ភ្នំពេញ – ទាំងនេះជាគំនូរដែលបានគូរលើជញ្ជាំង នៅ Factory Phnom Penh ដោយទទួលបានការគាំទ្រពីសំណាក់យុវជនយ៉ាងច្រើន។ គំនូរលើជញ្ជាំងដ៏អស្ចារ្យនេះ ចង់បង្ហាញពីសម្រស់និងធនធានទឹកដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជា ដោយពិពណ៌នាតាំងពីសម័យបុរាណកាល រហូតមកដល់បច្ចុប្បន្ន មានទាំងការបញ្ចូលសិល្បៈ វប្បធម៌ ប្រាង្គប្រាសាទ ចម្លាក់ ហើយជាពិសេសនោះគឺធនធានព្រៃឈើ ។ គំនូរប្រភេទនេះអាចមាននៅតាមជញ្ជាំង ឬតាមផ្លូវសាធារណៈមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ។
លោក យី កក្កដា ជាវិចិត្រករវ័យក្មេងមួយរូប ដែលបានគំនូរលើជញ្ជាំងនៅ Factory Phnom Penh ។ បន្ទាប់ពីចូលខ្លួនប្រឡូកការងារសិល្បៈគំនូរនេះ និងតាមស្នាដៃគំនូរដ៏អស្ចារ្យជាច្រើន លោកទទួលបានប័ណ្ណសរសើរ និងមេដាយកិត្តិយសពីអង្គការយូណេស្កូប្រចាំនៅកម្ពុជា ។

បង្ហាញពីអត្ថន័យគំនូរបណ្តើរ គូសវាសគំនូររបស់ខ្លួនដោយទំនុកចិត្ត លោក យី កក្កដា បាននិយាយថា ៖
“គំនូរនេះខ្ញុំចង់បង្ហាញអំពីសិល្បៈខ្មែរដែលបានបន្សល់ទុកនៅតាមចម្លាក់ប្រាសាទ ហើយក្នុងនាមខ្ញុំជាអ្នកគំនូរ ខ្ញុំចង់បង្ហាញពីការងារសិល្បៈខ្ញុំ បញ្ចេញអារម្មណ៍អ្វីដែលខ្ញុំមើលឃើញ…”
យុវជន យី កក្កដា មានដើមកំណើតនៅខេត្តបាត់ដំបង ។ តាំងពីវ័យកុមារ កក្កដា មិនដែលបានស្គាល់ការសិក្សាចប់ចុងចប់ដើមទេ ព្រោះតែលោកកំព្រាឪពុកតាំងពីមានអាយុ ៤ឆ្នាំ ហើយត្រូវកំព្រាម្តាយនៅអាយុ ១០ឆ្នាំថែមទៀត ។ ជីវិតកុមារភាពរបស់លោក កក្កដា ពេលនោះបានរសាត់អណ្តែត និងត្រូវរៀនរស់ដោយពឹងលើសមត្ថភាពខ្លួនឯង ដូចជា ស៊ីឈ្នួលរត់តុគុយទាវ ឬធ្វើការងារសំណង់ជាដើម ។

ជីវិតមានភ័ព្ធសំណាងក្រោយមក កក្កដា បានចូលរៀននៅសាលាសិល្បៈមួយ ហើយរៀនបានត្រឹមតែ២ ទៅ ៣ខែ ប៉ុណ្ណោះ អាចចេញប្រឡូកការងារសិល្បៈគំនូរនេះ និងទទួលបានការគាំទ្រជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន ។
កញ្ញា ស្រីនៀត ជានិស្សិតមកពីសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ បាននិយាយថា សិល្បៈគំនូរភាគច្រើនរបស់ខ្មែរ គឺជារបៀបបុរាណ ប៉ុន្តែបច្ចុប្បន្នវិចិត្រករ បានកែប្រែសិល្បៈបែបបុរាណនោះឱ្យទៅជាគំនូរបែបសហសម័យ ។ ការកែប្រែនេះ គឺវាបានទាក់ទាញយុវជននាពេលបច្ចុប្បន្ននេះ ។

សម្រាប់វិចិត្រករវ័យក្មេង យី កក្កដា លោកមានមោទកភាពចំពោះខ្លួនឯង ដែលគំនូរសិល្បៈរបស់លោកបានគូរជាប់នៅលើជញ្ជាំង Factory Phnom Penh ។ ការតាំងពិព័រណ៍សិល្បៈ និង ការបង្ហាញសិល្បៈគំនូរលើជញ្ជាំងនៅទីក្រុង គឺដើម្បីបំផុសគំនិតយុវជនកម្ពុជា ឱ្យបញ្ចេញមតិតាមរយៈសិល្បៈ និងផ្សព្វផ្សាយវប្បធម៌ដ៏ល្អផូរផង់របស់ប្រទេសខ្លួន ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍៦០កន្លែង សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍១០០% ដល់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក សិក្សារយៈពេល២ឆ្នាំ ចំនួន៦០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2023
ជាឱកាសសម្រាប់ប្អូនៗជាសិស្សថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេសប្អូនៗដែលចង់រៀនខាងមេកានិក) ពេលនេះ មានការផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍សាច់ប្រាក់ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2026
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2024
ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2025
សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី២ ជាង៣រយកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2026
សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិកលើផ្នែកវិទ្យាសាស្ត្រសុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប































































