លោក យី កក្កដា ​វិចិត្រករវ័យក្មេង កសាងកេរ្តិ៍​ឈ្មោះតាមរយៈគំនូរលើជញ្ជាំងដ៏ល្បីល្បាញ

ភ្នំពេញ – ទាំងនេះជាគំនូរដែលបាន​គូរ​លើជញ្ជាំង​ នៅ Factory Phnom Penh ដោយទទួលបានការ​គាំទ្រ​ពីសំណាក់យុវជន​យ៉ាងច្រើន។ គំនូរ​លើ​ជញ្ជាំង​ដ៏អស្ចារ្យ​នេះ ចង់បង្ហាញពីសម្រស់​​និ​ងធនធានទឹក​ដ៏​សម្បូរបែបនៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ពិពណ៌នា​តាំងពី​សម័យបុរាណកាល រហូត​មក​ដល់បច្ចុប្បន្ន ​មានទាំង​ការ​បញ្ចូល​សិល្បៈ វប្បធម៌ ប្រាង្គប្រាសាទ ចម្លាក់ ហើយជាពិសេ​ស​នោះគឺធនធានព្រៃឈើ ។ គំនូរប្រភេទនេះ​​អាចមាននៅ​តាមជញ្ជាំង ឬ​តាម​ផ្លូវ​សាធារណៈ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ។

លោក យី កក្កដា ​ជាវិចិត្រករវ័យក្មេងមួយរូប ដែលបានគំនូរលើជញ្ជាំង​នៅ Factory Phnom Penh ។ ​បន្ទាប់ពីចូលខ្លួនប្រឡូក​ការងារសិល្បៈគំនូរនេះ និងតាម​ស្នាដៃគំនូរដ៏អស្ចារ្យជាច្រើន លោក​​ទទួលបាន​ប័ណ្ណសរសើរ និង​មេដាយកិត្តិយស​ពីអង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា ។

បង្ហាញពីអត្ថន័យគំនូរបណ្តើរ គូសវាសគំនូររបស់ខ្លួនដោយទំនុកចិត្ត លោក យី កក្កដា បាននិយាយថា ៖

“គំនូរនេះ​ខ្ញុំចង់បង្ហាញអំពីសិល្បៈខ្មែរដែលបានបន្សល់ទុក​នៅ​តាម​ចម្លាក់ប្រាសាទ ហើយ​ក្នុងនាមខ្ញុំជាអ្នកគំនូរ ខ្ញុំចង់បង្ហាញពីការងារសិល្បៈខ្ញុំ បញ្ចេញអារម្មណ៍អ្វីដែលខ្ញុំមើលឃើញ…”

យុវជន យី កក្កដា មានដើមកំណើត​នៅខេត្តបាត់ដំបង ។ តាំងពីវ័យកុមារ កក្កដា មិន​ដែល​បានស្គាល់​ការ​សិក្សា​ចប់ចុងចប់ដើមទេ ព្រោះតែ​លោក​​កំព្រាឪពុកតាំងពីមានអាយុ​ ៤ឆ្នាំ ហើយ​ត្រូវ​កំព្រា​ម្តាយ​នៅ​អាយុ ​១០ឆ្នាំថែមទៀត ។ ជីវិតកុមារភាពរបស់លោក កក្កដា ពេលនោះ​បាន​រសាត់អណ្តែត និង​ត្រូវ​រៀន​រស់​ដោយ​ពឹងលើសមត្ថភាពខ្លួនឯង ដូចជា ស៊ីឈ្នួល​រត់តុគុយទាវ ឬ​ធ្វើការងារសំណង់ជា​ដើម ។

ជីវិតមាន​ភ័ព្ធសំណាងក្រោយមក កក្កដា បានចូលរៀន​នៅ​សាលាសិល្បៈ​មួយ ហើយ​រៀន​បាន​ត្រឹម​តែ២ ទៅ ៣ខែ ប៉ុណ្ណោះ អាច​ចេញ​ប្រឡូក​ការងារសិល្បៈគំនូរនេះ និងទទួលបានការគាំទ្រជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន ។

កញ្ញា ស្រីនៀត ជានិស្សិតមកពីសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ ​​បាននិយាយថា សិល្បៈ​គំនូរភាគច្រើនរបស់​ខ្មែរ គឺជា​របៀបបុរាណ ប៉ុន្តែបច្ចុប្បន្នវិចិត្រករ បានកែប្រែសិល្បៈបែបបុរាណនោះឱ្យ​ទៅជាគំនូរបែបសហ​សម័យ ​។ ការកែប្រែនេះ គឺវា​បានទាក់ទាញយុវជន​នា​ពេលបច្ចុប្បន្ន​នេះ ។

សម្រាប់វិចិត្រករវ័យក្មេង យី កក្កដា លោកមានមោទកភាពចំពោះខ្លួនឯង ដែលគំនូរសិល្បៈរបស់លោកបានគូរជាប់នៅលើជញ្ជាំង Factory Phnom Penh ។ ការតាំងពិព័រណ៍សិល្បៈ និង ការបង្ហាញសិល្បៈគំនូរលើជញ្ជាំងនៅទីក្រុង គឺដើម្បីបំផុសគំនិតយុវជនកម្ពុជា ឱ្យបញ្ចេញមតិតាមរយៈសិល្បៈ និងផ្សព្វផ្សាយវប្បធម៌ដ៏ល្អផូរផង់របស់ប្រទេសខ្លួន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»