ក្រសួងអប់រំ ប្រកាសជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ចំនួន៧៣៥កន្លែង

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ចំនួន៧៣៥ កន្លែងសម្រាប់បម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ នៅតាមគ្រឹះស្ថានសិក្សា និងអង្គភាពនានា ចំនួន៧៣៥នាក់ ចូលរៀននៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។

លក្ខខណ្ឌនៃការជ្រើសរើសក្នុងចំណោមបេក្ខជនទាំងពីរភេទ រួមមាន ជានិស្សិតដែលពុំទាន់មានការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ជាបុគ្គលិកអប់រំកំពុងបម្រើការនៅក្រសួងអប់រំ យុវជន និងកីឡា មានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ មានសុខភាពល្អ មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ។

លើសពីនេះ ត្រូវមានលក្ខខណ្ឌអាយុគិតដល់ថ្ងៃប្រឡង ដូចជា បេក្ខជនដែលមានសញ្ញាបត្របណ្ឌិតត្រូវបានលើកលែងលក្ខខណ្ឌអាយុ បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត៤០ឆ្នាំ គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។ បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត៣៥ឆ្នាំ គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។ សម្រាប់បេក្ខជនជាបុគ្គលិកអប់រំ មិនកំណត់លក្ខខណ្ឌអាយុឡើយ។

ជាមួយគ្នានេះ បេក្ខជនត្រូវជ្រើសរើសប៉ុស្តិ៍ មុនការប្រឡងជ្រើសរើសទៅតាមតារាងកំណត់ប៉ុស្តិ៍របស់ក្រសួង និងតាមតម្រូវការរបស់អង្គភាព/វិទ្យាល័យ។ បេក្ខជនជាបុគ្គលិក មានសិទ្ធិជ្រើសរើសវិទ្យាល័យណាមួយ ក្នុងរាជធានី ខេត្ត ដែលខ្លួនកំពុងបម្រើការងារ ។ ដោយឡែកបុគ្គលិកដែលស្ថិតក្រោមឱវាទទីស្ដីការក្រសួង មានសិទ្ធិជ្រើសរើសតែប៉ុស្តិ៍នៅតាមគ្រឹះស្ថានឧត្តមសិក្សាវិទ្យាស្ថាន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ប៉ុណ្ណោះ។

បេក្ខជនម្នាក់ៗត្រូវប្រឡងចំនួន ២វិញ្ញាសា រួមមាន ទី១. វិញ្ញាសា វប្បធម៌ទូទៅ រយៈពេល១ម៉ោង៣០នាទី មេគុណ១ (ជាវិញ្ញាសារួមសម្រាប់គ្រប់មុខវិជ្ជាឯកទេស) ទី២. វិញ្ញាសា ឯកទេស រយៈពេល៣ម៉ោង មេគុណ៣។

បេក្ខជនទាំងពីរភេទដែលចាប់អារម្មណ៍ចង់ចូលរួមអាចទាញយកសំណុំលិខិតសុំចុះឈ្មោះប្រឡងជ្រើសរើសតាមគេហទំព័រ www.nie.edu.kh  ។ កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃប្រកាសផ្សាយដំណឹងនេះ ផុតកំណត់រហូតដល់ថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទី នៅវិទ្យាស្ថានជាតិអប់រំ។ សម័យប្រឡង៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។ ចំពោះព័ត៌មានលម្អិតបន្ថែមផ្សេងទៀត អាចទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៨៨ ៩៨៩៩ ១៦២ / ០៨៩ ៩៣៨៣ ៤៩ /០៨៨ ៩៨៩៩ ១៦២ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...