រថយន្តច្នៃពីទុយោទឹក របស់កុមារា អ៊ុំ ដានុត ទទួលការចាប់អារម្មណ៍ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧

មានក្ដីស្រមៃចង់ឃើញប្រទេសកម្ពុជាមានរថយន្ត និងគ្រឿងចក្រប្រើប្រាស់សម្រាប់ជួយកាត់បន្ថយកម្លាំងពលកម្មក្នុងវិស័យកសិកម្ម ជំរុញឱ្យកុមារា អ៊ុំ ដានុត កែច្នៃទុយោទឹកមកធ្វើជារយន្តតូចធំ ហើយថែមទាំងបានដាក់បង្ហាញស្នាដៃច្នៃប្រឌិតរបស់ខ្លួន ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤។

កុមារា អ៊ុំ ដានុត ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យហ៊ុនសែន វត្តស្វាយ ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា រូបគេចេះកែច្នៃទុយយោទឹកមកធ្វើជារថយន្តតូចធំ ក៏ដូចជារ៉ូប៉ូតនេះ គឺកើតឡើងតាមរយៈការស្រមើស្រមៃ មើលឃើញរូបភាពរថយន្តជាក់ស្ដែង និងនៅតាមបណ្ដាញយូធូប។ ដានុត បន្តថា រូបគេក៏ប្រមូលគំនិតច្នៃប្រឌិតដែលខ្លួនមានកែច្នៃទុយយោទឹកមកធ្វើជារយន្តតូចធំតែម្ដង។

សិស្សថ្នាក់ទី១០ នៃវិទ្យាល័យហ៊ុនសែន វត្តស្វាយ ខេត្តសៀមរាប រូបនេះ បញ្ជាក់បន្ថែមថា ការកែច្នៃទុយយោទឹកមកធ្វើជារយន្តតូចធំនេះ​ គឺមានការជំរុញលើកទឹកចិត្តពីឪពុកផ្ទាល់ក្នុងការគាំទ្រថវិកាសម្រាប់ផលិត ។ ដានុត បន្តថា សម្រាប់ការផលិតរថយន្តខ្នាតតូចអាចចំណាយថវិកាអស់ ២ ទៅ៣ម៉ឺនរៀល, រថយន្តខ្នាតធំ ចំណាយអស់ថវិកាប្រមាណចន្លោះពី ១២ម៉ឺនទៅ១៦ម៉ឺនរៀល និងរ៉ូបូតចំណាយថវិកាប្រមាណ ៤០ម៉ឺនរៀល។

កុមារា អ៊ុំ ដានុត បន្ថែមថា នេះជាលើកទីមួយដែលរូបគេបានចូលរួមក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ។ ដានុត យល់ឃើញថា កម្មវិធីនេះពិតជាល្អ មានមនុស្សច្រើន សម្បូរសិស្សនិស្សិតមកចូលរួមស្វែងយល់ពីជំនាញថ្មីៗ និងការស្វែងរកការងារ។

សិស្សវ័យ១៥ឆ្នាំរូបនេះ បញ្ជាក់ថា រូបគេមានក្ដីស្រមៃបង្កើតគម្រោងរ៉ូបូតការពារផ្ទះ និងការពារចម្ការ គេថា រ៉ូបូតនេះ អាចជួយផ្នែកកសិកម្មបានច្រើន​ ព្រោះបើក្រឡេកទៅលើវិស័យសិកម្មនៅប្រទេសអភិវឌ្ឍភាគច្រើនគេមានគ្រឿងចក្រទំនើបៗ ដូច្នេះកុមារារូបនេះ ចង់បង្កើតឱ្យមានគ្រឿងចក្រសម្រាប់ជួយវិស័យកសិកម្មនៅកម្ពុជា។

ក្នុងឱកាសទស្សនាស្តង់ពិព័រណ៍ស្នាដៃរបស់សិស្ស និស្សិត ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤នេះ​ ឯកឧត្តម ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានទស្សនាការបង្ហាញស្នាដៃរបស់កុមារា អ៊ុំ ដានុត ព្រមទាំងបង្ហាញការចាប់រម្មណ៍លើស្នាដៃច្នៃប្រឌិតរបស់សិស្សវ័យក្មេងរូបនេះទៀតផង។ រដ្ឋមន្រ្តីក្រសួងការងារ ក៏បានលើកទឹកចិត្តដល់ កុមារា អ៊ុំ ដានុត ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងសម្រេចក្ដីស្រមៃចង់ក្លាយជាអ្នកបង្កើតរ៉ូបូត និងរបស់របរប្រើប្រាស់ថ្មីៗសម្រាប់កម្ពុជា។

កុមារា អ៊ុំ ដានុត ក៏បានថ្លែងអំណរគុណដល់ក្រសួងការងារ ដែលបានរៀបចំកម្មវិធីនេះ ដែលបានផ្ដល់ឱកាសឱ្យរូបគេបានចូលរួមក្នុងការតាំងបង្ហាញស្នាដៃ​ និងមើលឃើញអំពីភាពរីកចម្រើននៃបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតក្នុងការបង្កើតសម្ភារៈប្រើប្រាស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...