យុវជន ៖ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំនេះ ផ្ដល់ភាពរីករាយ ស្គាល់ជំនាញថ្មីៗ និងឱកាសការងារតាមតម្រូវការទីផ្សារ

ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» កំពុងប្រព្រឹត្តទៅ​នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រយៈពេល២ថ្ងៃ។ យុវជនដែលបានចូលរួមក្នុងទិវានេះ បានបង្ហាញអារម្មណ៍រីករាយ ដោយថា ទិវាជាតិនេះធ្វើ​ឱ្យ​គេ​ទទួលបានចំណេះដឹងថ្មីៗ ស្គាល់ជំនាញបច្ចេកទេសវិជ្ជាជីវៈ ឱកាសសិក្សា និងការងារជាច្រើនស្របតាមតម្រូវការទីផ្សារការងារ។

យុវតី តាំង ជូមិ ជាសិស្សនៃសាលារៀនវ៉េស្ទឡាញន៍ បាននិយាយថា រូបគេពិតជាមានអារម្មណ៍រីករាយដែលបានចូលរួមក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧នេះ ព្រោះជាកម្មវិធីមួយដែលអាចឱ្យសិស្សានុសិស្សបានស្វែងយល់អំពីជំនាញសិក្សាថ្មីៗ ជាពិសេសជំនាញ TVET ដែលកំពុងមានតម្រូវការទីផ្សារការងារខ្ពស់។

យុវតី តាំង ជូមិ (ស្ដាំ) ជាសិស្សនៃសាលារៀនវេសន៍ឡាញអន្តរជាតិ

សិស្សនៃសាលារៀនវេសន៍ឡាញ រូបនេះ បញ្ជាក់បន្ថែម កម្មវិធីថ្ងៃនេះ ពិតជាមានសារៈសំខាន់សម្រាប់សិស្សានុសិស្ស ក៏ដូចជានិស្សិតទូទៅ ដើម្បីចូលរួមផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ឃើញការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ និងបណ្ដុះគំនិតក្នុងការចាប់យកជំនាញទាំងនោះតាមរយៈការខិតខំរៀនសូត្រនៅសាលា និងចុះអនុវត្តផ្ទាល់។

យុវតី តាំង ជូមិ ក៏បានលើកទឹកចិត្តដល់យុវជន ក៏ដូចជាសិស្សានុសិស្សទាំងអស់ឱ្យចូលរួមក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧នេះ ព្រោះមានជំនាញជាច្រើនដែលសិស្សានុសិស្សអាចស្វែងយល់បន្ថែម និងអាចជួយតម្រង់ទិសក្នុងការចាប់យកជំនាញនៅថ្ងៃអនាគត។

យុវតី ចំរើន ម៉ាលីនីន​ ជានិស្សិតឆ្នាំទី៥ ជំនាញវិស្វកម្មអគ្គីសនី នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ លើកឡើងថា រូបគេមានអារម្មណ៍រំភើបជាខ្លាំងដែលបានចូលរួមក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧នេះ​ ព្រោះនេះជាលើកទីមួយហើយដែលបានចូលរួម ព្រមទាំងបានឃើញអំពីភាពរីកចម្រើននៃស្នាដៃរបស់សិស្ស និស្សិត រួមមាន ការបង្កើតរ៉ូបូត មនុស្សយន្ត ប្រព័ន្ធបច្ចេកវិទ្យាជួយដល់វិស័យកសិកម្ម និងពិព័រណ៌ស្នាដៃជាច្រើនទៀត។

យុវតី ចំរើន ម៉ាលីនីន​ ជានិស្សិតឆ្នាំទី៥ ជំនាញវិស្វកម្មអគ្គីសនី នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

និស្សិតឆ្នាំទី៥ ជំនាញវិស្វកម្មអគ្គីសនី នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ រូបនេះ បញ្ជាក់បន្ថែមថា ប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នេះ​ ពិតជាសំខាន់ក្នុងការជំរុញឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រឱ្យមានចំណេះដឹងពិតប្រាកដ មានជំនាញមួយច្បាស់លាស់ ដើម្បីមានការងារសម្រាប់ជាមុខរបរចិញ្ចឹមជីវិតឱ្យបានប្រសើរ។

យុវតី ម៉ាលីនីន ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស និងយុវជនគួរមកចូលរួមក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧នេះ ដើម្បីទទួលបានព័ត៌មានសំខាន់ៗទាក់ទងនឹងជំនាញសិក្សា ក៏ដូចជាឱកាសការងារក្រោយរៀនចប់ និងលើកទឹកចិត្តដល់សិស្ស និស្សិត បន្តបង្កើតស្នាដៃថ្មីៗ​ដែលប្រើប្រាស់បច្ចេកវិទ្យា មកតាំងបង្ហាញក្នុងកម្មវិធីឱ្យបានច្រើនបន្ថែមទៀត។

ចំណែក យុវជន សំអាត វរៈយុត្ត ជានិស្សិតសិក្សាជំនាញឧស្សាហកម្មគ្រឿងយន្ត នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា បានឱ្យដឹងថា រូបគេមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានចូលរួមកម្មវិធីនេះ ព្រោះបានទទួលបទពិសោធន៍ថ្មីៗ ឱកាសការងារផ្សេងៗ និងបានឃើញពីការតាំងពិព័រណ៍ស្នាដៃសិស្ស និស្សិតតាមសាលានីមួយៗផងដែរ។

និស្សិតសិក្សាជំនាញឧស្សាហកម្មគ្រឿងយន្ត រូបនេះ បញ្ជាក់បន្ថែមថា យុវជន សិស្សានុសិស្ស គួរចូលរួមកម្មវិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីស្វែងយល់អំពីជំនាញជាច្រើន ដែលសិក្សារយៈពេលខ្លី ទទួលបានជំនាញច្បាស់លាស់ និងមានឱកាសការងារខ្ពស់។ ទន្ទឹមគ្នានេះ ចំពោះសិស្សានុសិស្សដែលមកពីគ្រួសារខ្វះខាត អាចចូលរួមដោយឥតគិតថ្លៃ មានឱកាសការងារអាចចិញ្ចឹមជីវិតបាន។

គួរជម្រាបជូនថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ រៀបចំឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ២០:០០នាទី នៅ​មជ្ឈមណ្ឌល​ពិពរណ៍ និងសន្និបាតកោះពេជ្រ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...