ឱកាសសម្រាប់យុវជនស្វែងយល់ពីជំនាញ និងការសិក្សាវគ្គខ្លី១លាន៥សែននាក់ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧

វិទ្យាស្ថានសិក្សា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាច្រើនបាន​ចូលរួមដាក់ស្តង់របស់ខ្លួន ដើម្បីផ្ដល់ព័ត៌មានសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ» ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺថ្ងៃទី១៥-១៦ ខែមិថុនា​ឆ្នាំ២០២៤។

អ្នកស្រី នួន ចន្ថន ជាគ្រូបច្ចេកទេស និងអ្នកទទួលបន្ទុកផ្នែកសិស្សចុះឈ្មោះសិក្សាអាហារូបករណ៍នៃកម្មវិធីសិក្សា១លាន៥សែននាក់ នៃវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ (JCV) បានលើកឡើងថា​ ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ» ខាងវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ មានផ្ដល់ និងបង្ហាញព័ត៌មានអំពីការសិក្សាជំនាញវគ្គវែង និងវគ្គខ្លីដោយការសិក្សាវគ្គខ្លីនេះផ្ដោតទៅលើការសិក្សាជំនាញក្នុងកម្មវិធី១លាន៥សែននាក់។

អ្នកស្រី នួន ចន្ថន

គ្រូបច្ចេកទេសរូបនេះបានបន្តថា សម្រាប់វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ផ្ទាល់មានវគ្គសិក្សាខ្លីអំពីរថយន្ត មានការសិក្សាជំនាញបីគឺ ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត។ អ្នកស្រីបន្តថា ក្រោយបញ្ចប់ការសិក្សាជំនាញវគ្គខ្លីនេះ សិស្សមានឱកាសចុះកម្មសិក្សាជាមួយក្រុមហ៊ុនជាដៃគូ និងឱកាសទទួលបានការងារធ្វើផងដែរ។ អ្នកស្រីបន្ថែមថា ការសិក្សាជំនាញនេះយុវជនត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើង ជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ដោយគ្រាន់តែភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត និងមានបណ្ណក្រីក្រ១ ក្រីក្រ២ និងបណ្ណងាយរងហានិភ័យ។

ទន្ទឹមនឹងនេះ លោក ឡា សុវណ្ណដារ៉ូ ជាគ្រូបង្រៀន និងអ្នកទទួលបន្ទុកផ្នែកសិស្សចុះឈ្មោះសិក្សាអាហារូបករណ៍នៃកម្មវិធីសិក្សា១លាន៥សែននាក់ នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ(PPI) បានប្រាប់មកកាន់​ AMS ថា PPI មានការសិក្សាជំនាញវគ្គវែង និងវគ្គខ្លីជាច្រើនជំនាញដែលសិស្សអាចជ្រើសរើសសិក្សាបានជាពិសេសការសិក្សាវគ្គខ្លីមាន១៤ជំនាញសម្រាប់ជ្រើសរើស។

លោក ឡា សុវណ្ណដារ៉ូ

ជាមួយគ្នានេះ ជំនាញវគ្គខ្លីសម្រាប់កម្មវិធី TVET ១លាន៥សែននាក់ រួមមាន៧មុខជំនាញដូចជា ជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ការរចនាក្រាហ្វិចដោយកុំព្យូទ័រ សេវាកម្មកុំព្យូទ័រ ការថែទាំ និងជួសជុលម៉ូទ័រអគ្គិសនី ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី និងជំនាញសេវាកម្មអតិថិជន។ លោក ឡា សុវណ្ណដារ៉ូ បន្ថែមថា ជំនាញវគ្កខ្លីដែលអាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាមានរយៈពេល៤ខែ ដែលមានវេនសិក្សាច័ន្ទ-សុក្រ និងរយៈពេល៨ខែសម្រាប់វគ្គយប់ និងរយៈពេល១០ខែសម្រាប់វេនសៅរ៍-អាទិត្យ។

ជារួម លោកគ្រូ អ្នកគ្រូទាំងពីររូបសូមលើកទឹកចិត្តដល់សិស្សានុសិស្ស និងយុវជនចូលរួមក្នុងទិវានេះឱ្យបានច្រើនកុះករ ដើម្បីស្វែងយល់អំពីការសិក្សាជំនាញវគ្គខ្លី ឱ្យរៀនចេះ រៀនចប់ និងមានការងារធ្វើ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។