យុវសិស្ស នី ធារិទ្ធសកល ជាប់ពានរង្វាន់ជើងឯកផ្នែកអំណាន ក្នុងយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ – ក្រោយការប្រកួតប្រជែងការអានក្នុងយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ នៅបណ្ណាល័យកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ គេបានរកឃើញ ម្ចាស់ពានរង្វាន់ជើងឯកផ្នែកអំណាន ដោយបានទៅលើយុវសិស្ស នី ធារិទ្ធសកល មកពីវិទ្យាល័យកំពង់ស្ពឺ។

យុវសិស្ស នី ធារិទ្ធសកល និយាយថា រូបគេ​ពិត​ជាមានការ​រំភើប​ដែល​បានក្លាយ​ទៅ​ជា​ជើងឯក​ផ្នែកអំណាន ព្រមទាំង​ក្លាយ​ជា​តំណាង​ខេត្ត​កំពង់ស្ពឺ ។ ធារិទ្ធសកល ថា នឹងខិតខំធ្វើ​យ៉ាង​ណា​បង្ហាញ​ពីមុខ​មាត់​ខេត្តកំពង់ស្ពឺ​ទៅ​កាន់ឆាកជាតិឱ្យ​គេ​បានឃើញ និង​បានស្គាល់​ឱ្យ​កាន់តែច្រើន។

ជាមួយ​គ្នានេះដែរ យុវជន​រូបនេះ ក៏​បានបង្ហាញពីបំណង ចង់ឱ្យមានការបង្កើតកម្មវិធីអំណាននេះឱ្យបានច្រើន ដោយថា វាអាចលើកកម្ពស់ការអាននៅ​កម្ពុជា និងការ បង្កើននូវធនធានមនុស្ស ។

យុជន នី ធារិទ្ធសកល

“នៅពេលដែលប្រទេសមួយមានអ្នកចូលចិត្តសៀវភៅ អ្នកដែលចូលចិត្តអាន គឺប្រទេសនោះនឹងមានការអភិវឌ្ឍន៍ច្រើន។ តួយ៉ាង បើយើងពិនិត្យទៅមើលប្រទេសអ៊ីស្រាអ៊ែល ប្រជាជនគេចូលចិត្តអានសៀវភៅ នាំឱ្យបច្ចេកវិទ្យារបស់គេរីកចម្រើនបានលឿនជាងគេនៅលើពិភពលោក”

គួរ​បញ្ជាក់ថា ​ក្នុង​ការ​ប្រកួត​ប្រជែង​ការអាន នៃយុទ្ធនាការ​សៀវភៅ​មួយ សហគមន៍​មួយ នៅ​ខេត្តកំពង់ស្ពឺ គេ​បានរកឃើញ​ម្ចាស់​ជ័យលាភី​ចំនួន​៣រូប ដោយរួមមាន ជ័យលាភីលេខ១ បានទៅលើ យុវសិស្ស នី ធារិទ្ធសកល មកពីវិទ្យាល័យកំពង់ស្ពឺ ទទួលបានទឹកប្រាក់ចំនួន ១លានរៀល, ជ័យលាភីលេខ២ បានទៅលើ យុវតី ណាន់ ស្រីពៅ មកពី វិទ្យាល័យ សម្ដេចឪសម្ដេចម៉ែ បរសេដ្ឋ ទទួលបានទឹកប្រាក់ចំនួន ៦០ម៉ឺនរៀល និង ជ័យលាភីលេខ៣ បានទៅលើ យុវតី ភា រស្មី មកពី វិទ្យាល័យ វាលពង់ ទទួលបានទឹកប្រាក់ចំនួន ៣០ម៉ឺនរៀល។

ក្នុង​ប្រកួតប្រជែងដែលធ្វើ​ឡើង​ក្នុង​យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ ខេត្តកំពង់ស្ពឺ នេះដែរ មានការ​ចូលរួម​ប្រកួត​ប្រជែង​ពីយុវជនសរុបចំនួន ៥៤ នាក់ ក្នុងនោះ ស្រី៤១នាក់ ដែលមកពី ១៤ សាលា និងស្ថាប័ន។ ក្នុង​នោះ បេក្ខជនជ័យលាភីប្រចាំខេត្តកំពង់ស្ពឺ នឹងត្រូវ​ចូលរួមប្រកួតប្រជែងជាមួយបេក្ខជនជ័យលាភី២៤ខេត្តក្រុងទៀត ក្នុងកម្មវិធី “ជើងឯកបំបែកជើងឯក” ហើយអ្នកទទួលបានជ័យលាភីផ្នែកអំណានប្រចាំប្រទេសនេះ នឹងទទួលបានឱកាសទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...