លោក ឡាយ គីរី បង្កើតកម្មវិធី ReanAI ដើម្បីជួយប្រជាជនខ្មែរទទួលបានចំណេះដឹងជាសកល

លោក ឡាយ គីរី ដែលគេដឹងថាជាស្ថាបនិក App Globeso ពេលនេះ​បានបង្កើត App ថ្មីមួយ​ទៀតឈ្មោះ Rean AI ដែលមានមុខងារសំខាន់ជាច្រើនជួយសម្រួលដល់ការសិក្សា និងការងារប្រចាំថ្ងៃរបស់សិស្សានុសិស្ស ម្ចាស់អាជីវកម្ម និងសាធារណៈជនទូទៅ។

លោក ឡាយ គីរី មានប្រសាសន៍ថា អំឡុងពេលបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកបច្ចេកវិទ្យា ត្រូវសរសេរនិក្ខេបបទលើប្រធានបទទាក់ទងជាមួយ AI លោកក៏សម្រេចចិត្តបង្កើតកម្មវិធី ReanAI ព្រោះយល់ថា នៅថ្ងៃមុខការប្រើប្រាស់ AI នឹងដូចជាការប្រើប្រាស់អ៊ីនធឺណិតដែរ មានន័យថា ប្រសិនបើមនុស្សគ្មានអ៊ីនធឺណិតនឹងពិបាក ហើយទៅថ្ងៃមុខប្រសិនបើមនុស្សគ្មាន AI នឹងពិបាកដូចគ្នា។ លោក ឡាយ គីរី បន្តថា លោកសិក្សាស្វែងយល់អំពីកម្មវិធីនេះ អស់រយៈពេល ២ឆ្នាំ ទើបដាក់ដំណើរការកម្មវិធីជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។

លោក ឡាយ គីរី ស្ថាបនិក App ReanAI

លោក ឡាយ គីរី ជាអ្នកមានបទពិសោធន៍ការងារផ្នែកបច្ចេកវិទ្យាចាប់តាំងពីឆ្នាំ ១៩៩៦មក និងបានបន្តការសិក្សាផ្នែកបច្ចេកវិទ្យារហូតក្លាយជាអ្នកគ្រប់គ្រងផ្នែកបច្ចេកវិទ្យា និងបើកក្រុមហ៊ុនបច្ចេកវិទ្យាដោយខ្លួនឯងក្នុងឆ្នាំ២០០៤។ លោក ឡាយ គីរី លើកឡើងថា ការបង្កើតកម្មវិធី ReanAI នេះ ជួបផលលំបាកច្រើន ដោយសារ AI ជារបកគំហើញថ្មីមិនទាន់មានគំរូ, ជួបបញ្ហាទិន្នន័យ (Data) មិនមានគ្រប់គ្រាន់ ទើបត្រូវប្រើទិន្នន័យ (Data)​ របស់ Open AI ជំនួសវិញ ប៉ុន្តែក៏ផ្ដល់អត្ថប្រយោជន៍ជាច្រើនដែលកម្មវិធីដទៃមិនមាន ។ បច្ចុប្បន្ន កម្មវិធី ReanAI ក៏បានដាក់ឱ្យប្រើប្រាស់នៅក្រៅប្រទេស ហើយនឹងពង្រឹងការប្រើប្រាស់ឱ្យបានទូលំទូលាយដែលធ្វើឱ្យកម្មវិធីនេះអាចប្រមូលលុយពីបរទេសចូលមកស្រុកខ្មែរវិញ។

ខ្ញុំលើកទឹកចិត្តប្រជាជនខ្មែរយើងសាកល្បងមកប្រើ កម្មវិធី ReanAI ប្រសិនជាអាចប្រើទាំងរបស់បរទេស និងប្រើទាំងរបស់ខ្មែរ ដើម្បីទទួលបានបទពិសោធន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គម” ។

លោក ឡាយ គីរី ជាស្ថាបនិកក្រុមហ៊ុន ReanAI

ស្ថាបនិកក្រុមហ៊ុន ReanAI បញ្ជាក់បន្ថែមថា នៅក្នុងកម្មវិធី ReanAI មានមុខងារសំខាន់ៗជាច្រើនអំពីព័ត៌មានចំណេះដឹងទាក់ទងនឹងសុខភាព កសិកម្ម អាជីវកម្ម បច្ចេកវិទ្យា ដើម្បីជាចំណេះដឹងទូទៅសម្រាប់អ្នកប្រើប្រាស់កម្មវិធី ReanAI ។ លោក បន្តថា នៅលើពិភពលោកមិនទាំងអស់នេះទេ គឺមានតែមួយនោះគឺមុខងារ Chart board ព្រោះកម្មវិធីទាំងអស់នេះមិនងាយស្រួលនៅក្នុងការបង្កើត ពិបាក និងស្មុគស្មាញ។ ក្នុងកម្មវិធី ReanAI មានមុខងារសំខាន់ៗចំនួន៦រួមមាន៖

១. សួរខ្ញុំមក (AI-Ask) ៖ ជាកម្មវិធីផ្ដោតលើ Chart board ដែលដូចទៅនឹង Chart GPT សម្រាប់ជួយឆ្លើយសំណួរនៅពេលយើងចង់ដឹងពីអ្វីមួយ ដោយគ្រាន់តែសួរសំណួរ នោះវានឹងផ្ដល់នូវចម្លើយជាក់លាក់ ហើយជាចម្លើយដែលត្រឹមត្រូវ រហូតដល់ ៩០%។ លើសពីនេះ ជួយប្រមូលព័ត៌មានដែលចាំបាច់ និងវិភាគទៅលើព័ត៌មានដែលយើងចង់ដឹង ហើយប្រមូលព័ត៌មានជុំវិញពិភពលោកបញ្ជូនមកឱ្យយើងបានភ្លាមៗមិនលើសពីមួយនាទី។

កម្មវិធី ReanAI

២. គ្រូពេទ្យសិប្បនិម្មិត (AI-Doctor) ៖ ជួយដោះស្រាយបញ្ហាសុខភាពរបស់អ្នកសួរ ។ ឧទាហរណ៍ នៅពេលយើងមានជំងឺអ្វីមួយទៅពេទ្យពិនិត្យមិនដឹងឈឺអ្វីនោះទេ ប៉ុន្តែនៅពេលយើងប្រាប់អាការៈទាំងអស់ដែលកើតឡើង និងព័ត៌មានផ្ទាល់ខ្លួនទៅកម្មវិធី នោះវានឹងរកឃើញប្រភេទជំងឺរបស់យើងច្បាស់លាស់ ហើយប្រាប់វិធីព្យាបាល ។ ដូច្នេះ នៅពេលឈឺមិនចាំបាច់ទៅពេទ្យ យើងអាចសួរ AI បាន ហើយអនុវត្តវិធីព្យាបាលតាមការណែនាំ ករណីធ្ងន់ធ្ងរ AI មិនអាចពិគ្រោះយោបល់បាន នោះនឹងផ្ដល់ដំណឹងឱ្យទៅជួបគ្រូពេទ្យជំនាញ។

៣. រចនារូបភាព (AI-Art) ៖ នៅពេលយើងប្រើកម្មវិធីនេះ វាជួយបង្កើតរូបភាពនៃក្ដីស្រមៃដែលយើងចង់បាន។ ឧទាហរណ៍ យើងចង់បានរូបក្នុងពិធីបុណ្យអុំទូក មិនចាំបាច់រកមនុស្សមករចនារូប ដោយគ្រាន់តែសួរជាសំឡេងទៅកម្មវិធី នោះវានឹងបង្កើតរូបឱ្យបានភ្លាមៗ ជារូបដែលអ្នកដទៃគ្មាន និងជារូបដែលមានគុណភាព។

៤. បណ្ណាល័យ (AI-Book) ៖ ជួយរៀបចំជាសៀវភៅមានជាសំឡេងបញ្ជាដោយរ៉ូបូត។ កម្មវិធីនេះ នឹងបញ្ជូលសៀវភៅល្អជុំវិញពិភពលោក ដើម្បីឱ្យប្រជាជនខ្មែរទទួលបានចំណេះដឹងជាសកល ងាយស្រួលរៀន និងទទួលបានសៀវភៅថ្មីៗ។

៥. សន្ទនា/ជជែក (AI-Talk) ៖ កម្មវិធីនេះអាចនិយាយបានប្រមាណ ៦០ជាងភាសា។ ប្រសិនយើងចេះភាសាខ្មែរ និងភាសាអង់គ្លេស ប៉ុន្តែមិនចេះភាសារុស្ស៊ី នោះយើងអាចជ្រើសរើសយកភាសាខ្មែរទៅរុស្ស៊ី។ បន្ទាប់មក យើងនិយាយភាសាខ្មែរឱ្យសំឡេងទៅជាភាសារុស្ស៊ី ហើយរុស្ស៊ីនិយាយមកឮជាភាសាខ្មែរវិញបានភ្លាមៗ។ ជាពិសេស កម្មវីធីនេះ ជួយសម្រួលពាក្យដែលធ្វើឱ្យការប្រាស្រ័យទាក់ទងគ្នាបានត្រឹមត្រូវលើស ៩០%។

៦. ការប្រជុំអនឡាញ ៖ កម្មវិធីនេះ ស្រដៀងទៅនឹងកម្មវិធី Zoom Meeting ប៉ុន្តែវាផ្ដល់ភាពងាយស្រួលក្នុងការប្រជុំតាមអនឡាញដោយមិនកំណត់ពេលវេលា និងចំនួនមនុស្សនោះឡើយ។ លើសពីនេះ ក៏មានកម្មវិធី E-Learning សម្រាប់ជួយដល់អ្នកចង់រៀនអនឡាញបានតាមរយៈវីដេអូ។ ឧទាហរណ៍ រៀនបន្ថែមតាមមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា ភាសាផ្សេងៗអាចចូលទៅរៀនបាន។

ឆ្លើយនឹងសំណួរថា តើ AI ប៉ះពាល់អ្វីខ្លះ? លោក ឡាយ គីរី ឆ្លើយថា AI ប្រាកដជាមានផលប៉ះពាល់ដល់មនុស្ស ប៉ុន្តែមនុស្សត្រូវតែមានការផ្លាស់ប្ដូរទៅតាមបច្ចេកវិទ្យាថ្មីៗ តម្រូវឱ្យយក AI មកជួយការងារប្រចាំថ្ងៃវិញ ។ លោកថា នៅពេលមនុស្សយក AI មកជួយសម្រួលការងារនឹងធ្វើឱ្យចំណេញពេលវេលា ថវិកាជាច្រើន។

“នៅពេលរៀនដំបូងៗយើងមានការព្រួយបារម្ភពី AI ដោយសារមិនទាន់យល់ច្បាស់ តែពេលបានយល់ច្បាស់ពីសារៈសំខាន់របស់ AI វា ហើយយើងបង្កើតកម្មវិធី ReanAI ឥឡូវនេះមានអ្នកចូលប្រើប្រាស់ច្រើន ហើយបានចេះគួរសមដែលធ្វើឱ្យយើងសប្បាយចិត្ត។ បើទោះជាក្រុមហ៊ុនចំណាយថវិកាច្រើនសម្រាប់ជួយផ្ដល់ចំណេះដឹងដល់ប្រជាជនខ្មែរក៏យើងសប្បាយចិត្ត”។

លោក ឡាយ គីរី ជាស្ថាបនិកក្រុមហ៊ុន ReanAI
កម្មវិធីពិព័រណ៍អន្តរជាតិបច្ចេកវិទ្យារបស់ Telecom World Asia

ស្ថាបនិក ReanAI បន្ថែមថា នៅពេលរៀន និងចូលធ្វើការខុសគ្នា ព្រោះនៅពេលធ្វើការប្រសិនបើយើងមិនចេះប្រើបច្ចេកវិទ្យា គេមិនទទួលយើងនោះទេ គឺដូចអ្នកមិនចេះប្រើកុំព្យូទ័រ និងចេះខុសគ្នា ពេលចូលធ្វើការបានប្រាក់ខែតិចតាមអ្នកអត់ចេះ តែបើយើងចេះកុំព្យូទ័រយើងអាចបានប្រាក់ខែខ្ពស់ ។ ដូច្នេះ អ៊ីនធឺណិត និង AI ដូចគ្នាព្រោះវាមានផលប្រយោជន៍បើចេះល្អជាងមិនចេះ ។

បើតាមប្រសាសន៍របស់ លោក ឡាយ គីរី ក្រុមហ៊ុន ReanAI នឹងមានមុខងារថ្មីពិសេសមួយទៀតដែលបង្ហាញឱ្យប្រជាជនខ្មែរ និងពិភពលោកបានស្គាល់ហើយមានការភ្ញាក់ផ្អើលនោះ គឺជាកម្មវិធី “ដោះស្រាយបញ្ហារូបភាព” ។ លោកបន្តថា កម្មវិធីនេះ គ្រាន់តែប្រើកាម៉េរ៉ាថតរូបទៅលើរុក្ខជាតិ វត្ថុ ការសរសេររបាយការណ៍ សំណួរប្រឡង ហើយសួរសំណួរតាមអ្វីដែលយើងចង់ដឹងនោះវានឹងផ្ដល់ចម្លើយត្រឹមត្រូវបានភ្លាមៗ។

លោក ឡាយ គីរី បញ្ជាក់បន្ថែមថា ប្រជាជនខ្មែរមានអ្នកចេះច្រើន អ្នកពូកែច្រើន ប៉ុន្តែខ្វះអ្នកលើកទឹកចិត្ត។ ដូច្នេះ លោកសំណូមពរឱ្យស្ថាប័ន ក្រសួងពាក់ព័ន្ធ ជួយគាំទ្រ និងលើកទឹកចិត្តដល់អ្នកចេះពិតប្រាកដមានកម្លាំងចិត្តផ្តួចផ្ដើមបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា (Tech Start Up) អាចដំណើរការបានទើបប្រទេសមានការរីកចម្រើន ដោយជួយសម្រួលផ្នែកច្បាប់ពាក់ព័ន្ធពន្ធដារ និងផ្នែកហិរញ្ញវត្ថុជាដើម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)