ភ្នំពេញ – ដើម្បីទទួលបានភាពជោគជ័យនៅក្នុងការសិក្សាយើងមិនអាចពឹងផ្អែកលើចំណេះដឹងដែលទទួលបានពីគ្រូបង្រៀន ឬពឹងផ្អែកទាំងស្រុងលើឯកសារស្រាវជ្រាវនោះទេ គឺត្រូវការច្រើនជាងនេះ។
ខាងក្រោមនេះ ជាទម្លាប់សិក្សាមួយចំនួនសម្រាប់សិស្សវិទ្យាល័យ និងមហាវិទ្យាល័យអនុវត្តដើម្បីទទួលបានលទ្ធផលសិក្សាល្អ ៖
ទី១. ធ្វើជាសិស្សសកម្ម ៖ សិស្សជោគជ័យភាគច្រើនកំណត់ជោគវាសនារបស់ពួកគេ ហើយពួកគេមិនរង់ចាំដោយមិនធ្វើអ្វីសោះដើម្បីឱ្យអ្វីមួយកើតឡើងនោះទេ។ សិស្សបែបនេះមានទំនួលខុសត្រូវ និងធ្វើការយ៉ាងសកម្មដើម្បីសម្រេចបាននូវគោលដៅ ។ ពួកគេចេះរៀបចំផែនការ និងចេះកាត់បន្ថយភាពតានតឹង ដើម្បីគេចចេញពីទម្លាប់ស្លន់ស្លោនៅនាទីចុងក្រោយ ដូចជាមួយយប់ខិតខំមើលមេរៀនមុនពេលប្រឡងជាដើម។

ទី២. កំណត់គោលដៅ ៖ សិស្សដែលពូកែក្នុងការសិក្សា តែងតែរៀបចំផែនការ ឬគោលដៅសម្រាប់អនាគតរបស់ពួកគេ។ ដើម្បីកំណត់គោលដៅ អ្នកសិក្សាចាំបាច់ត្រូវពិចារណាលើអ្វីដែលចង់សម្រេចបាន កន្លែងដែលត្រូវស្វែងរក និងលក្ខខណ្ឌដែលត្រូវធ្វើ ដើម្បីបន្តក្តីសុបិន និងគោលដៅទាំងនោះ។
ទី៣. ខិតខំសម្រេចលទ្ធផលសិក្សា ៖ អ្នកសិក្សាដែលជោគជ័យ គេតែងកំណត់គោលដៅ និងមហិច្ឆតារយៈពេលវែង ។ ដូច្នេះសម្រាប់ការចាប់ផ្តើមដំបូង គឺត្រូវយកចិត្តទុកដាក់ធ្វើការងារសំខាន់ៗដូចជា ខិតខំរៀនធ្វើលំហាត់ មើលមេរៀន ហើយទើបគេសម្រាកកម្សាន្តបន្ទាប់ពីបញ្ចប់មេរៀន។ សិស្សដែលជោគជ័យ ភាគច្រើនជាមនុស្សហ្វាហាប់ យកចិត្តទុកដាក់លើការសិក្សា និងខិតខំបញ្ចប់មេរៀន ទោះជាប្រឈមមុខនឹងការលំបាកនៅពេលចាប់ផ្ដើម និងបំផុសគំនិតខំរៀនចំពោះមុខវិជ្ជាសិក្សារបស់ពួកគេ។

ទី៤. ធ្វើជាអ្នកចែករំលែក៖ អ្នកសិក្សាដែលជោគជ័យភាគច្រើន គេតែងយកចំណេះដឹងថ្មីដែលពួកគេចេះ មកចែករំលែកបន្ត ។ ការចែករំលែកចំណេះដឹងនេះ នឹងជួយឱ្យពួកគេកាន់តែពង្រីកចំណេះដឹងនោះបន្ថែមទៀត ។ មិនត្រឹមតែអាចពង្រីកចំណេះដឹងទេ គេក៏ក្លាយជាអ្នកជួយ ឬពន្យល់អំពីមុខវិជ្ជាស្មុគស្មាញដល់មិត្តរួមថ្នាក់ថែមទៀតផង៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
NIEI ជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ «មិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ» សម្រាប់វគ្គថ្មី ខែសីហា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2026
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស-និស្សិត និងប្រជាពលរដ្ឋឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (C1 -1.5M)

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2025
សាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/03/2023
វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2026
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2025
ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































