mathBot គឺជាកម្មវិធីទូរស័ព្ទដៃ (App) បង្កើតឡើងដោយ កញ្ញា លី រ៉ាសា ជានិស្សិតអាហារូបករណ៍ នៃសាកលវិទ្យាល័យខេមតិច ក្នុងបំណងដើម្បីជួយសម្រួលដល់ការដោះស្រាយលំហាត់គណិតវិទ្យាសម្រាប់សិស្សវិទ្យាល័យ ជាពិសេសសម្រាប់សិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។
កម្មវិធី mathBot មិនត្រឹមតែអាចដោះស្រាយលំហាត់គណិតវិទ្យា ដោយសិស្សគ្រាន់តែថតស្កែនលំហាត់ប៉ុណ្ណោះទេ តែវាក៏មានវីដេអូពន្យល់លំហាត់ និងការបង្ហាញដំណោះស្រាយជាមួយការពន្យល់ម្តងមួយជំហានៗទៀតផង។

កញ្ញា លី រ៉ាសា ស្ថាបនិក និងជា CEO របស់ TechEd ព្រមទាំងជាជានិស្សិតអាហារូបករណ៍នៃសាកលវិទ្យាល័យ ខេមតិច(CAMTECH) ជំនាញ វិស្វកម្មមនុស្សយន្ត និងស្វ័យប្រវត្តិ (Robotic and Automation Engineering) បានលើកឡើងថា កត្តាដែលជំរុញឱ្យនាងបង្កើតនូវកម្មវិធីទូរស័ព្ទមួយនេះឡើង គឺដោយសារតែកាលពីកំឡុងកំពុងសិក្សានៅវិទ្យាល័យ នាងសង្កេតឃើញមិត្តរបស់នាងជាច្រើនមានចម្ងល់អំពីលំហាត់គណិតវិទ្យា ហើយពួកគេមួយចំនួនមិនមានភាពក្លាហានក្នុងការសួរទៅកាន់គ្រូ ព្រោះតែពេលខ្លះគេក៏គិតថា វាប៉ះពាល់ដល់ឯកជនភាពរបស់គ្រូ ដូចជាពេលខ្លះសិស្សត្រូវហាត់ធ្វើលំហាត់នៅថ្ងៃសម្រាក ឬនៅពេលថ្ងៃត្រង់ដែលជាពេលគ្រូត្រូវសម្រាកពិសាអាហារជាដើម។ ដោយមើលឃើញពីតម្រូវការទាំងនេះហើយ ទើប សារ៉ា គិតថា គួរតែធ្វើអ្វីម្យ៉ាងដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនោះ។ នេះហើយជាហេតុផលដែលនាង និងសមាជិកក្រុមនាងបានរួមគំនិតគ្នាបង្កើតកម្មវិធី mathBot ដើម្បីជាជំនួយដល់ការស្វ័យសិក្សារបស់សិស្សវិទ្យាល័យ។
កញ្ញា លី រ៉ាសា
“ខ្ញុំអាចបង្កើតកម្មវិធីដែលអាចរកដំណោះស្រាយបញ្ហាបាន គឺដោយសារខ្ញុំបានសង្កេតឃើញពីបញ្ហាដែលធ្លាប់ជួប និងកំពុងប្រឈម។”
តាមពិតទៅកម្មវិធី mathBot ដែលត្រូវបានបង្កើតឡើងដោយ TechEd បានប្រតិបត្តិការរយៈពេល១ឆ្នាំហើយ ក្រោយដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២១ ដោយមានអ្នកចូលទៅទាញយកប្រើប្រាស់ជាង១រយឧបករណ៍។

មានសំណួរដែលសួរថា ហេតុអ្វីបានជា ត្រូវបង្កើតកម្មវិធី mathBot ដោយផ្តោតទៅលើមុខវិជ្ជាគណិតវិទ្យា ? កញ្ញា រ៉ាសា បានលើកឡើងថា ការដែលនាងសម្រេចចិត្តជ្រើសរើសកម្មវិធីមុខវិជ្ជាគណិតវិទ្យានេះ ក៏ព្រោះតែនាងយល់ថា វាមានភាពសំខាន់ ដែលចាំបាច់ត្រូវប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ តួយ៉ាងដូចជា ការគណនា, ការសាងសង់, បង្កើនការគិតដែលមានវិសាលភាព, ការស្ទង់ខ្នាត, និងមានចំណុចច្រើនទៀតដែលត្រូវដឹង។
កញ្ញា លី រ៉ាសា
“មុខវិជ្ជាគណិតវិទ្យាគឺសំខាន់ យើងដើរទៅណាក៏ឃើញគណិតដែរ ទៅកន្លែងណាក៏ឃើញគណិត ការសាងសង់អគារក៏ប្រើគណិត អញ្ចឹងគណិតវិទ្យាគឺមានសារៈសំខាន់សម្រាប់ជីវិតរបស់យើងផ្ទាល់តែម្តង… “
យ៉ាងណាក៏ដោយសម្រាប់កម្មវិធីទូរស័ព្ទ mathBot នៅពេលនេះ គឺសម្រាប់ប្រើប្រាស់នៅក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃអនាគត រ៉ាសា ប្តេជ្ញាថា នឹងអភិវឌ្ឍន៍កម្មវិធីមួយនេះ ឈានទៅប្រើប្រាស់ថ្នាក់ពិភពលោក៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2023
សម្រាប់សិស្សានុសិស្ស ឬយុវជន ដែលមានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោសែនសៀមរាប...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2023
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ វិទ្យាស្ថាននឹងជ្រើសរើសយុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2023
សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ផ្តល់ការរៀនជំនាញឥតបង់ថ្លៃ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2025
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ហើយថែមទាំងអាចទទួលបានប្រាក់ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2024
ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2025
កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2023
វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2025
សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































