ប្រព័ន្ធសន្សំពិន្ទុក្នុងសហគមន៍ គំនិតបង្កើតដោយ​ក្រុមយុវជន Wastelock បង្ហាញដំណោះស្រាយលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង កាត់បន្ថយបញ្ហាទឹកជំនន់ក្នុងទីក្រុង


សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

គំនិតនៃការ​បង្កើត​ប្រព័ន្ធសន្សំពិន្ទុ​ក្នុងសហគមន៍ របស់យុវជន​មួយ​ក្រុម​ដែលមានឈ្មោះថា Wastelock បានបង្ហាញ​ពីដំណោះស្រាយ​កាត់បន្ថយ​គ្រោះមហន្តរាយ តាមរយៈ​ការ​គ្រប់គ្រង​សំណល់រឹង (ប្លាស្ទិក) ដែលអាច​កាត់បន្ថយ​បញ្ហា​ទឹកជំនន់ក្នុងទីក្រុង។ គំនិតដែលនាំ​មក​នូវ​ការ​ដោះស្រាយ​បញ្ហាប្រឈម​មួយនេះ បានជាប់ជ័យលាភីលេខ១ ក្នុង​កម្មវិធីប្រកួតគំនិត Youth Ideathon ក្រោម​ប្រធានបទ “ភាពធន់នឹងគ្រោះមហន្តរាយ​ក្នុងសហគមន៍” ដែលរៀបចំដោយ Mekong Resilience កាលពីពេលថ្មីៗនេះ។

លោក វុឌ្ឍ សុវណ្ណ និស្សិតឆ្នាំទី៣ ជំនាញពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាតំណាងក្រុម Wastelock បានលើកឡើងថា នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ តាមដងវិថីមួយ​ចំនួន​នៅ​ក្នុងទីក្រុង​ត្រូវ​បានទឹកជន់លិច ដែលវា​ប៉ះពាល់​ដល់បរិស្ថាន ក៏​ដូចជា​ប៉ះពាល់​ដល់សេដ្ឋកិច្ចជាតិ និង​សុខមាលភាពប្រជាជន​នៅក្នុងតំបន់ ខណៈ​កាកសំណល់ប្លាស្ទិក​ដែល​គ្រប់គ្រ​ងមិនបានល្អ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់សុខភាព​ប្រជាពលរដ្ឋដោយ​ប្រយោលផងដែរ។ ដោយ​មើលឃើញពីបញ្ហានេះ ក្រុមរបស់លោក​ដែលមានសមាជិក៥នាក់ បានគិតគ្នា ហើយទទួលបាន​នូវ​គំនិតក្នុងការ​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ក្នុងទីក្រុង​នៅពេល​មានភ្លៀងធ្លាក់ខ្លាំង ដោយ​សារ​កាកសំណល់ប្លាស្ទិក ធ្វើ​ឱ្យ​កកស្ទះ​បំពង់បង្ហូរទឹក។

ក្រុម Wastelock ជ័យលាភីលេខ១ ក្នុងកម្មវិធី Youth Ideathon

លោក វុឌ្ឍ សុវណ្ណ បានបង្ហាញពីគម្រោងលើការដោះស្រាយបញ្ហាទឹកជំនន់ ដោយសារការកកស្ទះកាកសំណល់រឹងតាមបំពង់បង្ហូរទឹកនៅតាមដងផ្លូវសាធារណៈ ដោយ​មាន ៣ផ្នែកធំៗ រួមមាន ទី១. សិក្សាពីតំបន់មួយនៅក្នុងសហគមន៍ដែលមានកាកសំណល់ប្លាស្ទិក និងដាក់ឱ្យមានធុងសំរាមសន្សំពិន្ទុ, ទី២. កាកសំណល់ដែលប្រមូលបាន នឹងដឹកជញ្ជូនទៅកន្លែងកែច្នៃបា្លស្ទិកដើម្បីប្រើប្រាស់ឡើងវិញ និង ទី៣. បង្កើតឱ្យមានប្រព័ន្ធសន្សំពិន្ទុបែបឌីជីថល (App) ក្នុងករណីដែលប្រជាជនយកកាកសំណល់ប្លាស្ទិកមកដាក់ក្នុងធុងសំរាមសន្សំពិន្ទុ ក្នុងបរិមាណគីឡូណាមួយត្រឹមត្រូវដែលបានកំណត់នៅក្នុងប្រព័ន្ធ នោះពួកគាត់នឹងទទួលបានពិន្ទុ ដើម្បីសន្សំយកជារង្វាន់ ការបញ្ចុះតម្លៃផ្សេងៗ ពីដៃគូសហការ។

តំណាងក្រុម Wastelock យល់ថា កត្តាដែលជំរុញឱ្យក្រុមរបស់ខ្លួនជាប់ជ័យលាភីលេខ១ គឺដោយសារ ដំណោះស្រាយដែលក្រុមរបស់ខ្លួនបានលើកមកបង្ហាញពិតជាអាចដោះស្រាយបញ្ហាដែលកើតក្នុងសង្គម។ ទន្ទឹមគ្នា គំនិតមួយនេះ ក៏ជួយកាត់បន្ថយគ្រោះមហន្តរាយក្នុងសហគមន៍ ក៏ដូចជាបង្កើតទម្លាប់ឱ្យប្រជាជនក្នុងតំបន់រស់នៅដោយកាត់បន្ថយប្លាស្ទិក និងមានភាពធន់ចំពោះគ្រោះមហន្តរាយ។ លើសពីនេះ ប្រព័ន្ធសន្សំពិន្ទុ នឹងផ្ដល់រង្វាន់ដល់អ្នកដែលមានឆន្ទៈកាត់បន្ថយសំណល់ប្លាស្ទិក និងជួយដល់បរិស្ថាន។ ជាពិសេស ក្រុមមានភាពចម្រុះក្នុងជំនាញនីមួយៗ ផ្នែកស្រាវជ្រាវ ប្រមូលផ្ដុំគំនិត ឌីសាញ សហការជាក្រុមល្អ និងយល់ស្របគំនិតគ្នាទៅវិញទៅមក។

លោក វុឌ្ឍ សុវណ្ណ រំពឹងថា គំនិតនេះ អាចក្លាយជារូបរាងពិតប្រាកដនៅពេលអនាគត ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក និងកាត់បន្ថយគ្រោះទឹកជំនន់បានមួយភាគធំ។ តែយ៉ាងណាគម្រោង អាចលេចចេញជារូបរាងបាន លុះត្រាតែមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍ ដូចជារាជរដ្ឋាភិបាល ស្ថាប័នឯកជន ជាពិសេសការចូលរួមពីប្រជាជនក្នុងសហគមន៍ផងដែរ។

តាមរយៈកម្មវិធីប្រកួតប្រជែងគំនិត Youth Ideathon លោក វុឌ្ឍ សុវណ្ណ និងក្រុម ទទួលបាន​នូវ​បទពិសោធន៍ និង​ចំណេះដឹងជាច្រើន ពិសេសបានរៀនពីគោលការណ៍មួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ក្រោមការអនុវត្តដោយគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយដែលទាក់ទងការកាត់បន្ថយគ្រោះមហន្តរាយ, ការរៀបចំទីក្រុង ក៏ដូចជាតួនាទីសំខាន់នៃកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងស្ថាប័នឯកជន ក៏ដូចជាប្រជាជននៅក្នុងសហគមន៍ផងដែរ។ ជាពិសេស រៀនបានច្រើនពីគំនិតថ្មីៗរបស់ក្រុមបេក្ខជនផ្សេងទៀតក្នុងការដោះស្រាយបញ្ហាសង្គម ដែលសុទ្ធតែជាបំណិនល្អៗអាចយកមកសិក្សា បានជាគំនិតថ្មី ដើម្បីអនុវត្តគំនិតរបស់ខ្លួនផងដែរ។

លោក វុឌ្ឍ សុវណ្ណ ក៏បានលើកទឹកចិត្តឱ្យសិស្ស និស្សិតទាំងអស់ ចាប់ផ្ដើមសង្កេតអំពីបរិស្ថាន ឬព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងនៅក្នុងសង្គម អាចជាបញ្ហាសង្គម បញ្ហាបរិស្ថាន បញ្ហាសុខភាពសាធារណៈ ឬបញ្ហាក្នុងវិស័យកសិកម្មផ្សេងៗ ហើយចាប់ផ្ដើមគិតរិះរកដំណោះស្រាយមួយចំនួនដែលអាចជួយដល់សហគមន៍បាន។ ហើយក៏សូមឱ្យសិស្សនិស្សិត សិក្សាស្វែងយល់ដឹងពីភាពធន់ គ្រោះមហន្តរាយឱ្យបានប្រសើរ សម្រាប់គាំពារខ្លួនឯង និងសង្គមជាតិនៅពេលជួបគ្រោះមហន្តរាយ ដូចជាគ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួតជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...