កម្ពុជា​បើក​យុទ្ធនាការទប់ស្កាត់​ការ​ស្លាប់ និង​រងរបួសរបស់កុមារ ដោយ​សារ​គ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រសួងមហាផ្ទៃ ដោយ​មាន​កិច្ច​គាំទ្រ​ពី​អង្គការ​យូនីសេហ្វ ក្នុង​សប្តាហ៍​នេះ បាន​បើក​យុទ្ធនាការ​ជាតិចំនួន២ គឺយុទ្ធនាការ​ទប់ស្កាត់ការស្លាប់ និង​រងរបួស​របស់កុមារ​ដែល​បណ្តាល​មក​ពី​គ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោក និង​ការ​លង់ទឹក ដែល​គេ​រកឃើញថា ជា​មូលហេតុ​នាំ​មុខ​គេ នៃការ​ស្លាប់​របស់​កុមារ​ និង​យុវជនកម្ពុជា។

យុទ្ធនាការជាតិទាំងពីរនេះផ្តោតសំខាន់ទៅលើការធ្វើ​ឱ្យផ្លូវថ្នល់ និងផ្លូវទឹកកាន់តែមានសុវត្ថិភាពសម្រាប់កុមារ តាមរយៈការបង្កើនការយល់ដឹងពីហានិភ័យ និងការបង្ការគ្រោះថ្នាក់ ការពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់ការចូលរួមរបស់សហគមន៍។

នៅឆ្នាំ២០២៣ តែមួយប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានសម្លាប់មនុស្សចំនួន ១៥៩០នាក់ ពោលគឺ ជាមធ្យម មនុស្សប្រាំនាក់បានបាត់បង់ជីវិតជារៀងរាល់ថ្ងៃ និងបង្ករបួសដល់មនុស្សចំនួនច្រើនជាង ៤៥០០នាក់ ដែលកុមារ និងយុវជនមានចំណែកខ្ពស់បំផុត។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតករនាំមុខគេ ដែលសម្លាប់អាយុជីវិតរបស់យុវជនអាយុចន្លោះពី ១៥-១៩ឆ្នាំ នៅក្នុងពិភពលោក។ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមបណ្ដាប្រទេសនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលមានការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខ្ពស់បំផុតចំពោះកុមារ និងយុវវ័យ ដោយស្ថិតនៅលំដាប់កំពូលទីបី។

ទន្ទឹមនឹងនេះដែរ ប្រទេសកម្ពុជាក៏ប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរផ្នែកសុខភាពសាធារណៈពាក់ព័ន្ធនឹងការលង់ទឹករបស់កុមារ ដែលធ្វើឱ្យកុមារចំនួន ១៣០០នាក់ បាត់បង់ជីវិតជារៀងរាល់ឆ្នាំ។ ស្ថិតិដ៏សោកសៅនេះធ្វើឱ្យកម្ពុជាស្ថិតនៅក្នុងចំណោមប្រជាជាតិ ដែលមានអត្រាលង់ទឹកខ្ពស់បំផុតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច។ អត្រាលង់ទឹករបស់ប្រទេសកម្ពុជាស្ថិតក្នុងកម្រិត ៧,៦ នាក់ ក្នុងចំណោម ១០ម៉ឺននាក់។ ការលង់ទឹក គឺជាមូលហេតុនាំមុខនៃការស្លាប់របស់កុមារអាយុ ៥ ទៅ ១៤ឆ្នាំនៅកម្ពុជា។

លោកបណ្ឌិត វីល ផាកស៍ នាយកអង្គការយូនីសេហ្វ ប្រចាំកម្ពុជា មានប្រសាសន៍ថា ជារៀងរាល់ព្រឹក កុមារនៅទូទាំងប្រទេសកម្ពុជាបានចេញដំណើរទៅសាលារៀន, កុមារខ្លះដើរតាមផ្លូវមមាញឹក អ្នកខ្លះទៀតឆ្លងកាត់ទន្លេ ឬវាលទំនាបលិចទឹក ភាគច្រើនទៅដល់សាលារៀន ប៉ុន្តែជារឿងដ៏សោកសៅ គឺមានកុមារមួយចំនួនមិនបានទៅដល់សាលាដោយសុវត្ថិភាពនោះទេ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ និងលង់ទឹក ខណៈករណីផ្សេងទៀត ក៏បណ្ដាលឱ្យកុមារជួបគ្រោះថ្នាក់ដូចគ្នានេះដែរ។

ទោះជាដូច្នេះក្តី លោកបណ្ឌិត វីល ផាកស៍ បានបង្ហាញពីដំណោះស្រាយ​ក្នុងការ​ការពារកុមារពីគ្រោះថ្នាក់ នោះគឺ ការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ, ការបន្ថយល្បឿននៅជិតសាលារៀន ឬការបង្រៀនកុមារអំពីរបៀបហែលទឹក ឬការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពផ្លូវទឹកក្ដី។ “ដោយធ្វើការងាររួមគ្នា យើងអាច និងត្រូវតែបញ្ឈប់សោកនាដកម្មដែលអាចបង្ការបានទាំងនេះ តាមរយៈការជំរុញការផ្លាស់ប្ដូរប្រកបដោយបរិវត្តកម្ម និងការធ្វើឱ្យការបង្ការទប់ស្កាត់របួសរបស់កុមារជាចំណុចសំខាន់នៃសកម្មភាពរបស់សហគមន៍ គោលនយោបាយ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព