លោក ចេង រតនា ៖ “សំណេរអង្គរ” ពញ្ញាក់ស្មារតីប្រជាជនខ្មែរ​ ក្នុងការប្រើភាសាជាតិឱ្យបានត្រឹមត្រូវ

ក្រោយដំណើរការកម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ» នៅស្ពានហាលប្រាសាទអង្គរវត្ត អស់ពេញមួយព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤ គេរកឃើញថា ម្ចាស់ជ័យលាភីលេខ១ ដោយ​បានទៅលើ លោក ចេង រតនា ជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយ។

លោក ចេង រតនា បានប្រាប់ឱ្យដឹងថា លោកចូលរួមសរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ» ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យអក្សរសាស្ត្រជាតិ លើកស្ទួយវប្បធម៌ជាតិ ក៏ដូចជាវិស័យទេសចរណ៍ផងដែរ។ លោក រតនា បន្តថា លោកក៏ចង់សាកល្បងសមត្ថភាព នៃការសរសេររបស់ខ្លួនឯង អាចធ្វើបានដល់កម្រិតណា។ ទន្ទឹមគ្នា ដោយសារកម្មវិធីនេះជាការសរសេរតាមអានថ្នាក់ជាតិលើកដំបូង ហើយធ្វើឡើងនៅខេត្តសៀមរាបទៀត លោកក៏ចង់យកឱកាសនេះដើម្បីចូលរួមទុកជាបទពិសោធ ក៏ដូចជាបានមកដើរលេងលំហែនៅខេត្តសៀមរាបផង។

លោក ចេង រតនា ម្ចាស់ជ័យលាភីលេខ១ កម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ»។

ម្ចាស់ជ័យលាភីលេខ១ សំណេរអង្គរ រូបនេះ បន្តថា ការចូលរួមប្រកួតសរសេរតាមអាននេះ លោកពុំរំពឹងទុកទាល់តែសោះថាអាចជាប់ជ័យលាភីនេះ ព្រោះបេក្ខជនដែលបានចូលរួមមានចំនួនច្រើន មកពីគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថា ភាគរយដែលអាចទទួលបានជ័យលាភីនោះ គឺនៅតិចតួចនៅឡើយ ណាមួយលោកក៏នៅមានកំហុសក្នុងការសរសេរតាមអាននេះដែរ ខណៈអ្នកចូលរួមដទៃទៀត ក៏សុទ្ធតែពូកែៗដូចគ្នា។

«ខ្ញុំមិនបានរំពឹងទុកទាល់តែសោះ ព្រោះបេក្ខជនដែលបានចូលរួមមានចំនួនច្រើន បើតាមដឹង អ្នកដែលបានចុះឈ្មោះគឺជាង៧០០ នាក់ ហើយមកពីគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជា។»

លោក ចេង រតនា

យ៉ាងណាក៏ដោយ ម្ចាស់ជ័យលាភីលេខ១ រូបនេះ បញ្ជាក់បន្ថែមថា បើទោះជាការប្រឡងសរសេរតាម អាននេះ ធ្វើនៅខេត្តសៀមរាបក៏ដោយ បើនិយាយពីការលំបាកវិញសម្រាប់លោកគឺពុំមានច្រើននោះទេ ដោយសារលោកមានបទពិសោធធ្វើដំណើរផ្លូវឆ្ងាយស្រាប់។ លោកថា បើសម្រាប់ការប្រឡងវិញ គ្រប់យ៉ាងបានប្រព្រឹត្តទៅដោយរលូន ពុំមានអ្វីគួរឱ្យបារម្ភនោះទេ ផ្ទុយទៅវិញ វេទិកាមួយនេះបាននាំមកនូវភាពសប្បាយរីករាយ ព្រមទាំងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។

មានទីកន្លែងកំណើតនៅខេត្តបន្ទាយមានជ័យ ក្រោយមកបានទៅរស់នៅបាត់ដំបង ២០ឆ្នាំដោយបានរៀនសូត្រ និងធំធាត់នៅទីនោះ ហើយបច្ចុប្បន្នរស់នៅឯរាជធានីភ្នំពេញ លោក ចេង រតនា បន្ថែមថា អ្វីដែលលោករៀនបានពីកម្មវិធីមួយនេះ គឺបានរំឭកឱ្យលោកនឹកឃើញពីគ្រាដែលសរសេរតាមអានកាលនៅថ្នាក់បឋមសិក្សា។ លោកថា លោកគ្រូ អ្នកគ្រូ ពិតជាយកចិត្តទុកដាក់យ៉ាងពេញទំហឹង ធ្វើយ៉ាងណាឱ្យកូនសិស្សអាចសរសេរអក្សរខ្មែរ និងប្រកបពាក្យខ្មែរបានត្រឹមត្រូវ។ ដូច្នេះ អក្សរសាស្ត្រខ្មែរ គឺជារឿងដ៏សំខាន់ដែលកូនខ្មែរគ្រប់រូបមិនអាចមើលរំលង ព្រោះអក្សរសាស្ត្រ គឺជាផ្នែកមួយនៃវប្បធម៌ ហើយវប្បធម៌ក៏ជាដួងព្រលឹងរបស់ជាតិ។ ចំណុចមួយទៀត គឺតាមរយៈកំហុសក្នុងការសរសេរតាមអាននេះលោកបានចាត់ទុកជាមេរៀន។ លើសពីនេះ អត្ថបទសំណេរក្នុងការប្រកួតសរសេរតាមអានលើកដំបូងនេះ គឺបានរំលេចពី “អង្គរអាណាចក្រនៃអរិយធម៌ខ្មែរ” ដែលបានដាស់សតិលោក ក៏ដូចជាកូនខ្មែរគ្រប់រូបឱ្យស្គាល់ពីរមណីយដ្ឋានអង្គរកាន់តែច្បាស់។

សកម្មភាពប្រឡងសរសេរតាមអានក្នុង​ កម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ»។

បើតាម លោក ចេង រតនា កម្មវិធី “សំណេរអង្គរ” ពិតជាមានប្រយោជន៍ខ្លាំង ព្រោះបានពញ្ញាក់ស្មារតីប្រជាជនខ្មែរជាច្រើនរូបឱ្យងាកមកចាប់អារម្មណ៍ប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវឡើងវិញ។ ការប្រកួតប្រជែងនេះ ក៏ជាវេទិកាមួយសម្រាប់ប្រជាជនខ្មែរគ្រប់រូបមានឱកាសបង្ហាញនូវសមត្ថភាពរបស់ពួកគេ។ លោក រតនា ក៏បានលើកទឹកចិត្តដល់យុវជនខ្មែរ ព្រមទាំងប្រជាជនខ្មែរទាំងអស់ សូមកុំភ្លេចអក្សរសាស្ត្រខ្មែរឱ្យសោះ ព្រោះវាជាមែកធាងមួយនៃវប្បធម៌ខ្មែរ ហើយក៏ជាដួងព្រលឹងរបស់ជាតិខ្មែរយើងដែរ។ បើវាបាត់បង់ គឺស្មើនឹងជាតិទាំងមូលរលាយ។ ហើយលោកក៏លើកទឹកចិត្តដល់ប្រជាជនខ្មែរទាំងអស់ឱ្យមានសេចក្ដីក្លាហាន ហ៊ានចូលរួមប្រកួតទាំងអស់គ្នា ដើម្បីវាស់ស្ទង់សមត្ថភាពខ្លួនឯងផង ក៏ដូចជាបានចូលរួមលើកស្ទួយអក្សរសាស្រ្តជាតិ និងវប្បធម៌របស់ជាតិយើងផងដែរ។

គួរជម្រាបជូន ព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ» បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរ កាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែម នូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អរបស់ព្រះរាជាណាចក្រកម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។