អាហារ ៩ ប្រភេទ ជួយពង្រឹងការផ្ដោតអារម្មណ៍ និងការចងចាំ

ការញ៉ាំបានត្រឹមត្រូវមានឥទ្ធិពលយ៉ាងធំធេងទៅលើសមត្ថភាពបំពេញការងារ ។ ផ្ទុយទៅវិញ នៅពេលដែលអ្នកញ៉ាំអាហារមិនបានត្រឹមត្រូវ វាអាចធ្វើឱ្យអ្នកមានបញ្ហាថប់បារម្ភ ការរលាក និងថមថយថាមពលជាដើម។ ដូច្នេះ ដើម្បីពង្រឹងសមត្ថភាពផ្ដោតអារម្មណ៍ អ្នកក៏គួរគិតគូអំពីក្រុមអាហារ ដែលជំនួយការផ្ដោតអារម្មណ៍ និងការចងចាំ។ យោងតាម BetterUp បានបង្ហាញថា ការញ៉ាំអាហារ ៩ប្រភេទខាងក្រោមនេះ នឹងជួយពង្រឹងការផ្ដោតអារម្មណ៍ និងការចងចាំឱ្យកាន់តែប្រសើរឡើង។

១. ផ្លែប៊្លូបឺរី ៖ ផ្លែឈើមួយប្រភេទនេះ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពាររាងកាយពីរ៉ាឌីកាល់សេរី។ យោងតាមការស្រាវជ្រាវរបស់ Wiley Online Library បានបង្ហាញថា ការទទួលទានផ្លែប៊្លូបឺរីអាចជួយមនុស្សពេញវ័យបន្ថយល្បឿន នៃការថយចុះមុខងារយល់ដឹង និងប្រឆាំងជំងឺភ្លេចភ្លាំង។

២. ត្រីសម្បូរជាតិខ្លាញ់ ៖ ត្រីសម្បូរជាតិខ្លាញ់ ដូចជា ត្រីសាម៉ុន ត្រីធូណា ត្រីខត (Cod) និងត្រីប៉ូឡូក គឺជាអាហារ ដែលល្អបំផុតសម្រាប់ជួយពង្រឹងការផ្ដោតអារម្មណ៍។ ក្រុមត្រីប្រភេទនេះ មានផ្ទុកទៅដោយ អាស៊ីតខ្លាញ់ អូមេហ្គា 3 និង DHA ដែលល្អសម្រាប់ការបង្កើនការផ្តោតអារម្មណ៍ និងការចងចាំ។ ជាមួយគ្នានេះ អ្នកឯកទេសផ្នែកអាហាររូបត្ថម្ភ បានណែនាំឱ្យទទួលទាន ត្រីដែលមានជាតិខ្លាញ់ក្នុងមួយសប្ដាហ៍ យ៉ាងហោចណាស់ឱ្យបាន ២ដង។

៣. តែបៃតង ៖ តែបៃតងមានផ្ទុកជាតិកាហ្វេអ៊ីន និង L-theanine ដែលជួយបង្កើនអារម្មណ៍ចិត្តទុកដាក់ និងផ្តោតអារម្មណ៍។ លើសពីនេះ L-theanine ជាសារធាតុដែលធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលក្នុងរាងកាយ ហើយមានសមត្ថភាពយកចិត្តទុកនឹងការងារបានកាន់តែប្រសើរ។

៤. កាហ្វេ ៖ ការផឹកកាហ្វេនៅពេលព្រឹកអាចជួយអ្នកពង្រឹងសមត្ថភាពយកចិត្តទុក និងការផ្ដោតអារម្មណ៍។ ហេតុផលនេះហើយ ទើបធ្វើឱ្យកាហ្វេមានភាពពេញនិយមខ្លាំងក្នុងចំណោមមនុស្សពេញវ័យ។ ម្យ៉ាងទៀត យោងតាមក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Johns Hopkins University បានរកឃើញថា ការទទួលទានជាតិកាហ្វេអ៊ីនក៏ជួយបង្កើនការចងចាំ និងលំនឹងនៃរាងកាយផងដែរ។

៥. ស៊ុត ៖ ស៊ុតមានផ្ទុកសារធាតុ choline ដែលជាសារធាតុចិញ្ចឹម ដែលកាត់បន្ថយការរលាក និងការថយចុះនៃមុខងារយល់ដឹងរបស់ខួរក្បាល។ លើសពីនេះ នៅក្នុងស៊ុតក៏មានផ្ទុកសារធាតុ Tryptophan ដែលជួយឱ្យរាងកាយបង្កើនការផលិតអរម៉ូន Serotonin ផងដែរ។ អរម៉ូននេះ មានតួនាទីធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើង និងគេងលក់ស្រួល។

៦. គ្រាប់ផ្លែឈើ (Nut) ៖ គ្រាប់ផ្លែឈើមានផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា3 ដែលមានសារៈសំខាន់សម្រាប់មុខងារយល់ដឹងរបស់ខ្លួនក្បាល។ អាហារប្រភេទនេះ មានផ្ទុកនូវសារធាតុ ទង់ដែង ម៉ង់ហ្គាណែស ស័ង្កសី និងសេលេញ៉ូម ដែលសុទ្ធសឹងតែជាសារធាតុចិញ្ចឹម ដែលនាំឱ្យមុខងារប្រព័ន្ធប្រសាទឱ្យមានសុខភាពល្អ។

៧. គ្រាប់ល្ពៅ (Pumpkin Seeds) ៖ គ្រាប់ល្ពៅ មានផ្ទុកនូវសារធាតុស័ង្កសី ដែលជាសារធាតុចិញ្ចឹមជួយសម្រួលដល់ការរំលាយអាហារ និងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ លើសពីនេះ ការញ៉ាំគ្រាប់ល្ពៅជាអាហារសម្រន់ នៅពេលអផ្សុក ក៏អាចជួយពង្រឹងការចងចាំ និងការគិតរបស់អ្នកផងដែរ។

៨. បន្លែបៃតង ៖ ប្រភេទបន្លែបៃតង ដូចជា សាឡាត់ ខាត់ណា ស្ពែក្រញ៉ាញ់ និងប្រូខូលី ជាដើម គឺជាប្រភពថាមពលដ៏អស្ចារ្យ។ អាហារប្រភេទនេះ សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន K, Lutien, phylloquinone, និង nitrate ដែលអាចជួយអ្នកឱ្យផ្តោតអារម្មណ៍បំពេញការងារបានល្អ ប្រឆាំងនឹងជំងឺវង្វេង(dementia) និងជំងឺភ្លេចភ្លាំង(Alzheimer)។

៩. សូកូឡាខ្មៅ ៖ ដោយសារតែមានផ្ទុកនូវសារធាតុកាហ្វេអ៊ីន សូកូឡាខ្មៅគឺជាអាហារដែលល្អឥតខ្ចោះសម្រាប់ការពង្រឹងការផ្តោតអារម្មណ៍ និងមុខងារចងចាំរបស់អ្នក។ យ៉ាងណាមិញ ការញ៉ាំសូកូខ្មៅច្រើនពេក ក៏អាចប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។