អ្នកមានបញ្ហាសុខភាព ជាពិសេសជំងឺពុកឆ្អឹង មិនអាចពត់ធ្មេញបានទេ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

អ្នកជំនាញផ្នែកពត់តម្រង់ធ្មេញលើកឡើងថា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចពត់ធ្មេញបានទេ ជាពិសេស អ្នកមានបញ្ហាសុខភាពទូទៅ ហើយអ្នកជំងឺពុកឆ្អឹង ត្រូវបានគេហាមឃាត់សម្រាប់ការពត់ធ្មេញនេះ។

ទន្តបណ្ឌិតឯកទេស ហេង ស្រីនិច ជាសហស្ថាបនិក និង ជាប្រធានផ្នែកពត់តម្រង់ធ្មេញ នៃមន្ទីរព្យាបាលមាត់ធ្មេញ Qualitooth មានប្រសាសន៍ថា មូលហេតុដែលអ្នកមានបញ្ហាសុខភាព ជាពិសេសជំងឺពុកឆ្អឹង មិនអាចពត់ធ្មេញបាន ព្រោះនៅពេលដែលអ្នកជំនាញធ្វើការពត់ ឬទាញធ្មេញរបស់គាត់ ឆ្អឹងនៅកន្លែពត់នោះ នឹងមិនដុះមកវិញទេ ដែលអាចប៉ះពាល់ដល់សុខភាពមាត់ធ្មេញរបស់អ្នកជំងឺ។ អ្នកជំនាញរូបនេះបន្តថា ក្រៅពីជំងឺពុកឆ្អឹង អ្នកដែលមានឆ្អឹងវៀចខ្លាំងពេក ក៏មិនអាចពត់បានដែរ ហើយប្រសិនបើអ្នកជំងឺចង់ពត់ គឺតម្រូវឱ្យធ្វើការវះកាត់កែឆ្អឹងបន្ថែម។

ទន្តបណ្ឌិតឯកទេស ហេង ស្រីនិច ជាសហស្ថាបនិក និង ជាប្រធានផ្នែកពត់តម្រង់ធ្មេញ នៃមន្ទីរព្យាបាលមាត់ធ្មេញ Qualitooth ។

បើតាមអ្នកជំនាញរូបនេះ សម្រាប់បុគ្គលដែលមានសុខភាពល្អ គឺអាចពត់ធ្មេញបានដោយមិនចាំបាច់បារម្ភពីបញ្ហាសុខភាពនោះទេ។ ប៉ុន្តែក្នុងករណីដែលបុគ្គលម្នាក់កំពុងតែមានបញ្ហាសុខភាពទូទៅ ដូចជា ជំងឺលើសឈាម ជំងឺបេះដូង ឬជំងឺទូទៅណាមួយ គឺគាត់មិនអាចពត់ធ្មេញបានទេ។ ដូច្នេះ មុនពេលសម្រេចចិត្តពត់ធ្មេញ អ្នកជំងឺ ត្រូវពន្យល់ប្រាប់ពីស្ថានភាពសុខភាពរបស់ខ្លួន ឱ្យបានលម្អិតទៅកាន់គ្រូពេទ្យ។

ចំពោះអ្នកដែលអាចពត់ធ្មេញបាន នឹងទទួលបានអត្ថប្រយោជន៍សំខាន់ចំនួន ២ រួមមាន ទី១ លើកកម្ពស់សោភណ្ឌភាពទម្រង់មុខ និងទី២ ធ្វើឱ្យសុខភាពមាត់ធ្មេញល្អប្រសើរ។ សម្រាប់សោភណ្ឌភាពទម្រង់មុខ ទន្តបណ្ឌិតឯកទេស ហេង ស្រីនិច បានលើកឡើងថា អ្នកមានបញ្ហាមុខក្រពុង សើចចេញអញ្ចាញខ្លាំង និងធ្មេញមានចន្លោះធំ នឹងប្រែប្រួលមកល្អប្រសើរច្រើន។ ដោយឡែកចំពោះបញ្ហាសុខភាព អ្នកជំនាញរូបនេះ បញ្ជាក់ថា ការពត់ធ្មេញ នឹងធ្វើឱ្យមុខងារទំពាររបស់អ្នកជំងឺល្អជាងមុន និងធ្វើឱ្យធ្មេញត្រង់ជួរ។

យ៉ាងណាក៏ដោយ ដើម្បីទទួលបានលទ្ធផលល្អ ក្នុងការពត់ធ្មេញ លោកស្រីបានលើកទឹកចិត្តឱ្យអ្នកដែលពត់ធ្មេញ សម្អាតធ្មេញជាប្រចាំ ក្រោយពេលញ៉ាំអាហារ។

“នៅពេលដែលគាត់ពាក់ដែកពុតធ្មេញ សំខាន់បំផុតគឺ ក្រោយពេលញ៉ាំអាហារ ត្រូវតែដុសធ្មេញ ប្រសិនបើមួយថ្ងៃញ៉ាំ ១០ដង ត្រូវដុសសម្អាតធ្មេញទាំង ១០ដង និងអាចប្រើកូនច្រាស់តូច ដើម្បីសម្អាតឱ្យបានស្អាតនៅចន្លោះធ្មេញ”

លើសពីនេះ ក្រោយពេលដោះដែកចេញ អ្នកជំងឺត្រូវតែជួបគ្រូពេទ្យដើម្បីសម្អាតធ្មេញ និងពិនិត្យមើលការវិវត្តន៍នៃស្ថានភាពធ្មេញ ជារៀងរាល់៦ខែម្ដង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...