N’Golo Kante ពីក្មេងរើសសំរាមក្លាយជាម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកក្នុងរយៈពេល ១០ឆ្នាំ

អ្នកស្នេហាវិស័យកីឡាបាត់ទាត់ប្រាកដជាស្គាល់ច្បាស់ពីកីឡាករជនជាតិបារាំង N’Golo Kante ជាក់ជាពុំខាន។ កីឡាករដែលមានខ្សែជីវិតខ្ពស់ត្រដែតរូបនេះ ធ្លាប់ជាអតីតក្មេងរើសសំណល់សំរាមតាមដងផ្លូវ ប៉ុន្តែបានក្លាយជាម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកក្នុងរយៈពេល១០ឆ្នាំ។ លោក N’Golo Kante កើតនៅថ្ងៃទី២៩ ខែមិនា ឆ្នាំ១៩៩១ បានក្លាយខ្លួនជាកីឡាបាល់ទាត់អាជីពលេងឱ្យក្លឹបធំមួយរបស់អង់គ្លេស Chelsea ព្រមទាំងក្លាយជាជម្រើសជាតិបារាំងផងដែរក្នុងនាមជាកីឡាករខ្សែបម្រើ។

មានសម្បុរមិនសរ ប៉ុន្តែមានភាពស្មោះត្រង់ ការខិតខំប្រឹងប្រែង និងសេចក្តីព្យាយាមជានិច្ច បុរសរូបនេះបានបង្កើតភាពល្បីល្បាញតាមរយៈការលើកពានរង្វាន់ពិភពលោកកាលពីឆ្នាំ២០១៨ និងពានរង្វាន់លីគកំពូលអង់គ្លេសជាច្រើនដង ព្រមទាំងពានរង្វាន់ផ្ទាល់ខ្លួនផ្សេងទៀតរាប់មិនអស់។ N’Golo Kante មិនត្រឹមតែលេងបាល់បានល្អនិងអត្តចរិតល្អនោះទេ លោកទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងនៅពេលដឹងពីប្រវត្តិដ៏កំសត់របស់មុនពេលជីវិតបានប្រែក្លាយយ៉ាងអស្ចារ្យ​បែបនេះ។

លោក N’Golo Kante មានឪពុកម្តាយជាជនភៀសខ្លួនមកពីប្រទេសម៉ាលី ហើយស្លាប់ចោលតាំងតែពីអាយុ១១ ឆ្នាំហើយត្រូវរស់នៅជាមួយនឹងម្តាយដែលមាន ជីវភាពខ្វះខាតគ្រប់បែបយ៉ាងនៅក្នុងផ្ទះដ៏តូចមួយនៅក្នុងតំបន់ Rueil Malmaison ជាយក្រុងប៉ារីសដែលជាទីកន្លែងត្រូវបានគេទទួលស្គាល់ថាភាគច្រើនសុទ្ធ​តែ​ជាក្រុមមនុស្សដែលមានជីវភាពទល់ក្របំផុតរស់នៅ។

រស់នៅជាយក្រុងប៉ារីស N’Golo Kante តែងដើររើសសំណល់សំរាម ឬរបស់របរផ្សេងៗលក់ដើម្បីចិញ្ចឹមជីវិត។ នៅរវាងឆ្នាំ២០០៨ លោកដើររើសសំ​រាម​ដោះ​ស្រា​យ​ជីវភាពរហូតដល់ the footchampion សរសេរពីលោកថា បុរសប្រើពេលវេលាភាគច្រើនដើររើសសំរាមនិងសំណល់ប្លាស្ទីកទៅប្តូរ​យកថវិកាបន្តិចបន្តួចជួយសម្រាលបន្ទុកគ្រួសារ។

លោក Kante ជឿជាក់ថា ការងារបែបនេះនឹងមិនអាចជួយឱ្យស្ថានភាពគ្រួសាររបស់គាត់ល្អប្រសើរបានឡើយ។ គ្រាមួយលោកបានឃើញការប្រកួតបាល់ទាត់​ផ្សាយនៅបារមួយកន្លែង ហើយក៏ចាប់ផ្តើមពិចារណានិងប្រឹងប្រែងហ្វឹកហាត់ដើម្បីចាប់យកអាជីពមួយនេះ។ បន្តិចម្តងៗការខិតខំនេះធ្វើឱ្យយុវជន Kante ស្រឡាញ់អាជីពកីឡាបាល់ទាត់កាន់តែខ្លាំង រហូតដល់មានបំណងចង់ក្លាយជាកីឡាករបាល់ទាត់ល្បីឈ្មោះ។

ជីវិតជាកីឡាករបាល់ទាល់បានចាប់ផ្តើម អ្វីស្រស់បំព្រងសម្រាប់ជីវិតលោក N’Golo Kante ។ លោកបានចាប់ផ្តើមលេងបាល់ដំបូងនៅក្រុមមួយដែលមានឈ្មោះថា JS Suresnes ភាគខាងលិចនៃទីក្រុងប៉ារីស ហើយបានចំណាយពេលជិត១០ឆ្នាំ ដើម្បីបន្តលេងនៅទីនោះដដែល ដោយសារក្លឹបធំៗមើលមិនឃើញសមត្ថភាពនិងជាពិសេសរូបរាងដ៏តូចរបស់លោក។ ប៉ុន្តែរហូតដល់ឆ្នាំ២០១០ លោកទទួលបានកុងត្រាជាមួយនឹងក្លឹប Boulogne នៅលីគកំពូលទី២ របស់បារាំងហើយក៏បានធ្លាក់លីគទី៣។

នៅឆ្នាំ២០១៣ គាត់បន្តទៅលេងនៅលីគទី២ វិញជាមួយនឹង Caen និងក៏ចាប់ផ្តើមបង្កើនសមត្ថភាពទាក់ទាញក្លឹបជាច្រើននៅអ៊ឺរ៉ុប ហើយជាលទ្ធផលបានចូលរួមជាបន្តបន្ទាប់ជាមួយនឹងក្លឹបធំៗដូចជា Leicester City និងចុងក្រោយគឺតោខៀវ Chelsea រហូតមកដល់បច្ចុប្បន្ន។

កាលពីឆ្នាំ២០១៨ ក្នុងព្រឹត្តការណ៍បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ កីឡាករដែលធ្លាប់មានប្រវត្តិជាអ្នករើសសំរាមរូបនេះបែរជាអាចធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់លោក ពិសេសបានក្លាយជាម្ចាស់ពានធំរបស់ពិភពលោកតំណាងជូនប្រជាជាតិបារាំង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦