ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជាកាលពីចុងខែតុលា និងដើមខែវិច្ឆិកានេះ បានបើកយុទ្ធនាការប្រារព្ធទិវាក្មេងស្រីអន្តរជាតិនៅក្នុងខេត្តគោលដៅចំនួនបី រួមមាន ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដោយទទួលបានជោគជ័យយ៉ាងល្អប្រសើរ ។
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាមានប្រសាសន៍ថា ភាពជោគជ័យនេះគឺជាជោគជ័យរបស់ក្រុមយុវនារី និងស្រ្តីវ័យក្មេងទាំង ៣៣ រូបដែលបានសហការគ្នាបង្កើត និងចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ទាំងនេះ ជាពិសេសជាពិធីការិនីក្នុងកម្មវិធីនេះ ជាអ្នកដែលចែករំលែកទស្សនៈរបស់ពួកគេនៅក្នុងវីដេអូខ្លីៗ ជាវាគ្មិនវ័យក្មេងក្នុងការពិភាក្សាតុមូល និងក្រុមរៀបចំកម្មវិធីទាំងមូល ។

“ខ្ញុំសង្ឃឹមថា ពិធីទាំងនេះគឺជាការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់អ្នករាល់គ្នា ក្នុងការស្វែងយល់បន្ថែមអំពីអង្គការភ្លែនអន្តរជាតិកម្ពុជា និងអាទិភាពជាយុទ្ធសាស្ត្ររបស់យើងក្នុងរយៈពេល ៥ឆ្នាំខាងមុខសម្រាប់ក្មេងស្រី ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងនៅកម្ពុជា”
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា
នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានបន្ថែមថា ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ អង្គការភ្លែនអន្តរជាតិកម្ពុជានឹងបន្តមហិច្ឆតារបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រីនៅកម្ពុជា តាមរយៈយុទ្ធសាស្រ្តប្រចាំប្រទេស ៥ ឆ្នាំលើកទី ៤ របស់អង្គការភ្លែនអន្តរជាតិកម្ពុជា (២០២១-២០២៦) រួមមាន ទី១. ការចាប់ផ្តើមជាមួយសុខភាពល្អ ទី២. កិច្ចការពារជំនាន់ថ្មី ទី៣. ការរៀនមួយជីវិត និងទី៤. ភាពដឹកនាំរបស់ក្មេងស្រី ។
លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប និងជាសមាជិកាក្រុមប្រឹក្សាខេត្តបានបង្ហាញនូវការគាំទ្រចំពោះផែនការយុទ្ឋសាស្ត្រថ្មីនេះ និងបានវាយតម្លៃថា ផែនការនេះ ឆ្លើយតបបានទៅនឹងផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។

«យុទ្ធសាស្រ្តថ្មីនេះមានគោលបំណងធំ គាំពារ និងអភិវឌ្ឍន៍កុមារតូចៗ ជាពិសេសក្មេងស្រី ជំរុញការអនុវត្តការងារពាក់ព័ន្ធនឹងទឹកស្អាត អនាម័យ អាហាររូបត្ថម្ភ ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជា្ជជីវៈ កិច្ចការពារកុមារ និងយុវជនជំនាន់ថ្មី ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីនៅតាមភូមិសាស្ត្រអាទិភាព នៃខេត្តសៀមរាប ហើយគម្រោងយុទ្ឋសាស្ត្រទាំងនេះពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កុមារ យុវជន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ »
លោកជំទាវ ស៊ិន ណម
ឯកឧត្តម យង់ សុវឌ្ឍនា អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណដល់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលតែងតែមានការសហការយ៉ាងល្អ ជាមួយសាលាខេត្ត មន្ទីរនានាជុំវិញខេត្ត សាលាស្រុក និងការិយាល័យជុំវិញស្រុក អាជ្ញាធរភូមិឃុំ ជាពិសេសមន្ទីរអប់រំយុវជន និងកីឡា មន្ទីរសុខាភិបាល មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និង មន្ទីរកិច្ចការនារីខេត្ត ដើម្បីធ្វើការលើកស្ទួយជីវភាពប្រជាពលរដ្ឋមានលក្ខណៈប្រសើឡើងតាមរយៈការផ្តល់សេវាកម្មនានាដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ។ ទន្ទឹមនឹងនេះ អង្គការភ្លែនតែងតែជួយដោះស្រាយនូវបព្ហានានាដូចជា ការឆ្លើយតបគ្រោះទឹកជំនន់ បព្ហាអនាម័យ ការអប់រំ និងសុខភាពក្មេងស្រី និងកុមារនៅតាមតំបន់ដាច់ស្រយាល ។

ឯកឧត្ដម គិត ទ្រី អភិបាលរងខេត្ដរតនគីរី មានប្រសាសន៍ថា
«អង្គការភ្លែនអន្តរជាតិកម្ពុជាបានលើកទិសដៅរយៈពេល ៥ឆ្នាំបន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាសារវ័ន្តរបស់កុមារា កុមារី យុវជន យុវតី និងគ្រួសារដែលងាយរងគ្រោះក្នុងស្រុកគោលដៅឱ្យមានការផ្លាស់ប្រែជាវិជ្ជមាន តាមរយៈការទទួលនូវសេវាអប់រំតាំងពីថ្នាក់មតេយ្យ ដល់វិទ្យាល័យ ការទទួលបានសេវាសុខភាព អាហាររូបត្ថម្ភ ទទួលបានទឹកស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋ និងកុមារដែលងាយរងគ្រោះ និងផ្តល់ ជំនាញវិជ្ជាជីវៈដល់យុវជនដែលបោះបង់ការសិក្សា ដើម្បីទទួលបានការងារសមរម្យជាដើម ។ សកម្មភាពទាំងនេះ ឆ្លើយតបទាំងស្រុងទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា»

ក្នុងឱកាសពិធីផ្សព្វផ្សាយយុទ្ធសាស្ត្រប្រចាំប្រទេស ៥ ឆ្នាំលើកទី ៤ នេះ អង្គការភ្លែនអន្តរជាតិកម្ពុជាក៏ប្រារព្ធទិវាក្មេងស្រីអន្តរជាតិផងដែរ ។ ប្រធានបទឆ្នាំនេះគឺបន្តដោះស្រាយបញ្ហា «សេរីភាពលើអ៊ីនធឺណិត» របស់ក្មេងស្រីដែលជាផ្នែកមួយនៃយុទ្ធនាការក្មេងស្រីត្រូវទទួលឱកាសស្មើគ្នា (GGE) ។ ទិវាក្មេងស្រីអន្តរជាតិឆ្នាំនេះផ្តោតលើបញ្ហាព័ត៌មានមិនពិតតាមអ៊ិនធឺណិតដែលធ្វើឲ្យមានផលប៉ះពាល់ដល់ការរៀនសូត្រ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី។
កញ្ញា ជេដ្ឋានី តំណាងយុវជន និងកុមារីកាន់តំណែងជំនួស លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេស អង្គការ ភ្លែនអន្តរជាតិកម្ពុជាបាននិយាយថា
«ជាផ្នែកមួយនៃយុទ្ធនាការក្មេងស្រីទទួលបានភាពស្មើគ្នា (GGE) និងយុទ្ធសាស្ត្រប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា យើងគាំទ្រក្មេងស្រីទូទាំងពិភពលោកក្នុងការអំពាវនាវឱ្យរដ្ឋាភិបាលទូទាំងពិភពលោក និងបុគ្គលម្នាក់ៗចាត់វិធានការភ្លាមៗ ដើម្បីបង្កើនចំណេះដឹងផ្នែកឌីជីថលរបស់កុមារ និងស្ត្រីវ័យក្មេង ដោយផ្តល់ឱ្យពួកគេនូវចំណេះដឹង និងជំនាញ ដើម្បីកំណត់អត្តសញ្ញាណព័ត៌មានមិនពិត និងចូលរួមយ៉ាងមានទំនុកចិត្តតាមអ៊ីនធឺណិត»

“ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ខ្ញុំពិតជាចង់ឃើញក្មេងស្រីជាច្រើនមានសុខភាពល្អតាំងពីតូចទទួលបានការអប់រំប្រកបដោយគុណភាព ទទួលបានការការពារពេញលេញ និងបំពេញបានសក្ដានុពលរបស់ពួកគេ ដើម្បីក្លាយជាបុគ្គលមួយរូបមានសិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច មានសិទ្ធិសម្រេចចិត្តលើរូបរាងកាយរបស់ខ្លួន និងក្លាយជាពលរដ្ឋសកម្មនៅក្នុងសហគមន៍”
កញ្ញា ជេដ្ឋានី តំណាងយុវជន និងកុមារី
សូមជម្រាបជូនថា តាមរយៈការប្រកាសផ្សព្វផ្សាយផែនការ៥ឆ្នាំលើកទី៤របស់ខ្លួន ឆ្នាំ២០២១-២០២៦ អង្គការភ្លែនអន្តរជាតិកម្ពុជា រួមទាំងម្ចាស់ជំនួយទាំងអស់បានវិនិយោគទឹកប្រាក់ ៤៧ លានដុល្លារអាមេរិក លើប្រធានបទ ២.៥លានហេតុផល ដើម្បីគាំទ្រ និងអភិវឌ្ឍន៍អនាគតកុមារ ជាពិសេសក្មេងស្រីនៅកម្ពុជា៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍ទេពកោសល្យស្ទែម ចំនួន១០កន្លែងនៅសាកលវិទ្យាល័យ CamTech
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2025
សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យទៅលើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាសពីអាហារូបករណ៍ទេពកោសល្យស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2025
ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ជាឱកាសសម្រាប់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលចង់បន្តការសិក្សាថ្នាក់ជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ីបានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/10/2026
ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា៨កន្លែង សម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2023
មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































