ក្រសួងអប់រំប្រកាសជ្រើសរើសបុគ្គលិកអប់រំ ទៅរៀនផ្នែកបច្ចេកវិទ្យាព័ត៌មាន នៅប្រទេសកូរ៉េ

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយភ្នាក់ងារប្រតិបត្តិការអន្តជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាន ដោយ​សិក្សានៅប្រទេសកូរ៉េ សម្រាប់​បុគ្គលិកអប់រំ គ្រូឧទ្ទេស និងគ្រូបង្រៀនចំនួន១៥កន្លែង ។

បេក្ខជនត្រូវមានលក្ខខណ្ឌដូចជា មានសញ្ជាតិខ្មែរ មានអាយុក្រោម៤៥ឆ្នាំ (គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១) ។ មានសញ្ញាបត្រ ICT ឬវិទ្យាសាស្ត្រកុំព្យូទ័រ ឬសញ្ញាបត្រដែលមានតម្លៃសមមូលត្រូវនឹងមុខវិជ្ជាដែលត្រូវជ្រើសរើស មានបទេពិសោធន៍ក្នុងការអប់រំគ្រូបង្រៀនយ៉ាងតិច២ឆ្នាំ ។ មានចំណេះដឹងក្នុងភាសាអង់គ្លេសបានល្អ មានសុខភាព កាយសម្បទា និងសតិបញ្ញាល្អ ។ បេក្ខជនដែលទទួលបានអាហារូបករណ៍សិក្សាទាំង១៥រូបនឹងសិក្សានៅសាកលវិទ្យាល័យជាតិអប់រំកូរ៉េ (Korea National University of Education:KNUKE) នៃប្រទេសកូរ៉េ ។ រយៈពេលសិក្សា១៧ខែ ចាប់ពីខែកុម្ភះ ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ។

ជាមួយគ្នានេះ បេក្ខជន-បេក្ខនារី ដែល​ត្រូវផ្ដល់អាទិភាពរួមមាន ជាបុគ្គលិកកំពុងបម្រើការងារនៅអង្គភាពរដ្ឋបាលកណ្ដាល (នាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន)  ​កំពុងបម្រើការងារនៅតាមគ្រឹះស្ថានសាធារណៈក្រោមឱវាទក្រសួងអប់រំ ។

ក្រោយបញ្ចប់ការសិក្សាបេក្ខជនអាហារូបករណ៍ចំនួន០៣រូបត្រូវទៅបម្រើការងារនៅនាយកដ្ឋានពន្ធបណ្ដុះបណ្ដាល និងវិក្រឹត នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង១២រូបទៀតត្រូវទៅបម្រើការងារនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្ដាល កំពង់ចាម ព្រៃវែង និងតាកែវ ។ បេក្ខជនជាស្ត្រី-បុគ្គលិកអប់រំដែលរស់នៅក្នុងតំបន់ខេត្តគោលដៅខាងលើ ត្រូវបានផ្ដល់អាទិភាព ។

គួរបញ្ជាក់ដែរថាក្នុងអំឡុងពេលសិក្សាបេក្ខជននឹងទទួលបានការផ្ដល់អាហារូបករណ៍ពីរដ្ឋាភិបាលកូរ៉េរួមមាន ប្រាក់អាហារូបករណ៍ ថ្លៃផ្គត់ផ្គង់អាហារ ការស្នាក់នៅ និងថ្លៃធ្វើដំណើរទៅមកកម្ពុជា-កូរ៉េ ។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍អាហារូបករណ៍នេះ សូមធ្វើការស្វែងរកពាក្យសុំចុះឈ្មោះនៅលើគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា (www.facebook.com/moeys.gov.com.kh ) ក្រោយបំពេញពាក្យរួចផ្ញើទៅកាន់នាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ តាមរយៈប្រព័ន្ធអនឡាញTelegram លេខ ០៨៦ ៧៧៥ ២៨៥ ដោយរៀបចំជាទម្រង់PDF ។ ចាប់ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧:០០ល្ងាច ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...