អាថ៌កំបាំង ដែលនាំឱ្យប្រព័ន្ធអប់រំសិង្ហបុរី ជោគជ័យដូចបច្ចុប្បន្ន

សមិទ្ធផលរបស់លោក លី ក្វាន់យូ គឺជាប្រធានបទនៃការសិក្សាជាសកលជាច្រើន ចាប់តាំងពីលោកទទួលមរណភាពទៅ។ ប៉ុន្តែទិដ្ឋភាពមួយនៃភាពជោគជ័យរបស់លោក ដែលត្រូវបានគេលើកយកមកជជែកតិចតួច គឺការវិនិយោគ និងស្នាដៃរបស់លោកក្នុងវិស័យអប់រំសិង្ហបុរី ខណៈគេមើលឃើញថា យុទ្ធសាស្ត្ររបស់លោ​ក គឺតែងតែសង្កត់ធ្ងន់លើការអភិវឌ្ឍធនធានធម្មជាតិតែមួយគត់របស់សិង្ហបុរី នោះគឺធនធានមនុស្ស។ 

តើលោក លី ក្វាន់យូ បានធ្វើអ្វីខ្លះ ក្នុងវិស័យអប់រំ ?

ចំពោះការចាប់ផ្ដើម យើងចាំបាច់ត្រូវសង្កត់ធ្ងន់ថា វិស័យអប់រំសិង្ហបុរី មិនត្រូវបានរចនាឡើងដោយលោក លី ក្វាន់យូ និងសហការីរបស់គាត់នោះទេ។ ផ្ទុយទៅវិញ វិស័យនេះត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំក្នុងប្រទេសសិង្ហបុរី ដោយអាណានិគមអង់គ្លេស។ 

ផ្ទុយពីមេដឹកនាំក្រោយសម័យ អាណានិគមដទៃទៀត លោក លី មិនខ្លាចក្នុងការទទួលយកមរតករបស់អាណានិគម ដែលមានប្រយោជន៍សម្រាប់ការកសាងប្រទេសនោះទេ។ បច្ចុប្បន្ន យុទ្ធសាស្ត្ររបស់លោក ត្រូវបានគេមើលឃើញផលវិជ្ជមាន ច្បាស់បំផុតក្នុងវិស័យអប់រំ។ 

ស្ថាប័នអប់រំសំខាន់ៗជាច្រើនក្នុងប្រទេស ដូចជា សាកលវិទ្យាល័យជាតិសិង្ហបុរី (បង្កើតឡើងក្នុងឆ្នាំ ១៩០៥) វិទ្យាស្ថាន Raffles (បង្កើតឡើងក្នុងឆ្នាំ ១៨២៣) និងសាលាភាសាអង់គ្លេស-ចិន (បង្កើតឡើងក្នុងឆ្នាំ ១៨៨៦) សុទ្ធសឹងតែបានកសាងឡើង មុនការទទួលបានឯករាជ្យពេញលេញនៅឆ្នាំ១៩៦៣។ ជាងនេះទៅទៀត កម្មវិធីសិក្សាសម្រាប់ការអប់រំមធ្យមសិក្សា បានយកគម្រូតាម កម្រិត O និងកម្រិត A របស់ចក្រភពអង់គ្លេស (ជាមួយនឹងការកែសម្រួលខ្លះ ដើម្បីឱ្យសមស្របនឹងបរិបទនៃការអប់រំក្នុងប្រទេសសិង្ហបុរី)។

ក្រៅពីផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ រដ្ឋាភិបាលលោក លី ក៏ផ្ដោតសំខាន់លើការវិនិយោគលើការពង្រឹងគុណភាពសិស្ស និងគ្រូបង្រៀនផងដែរ។ ខណៈប្រព័ន្ធផ្ដល់អាហារូបករណ៍របស់ជាតិ បានផ្ដល់ឱកាសឱ្យ​សិស្សទទួលបានការអប់រំនៅសាកលវិទ្យាល័យល្បីៗ និងសិស្សមួយចំនួនទៀត ត្រូវបានអនុញ្ញាតឱ្យទៅសាកលវិទ្យាល័យល្បីៗរបស់ពិភពលោក បើទោះបីជាសិង្ហបុរី មានស្ថាប័នលំដាប់ពិភពលោកក្នុងស្រុកហើយក៏ដោយ។ លើសពីនេះ ជាមួយនឹងការផ្ដល់ប្រាក់ខែខ្ពស់ជាងមធ្យមភាគជាតិ បានធ្វើឱ្យវិជ្ជាជីវៈបង្រៀនអាចទាក់ទាញ មនុស្សពូកែៗមកបំពេញការងារក្នុងវិស័យនេះបានច្រើន។

លក្ខណៈពិសេសប្រព័ន្ធអប់រំសិង្ហបុរី

ប្រព័ន្ធអប់រំសិង្ហបុរី មានលក្ខណៈលេចធ្លោមួយ គឺការផ្ដោតលើការកំណត់អត្តសញ្ញាណ និងអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញបានល្អបំផុត និងផ្ដល់តម្លៃស្មើគ្នា ដែលនាំឱ្យសង្គមរីកចម្រើនឆាប់រហ័ស។ អ្នកទទួលអាហារូបករណ៍រដ្ឋាភិបាល មានកាតព្វកិច្ចប្រើការងារក្នុងវិស័យសាធារណៈយ៉ាងតិច ២ឆ្នាំ។

វិធីសាស្ត្រពិសេសមួយទៀត គឺរដ្ឋាភិបាលលើកកម្ពស់គ្រូបង្រៀន, គ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់ ត្រូវបានរដ្ឋាភិបាលផ្ដល់ទំនួសខុសត្រូវឱ្យធ្វើជាអ្នកដឹកនាំ ដោយមិនកំណត់ពេលវេលា ហើយទំនាក់ទំនងយ៉ាងសកម្មរវាងក្រសួងអប់រំ ថ្នាក់រៀន និងការគ្រប់គ្រងសាលារៀន។ 

ប្រជាជនមានមោទភាពចំពោះប្រព័ន្ធអប់រំក្នុងប្រទេស​ ដោយសារការអប់រំមានគុណភាពខ្ពស់គ្រប់កម្រិតសិក្សា។ ម្យ៉ាងវិញទៀត វិទ្យាស្ថានបច្ចេកទេស និងពហុបច្ចេកទេស រាប់រយ គឺស្ថិតនៅក្បែរផ្ទះប្រជាជន ហើយពួកគេអាចទទួលបានការអប់រំ ដែលមានគុណភាពខ្ពស់គ្រប់ៗគ្នា។

ប្រព័ន្ធអប់រំសិង្ហបុរីប្រែប្រួលតាមរបត់សង្គម

ប្រព័ន្ធអប់រំសិង្ហបុរី តែងតែសំឡឹងឆ្ពោះទៅមុខជានិច្ច, ពីការទទួលយកការអប់រំពីរភាសា (ភាសាអង់គ្លេស បន្ថែមលើភាសាកំណើត ចិនកុកងឺ ម៉ាឡេ ឬតាមីល) រហូតដល់ការផ្ដោតសំខាន់លើ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ ប្រទេសសិង្ហបុរី បានរំពឹងថានឹងមានយុទ្ធសាស្ត្រអប់រំសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័ត ដោយអ្នកបង្កើតគោលនយោបាយជាបន្តបន្ទាប់។ 

នៅទសវត្សឆ្នាំ១៩៩០ អ្នកបង្កើតគោលនយោបាយសិង្ហបុរី ព្រួយបារម្ភអំពីវិធីសាស្ត្រអប់រំ ដែលផ្ដោតលើ STEM ខ្លាំងពេក ហើយក៏ចាប់ផ្ដើមជំរុញឱ្យមានការសិក្សាលើវិស័យ មនុស្សសាស្ត្រ សិស្បៈ និងកីឡា ដើម្បីរក្សាតុល្យភាពសង្គមឡើងវិញ និងជំរុញការបង្កើតថ្មី និងសហគ្រិនភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...