ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បើកបណ្ដុះបណ្ដាលកម្មវិធី Google Workspace for Education ដល់បុគ្គលិកអប់រំតាមប្រព័ន្ធអនឡាញនៅរាជធានីភ្នំពេញ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី លើកកម្ពស់គុណភាពការបង្រៀននិងរៀនពីចម្ងាយ។ វគ្គបណ្ដុះបណ្ដាលគាំទ្រដោយអង្គការ Good Neighbors ។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំជាប្រាំវគ្គបន្តបន្ទាប់គ្នា រួមមានកម្មវិធីសិក្សាពី Google Workspace សម្រាប់ការអប់រំ, ការប្រើប្រាស់ Google Classroom, Google Drive, Google Doc, Google Sheet, Google Slide, Google Forms, បច្ចេកទេសប្រើប្រាស់សម្ភារៈ ICT ព្រមទាំងឯកសារជំនួយមួយចំនួនសម្រាប់ការបង្រៀនពីចម្ងាយ។
លោក សុខ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ មានប្រសាសន៍ថា៖
“បុគ្គលិកអប់រំនៅតាមសាលារៀននីមួយៗនឹងទទួលបានចំណេះដឹងស្តីពីប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជួយដល់ការបង្រៀននិងរៀនតាមប្រព័ន្ធអេឡិចត្រូនិកបានទូលំទូលាយ និងទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងបរិបទកូវីដ-១៩”
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអេឡិចត្រូនិចស្ដីពី “ការប្រើប្រាស់ថ្នាក់រៀនសិប្បនិមិ្មត Google Classroom” សម្រាប់ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកដល់គណៈគ្រប់គ្រង ឬជាគ្រូបង្រៀនគ្រប់កម្រិតថ្នាក់របស់ក្រសួងអប់រំ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន
ចំណេះជីវិត , ព្រឹត្តិការណ៍ លោកវេជ្ជបណ្ឌិត Eric Verdin អ្នកជំនាញស្រាវជ្រាវពីភាពចាស់នៅសហរដ្ឋអាមេរិក បានលើកឡើងថា មនុស្សយើងពិតជាអាចរស់នៅរឹងមាំរហូតដល់អាយុ ៩០
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍ សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ចំណេះជីវិត , ព្រឹត្តិការណ៍ ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ឬការរស់នៅខ្វះមុខខ្វះក្រោយ ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាមូលដ្ឋានដែលមិនអាចខ្វះបាន។
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍ សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍
ព័ត៌មានជាតិ , ព័ត៌មានជាតិ និងអន្តរជាតិ , ព្រឹត្តិការណ៍ អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) សរុបចំនួន ២៣៥នាក់ នៅក្នុងខេត្តកំពត ទទួលបានសំណង