ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថាសៀវភៅសិក្សាលើសពី ១០០០ចំណងជើង ត្រូវបានដាក់ស្នើសុំរៀបរៀង និពន្ធ និងកែលម្អ ដោយការអនុវត្តថវិកាស្រាវជ្រាវដើម្បីអភិវឌ្ឍនៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។ ក្រសួងអប់រំយល់ថា មុខវិជ្ជាមួយត្រូវមានសៀវភៅសិក្សាគោលមួយក្បាល ដើម្បីបង្កើតបរិយាកាសគួរជាទីមោទនៈសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ដែលមានបំណងចង់បានសៀវភៅសិក្សានៅកម្រិតឧត្តមសិក្សា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា៖
“សៀវភៅកំណត់ចំណេះដឹង ចំណេះដឹងកំណត់ការអប់រំ ការអប់រំកំណត់ការអភិវឌ្ឍ បើគ្មានសៀវភៅ គ្មានទេការអភិវឌ្ឍ”
ក្រសួងអប់រំបានបញ្ជាក់បន្តថា សិស្សានុសិស្សដែលមានបំណងបន្តការសិក្សានៅកម្រិតឧត្តមសិក្សានឹងដឹងច្បាស់អំពីភាពសម្បូរបែបនៃសៀវភៅសិក្សា និងធនធានសិក្សាជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌវាយតម្លៃគុណភាពអប់រំរបស់គ្រឹះស្ថានឧត្តមសិក្សា។
សូមបញ្ជាក់ថា មកទល់សប្ដាហ៍ទីមួយនៃខែឧសភា ឆ្នាំ២០២១ មានសៀវភៅសិក្សាលើសពី១០០០ចំណងជើងត្រូវបានដាក់ស្នើសុំរៀបរៀង និពន្ធ និងកែលម្អដោយការអនុវត្តថវិកាស្រាវជ្រាវដើម្បីអភិវឌ្ឍនៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ចំណេះជីវិត, ព្រឹត្តិការណ៍ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ឬការរស់នៅខ្វះមុខខ្វះក្រោយ ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាមូលដ្ឋានដែលមិនអាចខ្វះបាន។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) សរុបចំនួន ២៣៥នាក់ នៅក្នុងខេត្តកំពត ទទួលបានសំណង
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមវេទិកាឌីជីថលមួយឈ្មោះថា «PassKru» ដែលរួមគ្នាបង្កើតដោយនិស្សិតឆ្នាំទី៣មួយក្រុម នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាត
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍វិស័យអប់រំនៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើការអភិវឌ្ឍជំនាញសម្រាប់ពេលអនាគត តាមរយៈការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត (AI)
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ការបណ្ដុះបណ្ដាលនាយកសាលា និងគ្រូបង្រៀននៅ NIE ត្រូវតែផ្សារភ្ជាប់នឹងស្ដង់ដាតេស្ត PISA