ទិវាភពផែនដី ៖ លើកកម្ពស់ចំណេះដឹងបរិស្ថាន និងរស់នៅដោយនិរន្តរភាព

ទិវាភពផែនដី គឺជាព្រឹត្តិការណ៍ដែលពិភពលោក​តែង​ប្រារព្ធធ្វើ​នៅរៀងរាល់ខែមេសា ក្នុងវត្ថុបំណងការពារបរិស្ថាន និងលើកទឹកចិត្តមនុស្សឱ្យគិតគូរអំពីសកម្មភាពប្រចាំថ្ងៃដើម្បីកុំឱ្យប្រព្រឹត្តទង្វើដែលប៉ះពាល់ខ្លាំងដល់ធម្មជាតិ ឬរួមគ្នាកាត់បន្ថយប្លាស្ទិកតាមដែលអាចធ្វើបាន និងចូលរួមគិតអំពីរស់នៅប្រកបដោយនិរន្តរភាព ឬគិតអនាគតសម្រាប់មនុស្សជំនាន់ក្រោយ។ ហើយនៅក្នុងឆ្នាំ២០២៤នេះ គេផ្តោតអំពី ភពផែនដី និងប្លាស្ទិក ( Planet vs. Plastics) ដែលជាទិវាមួយក្នុងការបញ្ជ្រាបអំពីការប្រើប្រាស់ប្លាស្ទិកផ្តល់ផលប៉ះពាល់ទៅកាន់បរិស្ថាន ការថែរក្សាធនធានធម្មជាតិ រក្សាព្រៃឈើ និងដំណោះស្រាយដើម្បីការពារភពផែនដី។

ទិវាភពផែនដីជាឱកាសដើម្បីបង្ហាញភាពជាគំរូ ក៏ដូចជាការប្តេជ្ញាចិត្តរបស់តួអង្គនីមួយៗដើម្បីការពារបរិស្ថាន លើកកម្ពស់ការរស់នៅប្រកបដោយនិរន្តរភាព រួមទាំងធានាឱ្យបាននូវអនាគតដែលល្អសម្រាប់អ្នកជំនាន់បន្ទាប់។ បន្ថែមពីនោះ ទិវាភពផែនដី ជាការឆ្លុះបញ្ចាំងអំពីភាពអន្តរាយ នៃបរិស្ថាន ផ្តល់ផលប៉ះពាល់មកកាន់ខ្លួនឯង និងមនុស្សជុំវិញខ្លួន។ ហើយជារៀងរាល់ឆ្នាំ ទិវាភពផែនដីតែងមានប្រធានបទជាក់លាក់មួយ ដើម្បីផ្តោតការយកចិត្តទុកដាក់ជាលក្ខណៈសកលចំពោះបញ្ហាបរិស្ថាន។ តើគេធ្វើសកម្មភាពអ្វីខ្លះនៅថ្ងៃទិវាផែនដី?

ចំពោះសកម្មភាពដែលត្រូវធ្វើនៅថ្ងៃនោះ គឺមានចម្រុះដូចជា៖

ដាំដើមឈើ ៖ ការរៀបចំព្រឹត្តិការណ៍ដាំដើមឈើឡើងវិញនៅក្នុងសហគមន៍ណាមួយ វាបានបង្កើនកន្លែងមួយដែលពោរពេញទៅដោយបរិយាកាសបៃតង និងប្រៀបដូចជាការកែច្នៃធ្វើឆ្លើយតបអំពីការកាប់បំផ្លាញព្រៃឈើទាំងឡាយកន្លងមក។

សម្អាតបរិស្ថាន ៖ កាលដែលមានផែនការយុទ្ធសាស្ត្រយុទ្ធនាការដើម្បីសម្អាតបរិស្ថាន ដោយសកម្មភាពដូចជា ការប្រមូលសំរាម ប្រមូលសំណល់ប្លាស្ទិកចេញពីឆ្នេរសមុទ្រ ទន្លេ បឹងបួរ និងតំបន់ធម្មជាតិ ឬតំបន់ទេសចរណ៍ជាដើម។

បង្កើតកម្មវិធី ឬសិក្ខាសាលា ៖ កាលដែលធ្វើជាអ្នកផ្តួចផ្តើមកម្មវិធីសិក្ខាសិលា ឬក៏ធ្វើជាអ្នកចូលរួមកម្មវិធីណាដែលផ្តោតលើការនិយាយអំពីបរិស្ថាន និងការអនុវត្តរបៀបរស់នៅប្រកបដោយនិរន្តរភាពជាដើម គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ភពផែនដី។

 កាត់បន្ថយប្លាស្ទិក ប្រើប្រាស់ឡើងវិញ និងកែច្នៃ ៖ ចំណុចនេះអាចប្រើបានចំពោះមនុស្សទូទៅ តាមរយៈការប្រកាន់ភ្ជាប់នូវរបៀបរស់មួយដែលកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឬក៏ប្រើឡើងវិញ ឬប្រើតែក្នុងករណីចាំបាច់បំផុតជាដើម ទាំងនេះសុទ្ធសឹងតែជាការចូលរួមដល់ការលើកកម្ពស់ចំណេះដឹងអំពីបរិស្ថាន និងការរស់នៅប្រកបដោយនិរន្តរភាព ដ៏ដូចជាការពារភពផែនដី៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។