វិនិយោគ​លើការ​សិក្សា​វិធីសាស្ត្រ​ចិញ្ចឹម​អប់រំ គឺសំខាន់​បំផុត​សម្រាប់​អនាគត​កុមារ គ្រួសារ និង​សង្គម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការស្វែងយល់​ពី​វិធីសាស្ត្រចិញ្ចឹមអប់រំ​បាន​ត្រឹមត្រូវ ពិតជា​មានសារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​អាណាព្យាបាល​សម័យថ្មី ព្រោះ​ការចិញ្ចឹម​អប់រំ​កុមារ​បានល្អ ជាផ្នែក​មួយ​នៃការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្សឆ្នើម​សម្រាប់គ្រួសារ និង​សង្គម​ជាតិ​នា​ពេល​អនាគត។

លោក​វេជ្ជបណ្ឌិត ជៀប សម្បត្តិ អ្នកជំនាញ​ផ្នែក​សុខភាព​គ្រួសារ និង​សហគមន៍ មាន​ប្រសាសន៍​ថា ការសិក្សា និង​យល់ដឹង​អំពី​វិធីសាស្ត្រ​ចិញ្ចឹមអប់រំកុមារ គឺជា​គន្លឹះ​មួយចូលរួម​ចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស​កម្ពុជា ព្រោះ​លោក​ជឿជាក់​ថា ការ​បន្ត​សិក្សា និង​ការអនុវត្ត​វិធីសាស្ត្រ​ចិញ្ចឹមកូន​ប្រកប​ដោយ​ស្មារតី និង​បែប​វិជ្ជមាន​ ការ​រក្សា​តុល្យភាព និងការ​សម្រប​ខ្លួន​តាម​បរិបទ​សង្គម​របស់​អាណាព្យាបាល​ខ្មែរ នឹង​ដឹកនាំ​ឱ្យ​បុត្រ​ធីតា​ទទួល​បាន​ភាព​ជោគជ័យ និង​សុភមង្គល​ក្នុង​ជីវិត នា​សម័យ​បច្ចេកវិទ្យា​នេះ។

លោកវេជ្ជបណ្ឌិត ជៀប សម្បត្តិ អ្នកជំនាញផ្នែកសុខភាពគ្រួសារ និងសហគមន៍។

សម្រាប់​មាតាបិតា ដែល​មានបំណង​ចង់ពង្រឹង​សមត្ថភាព​ក្នុង​ការចិញ្ចឹម​បីបាច់​កុមារឱ្យ​បានត្រឹមត្រូវ លោក​វេជ្ជបណ្ឌិត បាន​ផ្ដល់​នូវ​អនុសាសន៍​ចំនួន ៥ ដូចជា ៖

១. ត្រូវ​បន្តសិក្សា​ពេញ​មួយជីវិត (Be a lifelong learner) ៖ លោក​ថា បច្ចុប្បន្ន ពិភពលោក​ផ្លាស់ប្ដូរ​ឥតឈប់ឈរ ហេតុនេះ ចង់​ឬមិន​ចង់ អាណា​ព្យាបាល​ត្រូវ​បន្តបើកចិត្ត​រៀនសូត្រ​ជាប់ជា​ប្រចាំ ដើម្បី​ស្វែងយល់​ពីនិន្នាការ​ថ្មីៗ និង​ជ្រើសរើស​វិធីសាស្ត្រ​អប់រំ​ចិញ្ចឹមកូន​ឱ្យ​សមស្រប​តាម​កាលៈទេសៈ។ ការចូលរួម​សិក្ខាសាលា ការ​អានសៀវភៅ ឬការ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ និង​អាណា​ព្យាបាល​ដទៃទៀត គឺជា​ប្រភព​នៃ​ចំណេះដឹង​ដ៏មាន​តម្លៃ។

. សម្មាធិ និងការចម្រើនសតិក្នុងគ្រួសារ (Mindfulness in the family) ៖ អនុវត្តសម្មាធិ ឬការចម្រើនសតិ (mindfulness) សូម្បីតែក្នុងរយៈពេលខ្លីជារៀងរាល់ថ្ងៃ អាចជួយទាំងអាណាព្យាបាល និងកូនៗឱ្យកាត់បន្ថយភាពតានតឹង បង្កើនការផ្ចង់អារម្មណ៍ និងពង្រឹងការគ្រប់គ្រងអារម្មណ៍។ នេះក៏ស្របទៅនឹងគោលការណ៍នៃព្រះពុទ្ធថេរវាទ ដែលជាគ្រឹះនៃវប្បធម៌ខ្មែរ ក៏ដូចជា ការប្រតិបត្តិវប្បធម៌សន្តិភាពផ្លូវចិត្ត របស់ជំនឿ និងសាសនាផ្សេងទៀតផងដែរ។

៣. ផ្ដោត​លើការ​ធ្វើជា​គម្រូ​ដល់​កូន (The Power of role modeling ) ៖ កុមារ​រៀនសូត្រ​តាមរយៈ​ការសង្កេត និង​ការធ្វើត្រាប់​តាម​មនុស្ស​ពេញវ័យ ដែល​នៅ​ជុំវិញខ្លួន ជាពិសេស​ឪពុកម្ដាយ។ ប្រសិន​បើ​អាណាព្យាបាល​ចង់ឱ្យ​កូន​មាន​អាកប្បកិរិយា និង​ទម្លាប់​ល្អ ដូចជា​ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​មាន​តុល្យភាព ការ​អាន​សៀវភៅ ឬការ​បង្ហាញ​ការ​គោរព ពួកគេ​ត្រូវធ្វើជា​គម្រូដ៏ល្អ​ដល់​កូនៗ​ជាមុន​សិន។

៤. ប្រើប្រាស់ AI ក្នុង​ការអប់រំ​កូន ៖ បច្ចេកវិទ្យា AI កំពុង​ផ្លាស់ប្ដូរ​របៀប ដែល​មនុស្ស​រស់នៅ និង​ធ្វើការ។ អាណាព្យាបាល​គួរ​ចាប់ផ្ដើម​ស្វែង​យល់​ពី​ AI ដើម្បី​អាចណែនាំ​កូនៗឱ្យ​យល់ដឹង​ពី​សក្តានុពល និង​ហានិភ័យ​នៃបច្ចេកវិទ្យា​នេះ។ ការ​បង្រៀន​កូនឱ្យ​ចេះគិត ត្រិះរិះ​ពិចារណា (Critical thinking) អំពី AI និង​ប្រើប្រាស់​វា​ប្រកប​ដោយ​ក្រម​សីលធម៌ គឺជា​ជំនាញ​ដ៏សំខាន់​សម្រាប់​អនាគត។

៥. ភាព​រីករាយ​ក្នុង​ភាព​ជា​ឪពុកម្ដាយ ៖ ទោះបីជា​មាន​បញ្ហា​ប្រឈម​ជាច្រើន ក្នុង​ការចិញ្ចឹម​កូន​ក្នុង​សម័យ​ទំនើប​ក៏ដោយ សូម​កុំភ្លេច​រីករាយ​នឹង​ពេលវេលា​ដ៏មាន​តម្លៃ​ជាមួយកូនៗ ការ​បង្កើត​អនុស្សាវរីយ៍​ល្អៗ ការ​សើច​សប្បាយ និង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​គ្មានលក្ខខណ្ឌ គឺជា​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំបំផុត សម្រាប់​អនាគត​កុមារ។

លោកវេជ្ជបណ្ឌិត បាន​សង្កត់ធ្ងន់​ថា ការ​ចិញ្ចឹមកូន គឺជា​ការងារ​ដ៏ថ្លៃថ្លា ហើយ​ការ​វិនិយោគ​លើកូនៗ គឺជា​ការ​វិនិយោគ​លើ​អនាគត​ដ៏ភ្លឺស្វាង សម្រាប់​សង្គម​កម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *