អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត ក្រោមគម្រោង​សហហិរញ្ញប្បទាន (Co-funded Doctorate) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

កម្មវិធីអាហារូបករណ៍ France Excellence (BFE) នេះ គឺជាកិច្ចសហការរវាងស្ថានទូតបារាំង ជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងស្ថាប័នដៃគូដទៃទៀត។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងទទួលបានអត្ថប្រយោជន៍ដូចជា ៖ ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ជីវភាពរស់នៅចំនួន ១,៨៥០ អឺរ៉ូ, សំបុត្រយន្តហោះទៅ-មក កម្ពុជា-បារាំង សម្រាប់ឆ្នាំសិក្សានីមួយៗ, ការលើកលែងថ្លៃទិដ្ឋាការ (Visa) និងថ្លៃចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យរដ្ឋក្នុងប្រទេសបារាំង, ការធានារ៉ាប់រងសុខភាព និងអាទិភាពទទួលបានកន្លែងស្នាក់នៅក្នុងសាកលវិទ្យាល័យ។

លក្ខខណ្ឌនៃការជ្រើសរើស

អាហារូបករណ៍នេះផ្ដោតសំខាន់លើជំនាញអាទិភាពមួយចំនួនដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM), បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT), វិទ្យាសាស្ត្រទិន្នន័យ (Data Science) និងវិទ្យាសាស្ត្រសុខាភិបាល។ បេក្ខជនត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • មានសញ្ជាតិខ្មែរ និងមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ត្រឹមខែកញ្ញា ឆ្នាំ២០២៦។
  • មានសមត្ថភាពភាសាបារាំង ឬភាសាអង់គ្លេស កម្រិត B2 ទៅតាមកម្មវិធីសិក្សាដែលបានជ្រើសរើស។
  • មានគម្រោងស្រាវជ្រាវច្បាស់លាស់ និងមានសាស្ត្រាចារ្យណែនាំនៅប្រទេសបារាំង។
  • បេជ្ញាចិត្តត្រឡប់មកបម្រើការងារនៅគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជារយៈពេល ៣ ឆ្នាំ ក្រោយបញ្ចប់ការសិក្សា។

ការដាក់ពាក្យ ៖ អាហារូបករណ៍នេះមានរយៈពេលសរុប ១៨ ខែ ដែលបែងចែកក្នុងអំឡុងពេល ៣ ឆ្នាំនៃថ្នាក់បណ្ឌិត (៦ ខែក្នុងមួយឆ្នាំ)។ បេក្ខជនត្រូវដាក់ពាក្យតាមរយៈ [ ទម្រង់អនឡាញ (Google Form) ] ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV), លិខិតបញ្ជាក់គោលបំណង (Motivation Letter), លិខិតទទួលយកពីសាកលវិទ្យាល័យនៅបារាំង និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។

សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ https://kh.ambafrance.org/Campgne-Bourses-France-Excellence-2026-2027-doctorat

ចាប់ទទួលពាក្យ​ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ (ត្រឹមម៉ោង ១០ យប់)។ បេក្ខជន​ម្នាក់អាចដាក់ពាក្យបានតែ ១ សំណុំបែបបទប៉ុណ្ណោះ ។ ឯកសារដែល មិនពេញលេញ ឬមិនត្រឹមត្រូវ នឹងត្រូវចាត់ទុកជាមោឃៈ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...