កំឡុងពេលរង់ចាំលទ្ធផលប្រឡងបាក់ឌុប តើសិស្សានុសិស្ស​គួរធ្វើអ្វីខ្លះ?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រោយ​បញ្ចប់ដំណើរការ​សំណេរ នៃការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) ពេលនេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាលកំណែ ដែល​បេក្ខជន​ទាំងអស់​​កំពុង​ស្ថិត​នៅ​ក្នុងភាពទំនេរ ដើម្បីរង់ចាំលទ្ធផលនៃការ​ប្រឡង ដែល​ក្រសួង​​អប់រំ យុវជន និងកីឡា គ្រោ​ង​នឹង​ប្រកាស​នៅ​ថ្ងៃទី២០ ខែកញ្ញាខាងមុខ។ តើកំឡុងពេល​ នៃការ​រង់ចាំ​លទ្ធផលនេះ សិស្សានុសិស្ស​ជាបេក្ខជន គួរធ្វើអ្វីខ្លះ ដើម្បី​កុំ​ឱ្យ​ការរង់ចាំនេះរំកិលទៅមុខ​ដោយ​គ្មានប្រយោជន៍?

លោក គីម ដារ៉ា នាយក និងជាស្ថាបនិកសាលាបង្វឹកស្តាតអាប់ (Startup Community) មានប្រសាសន៍ថា លទ្ធផលបាក់ឌុបពិតជាសំខាន់ក្នុងកម្រិតមួយដែលសិស្សានុសិស្សបានលះបង់ពេលវេលារយៈពេល ១២ឆ្នាំខំប្រឹងរៀន ដើម្បីប្រឡង។ លើសពីនេះ សញ្ញាបត្របាក់ឌុប ជាផ្លូវមួយទៀតឱ្យសិស្សានុសិស្សបន្តដំណើរក្នុងជីវិតទៅថ្នាក់​មហាវិទ្យាល័យ ឬបន្តការសិក្សាក្រៅប្រទេស ដើម្បីសម្រួចចំណេះជំនាញបន្ថែមទៀត។

យ៉ាងណា ប្រសិនបើសិស្សានុសិស្សជាមនុស្សដែលមានគោលដៅច្បាស់លាស់ បើតាមលោក គីម ដារ៉ា ពួកគេអាចយកពេលវេលារង់ចាំលទ្ធផលបាក់ឌុបនេះ សម្រាប់រៀនត្រៀម។ លោក​លើកជាឧទាហរណ៍ថា ប្រសិនបើសិស្សានុសិស្សចង់រៀនពេទ្យ គឺគួរត្រូវរៀនត្រៀមសម្រាប់ប្រឡងពេទ្យ, ប្រសិនចង់ចូលរៀននៅសាលាបច្ចេកវិទ្យាកម្ពុជា (តិចណូ) ត្រូវរៀនត្រៀមសម្រាប់ប្រឡងចូលសាលាតិចណូដែរ ហើយ​ប្រសិនបើសិស្សានុសិស្សចង់ទៅរៀនបន្តនៅក្រៅប្រទេស គឺត្រូវរៀនត្រៀម ដើម្បីប្រឡងអាហារូបករណ៍ទៅក្រៅប្រទេស។

“ជាទូទៅអ្នកដែលពូកែដឹងថា ខ្លួនឯងជាប់ គេតែងរៀនត្រៀមបន្ត”

ស្ថាបនិកសាលាបង្វឹកស្តាតអាប់ បន្ថែមថា ចំណែកអ្នកមិនច្បាស់វិញ មិនដឹងថាខ្លួនឯងជាប់ ឬមិនជាប់ក៏ដោយ ពេលវេលានៅសល់អំឡុងពេលរង់ចាំលទ្ធផល ពួកគេអាចដើរកម្សាន្តខ្លះ រៀនខ្លះ ប៉ុន្តែកុំកម្សាន្តច្រើនពេក, ដូចជាចំណាយពេលមួយថ្ងៃទៅពីរថ្ងៃក្រោយបាក់ឌុប សម្រាកកម្សាន្ត ជួបជុំគ្រួសារ ដើរលេងកម្សាន្តបន្តិចបន្តួច។ ហើយចាប់ផ្ដើមរៀនឡើងវិញ ពង្រឹងសមត្ថភាពខ្លួនឯង ព្រោះអ្វីដែលសំខាន់ជាងគេរបស់យុវជនវ័យក្មេង គឺចំណេះដឹង ព្រោះយើងមិនទាន់មានបទពិសោធន៍អ្វីច្រើននោះទេ ពោលគឺត្រូវយកចំណេះដឹងឱ្យបានច្រើន ដល់ពេលយើងមានចំណេះដឹងច្រើន ពេលប្រឡូកជាមួយការងារជាក់ស្ដែង ប្រឡូកជាមួយបញ្ហាជាក់ស្ដែង គឺយើងប្រើចំណេះទាំងអស់នេះ ដើម្បីដោះស្រាយបញ្ហាជីវិត។

សរុបមកវិញ បើតាម លោក គីម ដារ៉ា អំឡុងពេលរង់ចាំលទ្ធផល ប្រសិន​បើ​សិស្សានុសិស្សមិនដឹងធ្វើអ្វី គឺអាចស្វែងយល់អ្វីដែលខ្លួនឯងចូលចិត្ត ដោយការចូលរួមការតាំងពិព័រណ៍ជំនាញសិក្សា និងការងារឱ្យបានច្រើន ដើម្បីស្វែងយល់ថា តើយើងចូលចិត្តជំនាញមួយណា? យើងចូលចិត្តរៀនអ្វី? កាលណាលយើងដឹងពីខ្លួនឯងច្រើន នឹងធ្វើឱ្យយើងសម្រេចចិត្តចូលរៀនមិនខុស ព្រោះកាលណាយើងរៀនស្របតាមអ្វីដែលខ្លួនចូលចិត្ត នោះ​យើងនឹងរៀនពូកែ រៀនមិនធុញ ហើយ​ពេលយើងចេញធ្វើការ នោះ​ឱកាសការងារក៏ខ្ពស់ដែរ។

ជាមួយ​គ្នានេះ លោក គីម ដារ៉ា ក៏បានលើកទឹកចិត្តដល់យុវជនទាំងអស់ ប្រសិនបើលទ្ធផលប្រឡងចេញមកមិនដូចចិត្ត សូមបន្តទៅមុខទៀត ហើយ​ចាត់ទុកថា នេះជាបទពិសោធន៍ជីវិត ជាអង្គចងចាំមួយ ជាមេរៀនមួយ ហើយបន្តទៅមុខ​ទៀត​ឆ្ពោះទៅ​គោលដៅដែលយើងចង់បាន។ លើសពីនេះ ត្រូវ​រៀនទទួលយកការពិត បើចូលចិត្តអ្វី សូមខំប្រឹងរៀន អត់ធ្មត់ បើចង់បានអ្វីត្រូវព្យាយាមធ្វើឱ្យបាន ព្រោះទីផ្សារការងារត្រូវការអ្នកចេះពិតប្រាកដ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *