វេសឡាញអេឌ្យូខេសិនគ្រុបចុះកិច្ចព្រមព្រៀងជាមួយដៃគូវិនិយោគបើកសាលារៀន៤បន្ថែម ក្នុងឆ្នាំ២០២៦ និងរៀបចំមូលនិធិអភិវឌ្ឍវិស័យអប់រំ​ បណ្តុះបណ្តាល ជាង៣លានដុល្លារអាមេរិក

បណ្តាញគ្រឹះស្ថាន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានប្រកាសជាផ្លូវការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិនិយោគរួមគ្នា ដើម្បីបង្កើតសាលារៀនថ្មីចំនួន៤ បន្ថែមទៀត ក្នុងគោលដៅពង្រីកវិសាលភាពអប់រំឱ្យកាន់តែខិតជិតសហគមន៍នៅតាមបណ្តារាជធានី និងខេត្តគោលដៅក្នុងឆ្នាំសិក្សា២០២៦-២០២៧។

ពិធីចុះហត្ថលេខារវាងបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងដៃគូវិនិយោគបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលថ្មីៗកន្លងទៅនេះ នៅសណ្ឋាគារ SUN & MOON Riverside។

ចំពោះគ្រឹះស្ថានអប់រំថ្មីទាំង៤រួមមាន ៖ សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង​ និងសាខាក្រុងពោធិ៍សាត់ សាលារៀនណត្សឡាញន៍ សាខាចោមចៅ មានទីតាំងក្នុងខណ្ឌពោធិ៍សែនជ័យ សាលារៀនសហគមន៍២១ សាខាមោងឬស្សី មានទីតាំងសិ្ថតស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ហើយគ្រឹះស្ថានទាំងនោះបាននិងកំពុងទទួលចុះឈ្មោះសិស្សចូលរៀនជាមួយនឹងការផ្តល់ជូនពិសេសរហូតដល់ថ្ងៃបើវគ្គសិក្សាថ្មី។

សូមរំលឹកថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប​ បានរៀបចំ “មូលនិធិអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល” ដោយត្រៀមនូវកញ្ចប់ថវិកាបម្រុងចំនួន ៣,០០០,០០០ ដុល្លារអាមេរិក (បីលានដុល្លារអាមេរិក)។គោល​បំណង​ចម្បង នៃមូលនិធិនេះ គឺដើម្បីជំរុញគុណភាពអប់រំ និងពង្រីកវិសាលភាព នៃការបណ្តុះបណ្តាលនៅកម្ពុជា តាមរយៈការចូលរួមវិនិយោគជាមួយគ្រឹះស្ថានអប់រំឯកជនដែលមានស្រាប់ ដែលមានចក្ខុវិស័យដូចគ្នា និងមានបំណងចង់បង្កើនប្រសិទ្ធភាពការងារ និងគុណភាពបង្រៀនឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ ការសម្រេចចិត្តពង្រីកសាខាបន្ថែមក្នុងឆ្នាំ២០២៦នេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់របស់វេសឡាញ ក្នុងការឆ្លើយតបទៅនឹងទំនុកចិត្តរបស់សាធារណជន។ តាមរយៈកិច្ចសហការជាមួយដៃគូវិនិយោគដែលមានចក្ខុវិស័យដូចគ្នា វេសឡាញនឹងបណ្តុះបណ្តាលធនធានមនុស្សកាន់តែច្រើន ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្ស​ និងសេដ្ឋកិច្ចជាតិ។ លើសពីនេះ កិច្ចសហការវិនិយោគរួមនេះក៏ឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់វិនិយោគិនមកលើប្រព័ន្ធគ្រប់គ្រងសាលារៀនរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលមានភាពរឹងមាំ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស។

សូមបញ្ជាក់ផងដែរថា កាលពេលថ្មីកន្លងទៅនេះ បណ្តញាគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេស នៃសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍។ ​ការសម្រេចចិត្តដាក់បញ្ចូលកម្មវិធីអន្តរជាតិនេះគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ និងកើតចេញពីចក្ខុវិស័យវែងឆ្ងាយក្នុងការធ្វើសមាហរណកម្មកម្មវិធីសិក្សាជាតិជាមួយនឹងស្តង់ដាអប់រំលំដាប់ពិភពលោក។ ហេតុផលសំខាន់មួយទៀត គឺដើម្បីផ្តល់ជូនសិស្សានុសិស្សនូវគុណវុឌ្ឍិដែលត្រូវបានទទួលស្គាល់ជាសកល ដែលអាចបើកទ្វារឱ្យពួកគេបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍នានាបានយ៉ាងរលូន ព្រមទាំងជួយសន្សំសំចៃទាំងពេលវេលា និងថវិកា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...