សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរ និងគាំទ្រគ្រប់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់

ភ្នំពេញ – នាឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រោមប្រធានបទ “រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព” សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ព្រមទាំងបានគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ពិសេសក្នុងភូមិសាស្ត្រព្រៃភ្នំប្រឈមការចម្លងជំងឺគ្រុនចាញ់ខ្ពស់ ។

ទន្ទឹមគ្នានេះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយថវិកាដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ ជំងឺគ្រុនចាញ់មានខ្ពស់តាមដងទន្លេមេគង្គ ដែលដៃគូទាំងអស់ រួមទាំងកម្មវិធីមេគង្គ-ឡានឆាង ជុំទី១ ទី២ និងទី៣ ក៏បានផ្តោតការយកចិត្ត ទុកដាក់លើការបំបាត់ជំងឺគ្រុនចាញ់ ។

យោងរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានបង្ហាញថា ប្រទេសកម្ពុជាធ្លាប់មានករណីជំងឺគ្រុនចាញ់ជាង ១៧ម៉ឺនករណីឈឺ នាទសវត្សរ៍ឆ្នាំ៨០ និងស្លាប់ជិត ១ ពាន់នាក់ ។ ឆ្នាំ២០១៨ ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់លែងមានរហូតមកដល់បច្ចុប្បន្ន បានន័យថា សម្រេចបានជោគជ័យមុនគោលដៅគ្រោងទុកឆ្នាំ២០២០ ។ ឆ្នាំ២០២១ ជំងឺគ្រុនចាញ់សរុបមាន ៤,២៧៩ករណីឈឺ ដែលចំនួនករណី បានបន្តថយចុះ ៥៤% បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមាន ៩,២៣៤ករណី។

ចំពោះជំងឺគ្រុនចាញ់ទម្រង់សន្ធិនិងចម្រុះមាន ៣២០ករណី ក្នុងឆ្នាំ២០២១ គឺបានបន្តថយចុះ៦៥% បើប្រៀបធៀបនឹងឆ្នាំ២០២០ មាន ៩៣៦ករណីឈឺ។ ចំពោះករណីគ្រុនចាញ់ប្រភេទវីវ៉ាក់ក៏មានការថយចុះ៥២% ពីចំនួន ៨,២៩៨ នៅឆ្នាំ២០២០ មកនៅចំនួន ៣,៩៥៩ករណី នៅឆ្នាំ២០២១ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា ៖

“បើទោះជាក្នុងបរិយាកាសដ៏លំបាកដោយសារកូវីដ-១៩ ក៏ដោយ ក៏ការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់របស់យើងនៅបន្តប្រតិបត្តិបាននូវអភិបាលកិច្ចល្អនិងប្រសិទ្ធភាពខ្ពស់ សម្រាប់ការចូលរួមចំណែកឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ ធានាឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខភាពល្អនិងលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូបនិងគ្រប់វ័យ”

សម្តេចតេជោ បានបញ្ជាក់ថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលតែងបានផ្ដល់លទ្ធភាពនិងលើកទឹកចិត្តឱ្យមានចលនាកៀរគរប្រមូល ប្រភពធនធានឱ្យកាន់តែមានសកម្មភាពខ្លាំងក្លាថែមទៀត តាមរយៈមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រនៃក្រសួងសុខាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធក្រោមការយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នា ពិសេសការទទួលខុសត្រូវខ្ពស់របស់គណៈអភិបាលខេត្តទទួលបន្ទុកជាប្រធានក្រុមការងារ លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត លើការឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់សាមីខេត្តឱ្យបានជោគជ័យ។

សូមជម្រាបថា នាឱកាសនេះសម្តេចតេជោសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងជួររាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ សប្បុរសជន ព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់នឹងបន្តរួមចំណែកចូលរួមសហការគ្នាជាប្រព័ន្ធតួអង្គតែមួយគាំទ្រដល់ការសម្រេចនូវបេសកកម្មលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យមានប្រសិទ្ធភាព ក្នុងបុព្វហេតុចូលរួមចំណែកជំរុញកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនឆ្ពោះទៅគោលដៅ នៃចក្ខុវិស័យកម្ពុជា២០៣០ និង២០៥០ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។