អ្នកជំនាញ ៖ អ្នកសារព័ត៌មានជាបុគ្គលគន្លឹះជួយលើកកម្ពស់របបអាហារសុខភាពកម្ពុជា

ភ្នំពេញ​​ – អ្នកជំនាញអាហារូបត្ថម្ភ​នៅកម្ពុជា​ ​​បានចាត់ទុកអ្នកសារព័ត៌មានជាបុគ្គលគន្លឹះសំខាន់​ជួយលើកកម្ពស់អាហារូបត្ថម្ភ ​​សន្តិសុខស្បៀង​​ ​និងរបបអាហារសុខភាពបានយ៉ាងប្រសើរទៅកាន់សាធារណជន តាមរយៈការផ្សព្វផ្សាយអត្ថបទសារព័ត៌មាន ​វីដេអូព័ត៌មាន​ និងខ្លឹមសារអប់រំសុខភាព​​ ។​ ​

ការលើកឡើងរបស់អ្នកជំនាញនេះ​ នៅក្នុងវេទិកាអ្នកសារព័ត៌មានអាហារូបត្ថម្ភ កាលពីថ្ងៃសុក្រកន្លងទៅ​​ នៅសណ្ឋាគារភ្នំពេញ​ ​រៀបចំដោយអង្គការ Helen Keller និងគម្រោ​ង MUS​E​FO ​នៃអង្គការ GIZ សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងក្រសួងសុខាភិបាល​ ។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា​ អ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹងអាហារូបត្ថម្ភដល់សាធារណជន ដោយផ្អែកលើគោលការណ៍សុក្រិត្យភាព ច្បាស់លាស់ មិនធ្វើឱ្យមានរូបភាពភាន់ច្រឡំក្នុងការធ្វើសេចក្តីសម្រេចចិត្តណាមួយ។ 

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី​​ មានប្រសាសន៍បន្តថា ៖ 

“ខ្ញុំសូមឱ្យអ្នកសារពត៌មានមានទាំងអស់​ មេត្តាគិតគូរអំពីសុក្រិតភាពរបស់ទិន្នន័យ ប្រភពព័ត៌មាន ដោយមានការផ្ទៀងផ្ទាត់លើព័ត៌មានអាហារូបត្ថម្ភឱ្យបានច្បាស់លាស់​ និងត្រឹមត្រូវមុនពេលចេញផ្សាយអត្ថបទនីមួយៗ ព្រោះថាប្រសិនបើផ្សាយពត័មាន ឬទិន្នន័យអាហារូបត្ថម្ភខុសនឹងធ្វើសាធារណជនយល់ខុស ហើយអនុវត្តខុសតាមការផ្សព្វផ្សាយទាំងនោះ”

ចំណែកឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី​ មានប្រសាសន៍ថា​ ទៅកាន់អ្នកសារព័ត៌មានយើងថា អ្នកសារព័ត៌មាន​ និងប្រព័ន្ធផ្សព្វផ្សាយបានរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្នុងការពង្រីកអន្តរាគមន៍កម្មវិធីអាហារូបត្ថម្ភ​ ព្រមទាំងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងលើការងារតស៊ូមតិ ដើម្បីធានាថា អាហារូបត្ថម្ភនៅតែជាអាទិភាពខ្ពស់ក្នុងរបៀបវារៈរបស់រាជរដ្ឋាភិបាល ។​​​​ ជាពិសេសអ្នកសារព័ត៌មានបានជួយរក្សាតុល្យភាព និងលើកកម្ពស់គណនេយ្យភាពរវាងភាគីពាក់ព័ន្ធអាហារូបត្ថម្ភឱ្យបំពេញការងារស្របតាមភារកិច្ច​ និងការទទួលខុសត្រូវរបស់ខ្លួន ។​ 

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍បញ្ជាក់ថា​ ៖​ “ខ្ញុំសូមកោតសរសើរដោយស្មោះដល់អ្នកសារព័ត៌មានយើងទាំងអស់ដែលបានខិតខំសរសេរ និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ។ ប្រព័ន្ធផ្សព្វផ្សាយបានរួមចំណែកជំរុញនិងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងលើការងារតស៊ូមតិដើម្បីធានាថាអាហារូបត្ថម្ភនៅតែជាអាទិភាពខ្ពស់ក្នុងរបៀបវារៈរបស់រាជរដ្ឋាភិបាល​ ដោយអនុលោមតាមគោលនយោបាយ ព្រមទាំងលិខិតបទដ្ឋាននានា” ។

ដោយឡែក​លោកបណ្ឌិត អ៊ុន សំអឿន តំណាងគម្រោង MUSEFO នៃអង្គការ GIZ មានប្រសាសន៍ថា​​ លទ្ធផលការងារលើកកម្ពស់អាហារូបត្ថម្ភឱ្យបានល្អ​ ព័ត៌មានស្តីពីការចិញ្ចឹមទារក និងកុមារតូចនៅកម្ពុជាបានផ្សព្វផ្សាយទូលំទូលាយទៅកាន់សាធារណជនពឹងផ្អែកយ៉ាងសំខាន់លើការចូលរួមរបស់អ្នកសារព័ត៌មាន​ និងស្ថាប័នព័ត៌មាន ។

“ប្រព័ន្ធផ្សព្វផ្សាយអាចប្រើប្រាស់ទាំងឥទ្ធិពលវិជ្ជមាន និងហានិភ័យនៃឥទ្ធិពលអវិជ្ជមាន ហើយយើងអាចធ្វើការរួមគ្នា រវាងតួអង្គអាហារូបត្ថម្ភ ក្រសួងសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីកែលម្អព័ត៌មាន និងស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជនកម្ពុជា”

ប្រសាសន៍របស់លោកបណ្ឌិត អ៊ុន សំអឿន តំណាងគម្រោង MUSEFO នៃអង្គការ GIZ ។

ទន្ទឹមគ្នានឹងការផ្តល់តម្លៃដល់កិច្ចការសារព័ត៌មានផ្សាភ្ជាប់នឹងការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជានេះ​​ លោកជំទាវ​ នង​​ ធូក នាយិការងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា​​ នៃក្រសួងព័ត៌មាន មានប្រសាសន៍ថា​ សារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅគ្រប់កាលៈទេសៈ ហើយគោលបំណងរួមនៃវិជ្ជាជីវៈសារព័ត៌មាន គឺផ្តល់ព័ត៌មានទៅកាន់ប្រជាពលរដ្ឋដើម្បីសម្រេចចិត្តបានត្រឺមត្រូវសម្រាប់ជីវិតផ្ទាល់ខ្លួន​ គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ។ 

លោកជំទាវ​​ បានបញ្ជាក់បន្ថែមទៀតថា​ ជាទូទៅអ្នកសារព័ត៌មានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹងបន្ថែមជូនសាធារណជនអំពីព្រឹត្តិការណ៍ និងបញ្ហានានាដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃលើគ្រប់វិស័យ ។ អ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងតួនាទីជាស្ពានចម្លងពីស្ថាប័នអនុវត្តការងារទៅកាន់ប្រជាពលរដ្ឋ​ និងមានតួនាទីនាំព័ត៌មានពីប្រជាពលរដ្ឋមកស្ថាប័នអនុវត្តវិញលើគ្រប់ទិដ្ឋភាពសង្គម រាប់ទាំងវិស័យសុខាភិបាល​​​ និងសុខភាពសាធារណៈជាដើម​ ។ 

សូមជម្រាបថា​ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ Helen Keller និងគម្រោង MUSEFO នៃអង្គការ GIZ សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងក្រសួងសុខាភិបាល​ វេទិកាសម្រាប់អ្នកសារព័ត៌មានខាងលើបានប្រគល់រង្វាន់លើកទឹកចិត្តដល់អ្នកសារព័ត៌មានជាច្រើនស្ថាប័នដែលបានសរសេរអត្ថបទ​ ផលិតវីដេអូព័ត៌មាន​ និងផ្សព្វផ្សាយព័ត៌មានស្តីពីបញ្ហាអាហារូបត្ថម្ភ​ សុវត្ថិភាពស្បៀង​​ ទឹកស្អាតនិងអនាម័យ និងរបបអាហារសុខភាពជាដើម​ ។​​ ការប្រគល់រង្វាន់លើកទឹកចិត្តនេះ ផ្តល់ជូនអ្នកសារព័ត៌មានជ័យលាភី​ រួមមាន​ កុំព្យូទ័រយូដៃ អាថេត​ ម៉ាស៊ីនថតសំឡេង​ ព្រមទាំងរង្វាន់លើកទឹកចិត្តមួយចំនួនទៀត​ ៕ 




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...