មានការរកឃើញថា ចំនួនកុមារនិងយុវជនបានបោះបង់ចោលការសិក្សាកើនឡើងដោយសារតែផលប៉ះពាល់ជំងឺកូវីដ១៩, ដូច្នេះការបន្តពង្រឹងការអប់រំក្រៅប្រព័ន្ធ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ការសិក្សា និងការអភិវឌ្ឍជំនាញ ។ នេះបើតាមការលើកឡើងរបស់ លោកស្រី Foroogh Foyouzat ប្រធានក្រុមការងារវិស័យអប់រំ និងជាតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ក្នុងពិធីបើកសន្និបាតរបស់ក្រសួងអប់រំ នៅថ្ងៃច័ន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ ។

លោកស្រី Foroogh Foyouzat បានលើកឡើងថា ជាការពិត ការរំខានដល់ការសិក្សាក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ កាន់តែធ្វើឱ្យការសិក្សារបស់សិស្សជាច្រើនធ្លាក់ចុះថែមទៀត។ ការវាយតម្លៃសិក្សាថ្នាក់ជាតិ ថ្នាក់ទី៦ នាពេលថ្មីៗនេះ បានបញ្ជាក់ថា ការបាត់បង់ការរៀនសូត្របានកើតឡើងនៅក្នុងប្រទេសកម្ពុជា ។ ដូច្នេះហើយ វាពិតជាសំខាន់ណាស់ សម្រាប់វិស័យ អប់រំទាំងមូល ទាំងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ត្រូវប្រមូលផ្ដុំការវិនិយោគលើយុទ្ធសាស្ត្រ និងអន្តរាគមន៍ ប្រកបដោយប្រសិទ្ធភាព ដើម្បីពន្លឿនការងើបឡើងវិញ នៃការសិក្សា និងធ្វើឱ្យកំណែទម្រង់វិស័យអប់រំមានដំណើរការឡើងវិញ។
បើតាមលោកស្រី Foroogh កម្មវិធីផ្ដល់អាហារនៅសាលារៀន ក៏បានជះឥទ្ធិពលវិជ្ជមានដល់ការចូលរួមបង្កើតលទ្ធផលសិក្សា ពង្រឹងសមធម៌ និងការអភិវឌ្ឍធនធានមនុស្សផងដែរ ។
“ជាផ្នែកមួយ នៃកញ្ចប់សុខភាពសិក្សា និងអាហារូបត្ថម្ភ ពួកគេរួមចំណែកដល់ការស្ដារការអប់រំ និងការកសាងឡើងវិញពីជំងឺកូវីដ១៩ ។ ក្នុងបរិបទនេះ ការដាក់ឱ្យអនុវត្តកម្មវិធីផ្តល់អាហារនៅតាមសាលារៀនថ្នាក់ជាតិនឹងត្រូវធ្វើឡើង ហើយដៃគូអភិវឌ្ឍន៍បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះសម្រាប់ការពង្រឹងសកម្មភាពបន្តថែមទៀត”

បើតាមប្រសាសន៍របស់លោកស្រីតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ផលប៉ះពាល់ដែលជះឥទ្ធិពលដោយជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ធនធាននៅក្នុងស្រុក ជាពិសេសធនធានហិរញ្ញវត្ថុនៅក្នុងវិស័យអប់រំ។ លើសពីនេះទៅទៀត ជម្លោះអន្តរជាតិថ្មីៗដែលកើតឡើងនៅក្នុងតំបន់ផ្សេងៗ នៃពិភពលោក ក៏បានជះឥទ្ធិពលលើការកំណត់អាទិភាព និងការគាំទ្ររបស់ដៃគូអភិវឌ្ឍសម្រាប់វិស័យអប់រំ។ ជាមួយនឹងស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ននៅក្នុងវិស័យអប់រំ វាពិតជាសំខាន់ក្នុងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងបង្កើតលទ្ធផលដើម្បីឆ្លើយតបទៅនឹងគោលដៅអាទិភាពដែលបានកំណត់ ហើយថា នេះក៏ជាឱកាសដ៏សំខាន់សម្រាប់ក្រសួង និងដៃគូអភិវឌ្ឍន៍ធ្វើការរួមគ្នាដើម្បីបន្តបង្កើនការវិនិយោគក្នុងវិស័យអប់រំ និងកំណត់ប្រភពធនធានថ្មី ដោយមានទាំងវិស័យឯកជន និងដៃគូផ្សេងទៀតដែលមិនទាន់មានសកម្មភាពក្នុងវិស័យអប់រំ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់គ្រូបង្រៀនកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យ នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុន...

អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត ទៅសិក្សានៅរ៉ូម៉ានី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
ក្រោមកម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់រដ្ឋាភិបាល នៃប្រទេសរ៉ូម៉ានី សម្របសម្រួលដោយទីភ្នាក់ងារឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត សិក្សារយៈពេល៣ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍៤០០កន្លែង សម្រាប់សិស្សនិស្សិតដែលចង់ក្លាយជាមន្រ្តីនគរបាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រកាសដល់សាធារណជន ក៏ដូចជាសិស្ស និស្សិត ដែលមានបំណងក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សូមត្រៀមខ្លួនក្នុងការដាក់ពាក្យប្រឡងប្រជែងទទួលយកអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2025
កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាសពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2024
កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...





































































