រដ្ឋមន្រ្តី​អប់រំ ៖ ការ​ផ្តល់​អាហារ​នៅ​សាលារៀន ជា​ឧបករណ៍​ដ៏មាន​ឥទ្ធិពល​ក្នុង​ការរៀបចំ​អនាគត​របស់​សិស្ស

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុង​ពិធីបិទ នៃកិច្ចប្រជុំកំពូល​សម្ព័ន្ធប្រតិបត្តិករ​កម្មវិធីផ្តល់​អាហារ​នៅសាលារៀន​តំបន់​អាស៊ីអាគ្នេយ៍ ឯ​ខេត្ត​សៀមរាប កាលពី​ពេលថ្មីៗនេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន និង​កីឡា មានប្រសាសន៍ថា ការផ្តល់​អាហារ​នៅ​សាលារៀន មិនត្រឹម​តែ​ដើរតួនាទី​ជាការបន្ថែម​សមាសធាតុ​អាហារូបត្ថម្ភ​ប៉ុណ្ណោះទេ តែក៏ជា​ឧបករណ៍​ដ៏មានឥទ្ធិពល​ក្នុងការរៀបចំ​អនាគត​របស់សិស្ស។

ឯកឧត្តមបណ្ឌិត​សភាចារ្យមានប្រសាសន៍បញ្ជាក់ថា កម្មវិធីផ្តល់អាហារនៅសាលារៀន​ដោយប្រើប្រាស់​កសិផល​សហគមន៍ ជាបណ្ដុំបទពិសោធន៍​ដែលបានអនុវត្ត​ជាក់ស្តែងរបស់​កម្ពុជាកន្លងមក ហើយកម្មវិធីនេះបានផ្តល់នូវផលជះវិជ្ជមានសំខាន់ៗ ដូចជា ការកែលម្អអាហារូបត្ថម្ភ ការលើកកម្ពស់លទ្ធផលការសិក្សា ការបង្កើនអត្រាចុះឈ្មោះចូលរៀន និងការចូលរៀន ការគាំទ្រដល់ផលិតកម្មកសិកម្មក្នុងស្រុក ការលើកកម្ពស់ការរួបរួមក្នុងសង្គម ការពង្រឹងការអប់រំសុខភាព និងអនាម័យ ការកាត់បន្ថយវិសមភាព និងការផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែង។ បើតាមឯកឧត្តម ហង់ជួន ណារ៉ុន ផលជះទាំងនេះ មិនត្រឹមតែដោះស្រាយតម្រូវការអាហារូបត្ថម្ភក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់កែលម្អការអប់រំ សុខភាព និងសុខុមាលភាពសហគមន៍រយៈពេលវែង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ ​យុវជន និងកីឡា

“ការស្វែងរកដំណោះស្រាយពីភាគីពាក់ព័ន្ធ ការចូលរួមរបស់សហគមន៍ និងការវិនិយោគរបស់រាជរដ្ឋាភិបាល ពិតជាចាំបាច់ក្នុងការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយ និងកម្មវិធីផ្តល់អាហារនៅសាលារៀនប្រកបដោយប្រសិទ្ធភាព”

ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ​កូរ៉េប្រចាំព្រះរាជា​ណាចក្រ​កម្ពុជា ក៏​បានលើកឡើងថា ការផ្តល់អាហារូបត្ថម្ភដល់កុមារ ជាអាទិភាពចម្បងនៅសាធារណរដ្ឋកូរ៉េ ហើយការផ្តល់អាហារនៅតាមសាលារៀន ត្រូវបានអនុវត្តនៅស្ទើរតែទូទាំងប្រទេស ទាំងសម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា។ ឯកឧត្តមបន្តថា សាធារណរដ្ឋកូរ៉េ បាននិងកំពុងផ្តល់ការគាំទ្រដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី តំបន់អាហ្វ្រិក និងតំបន់អាមេរិកឡាទីន ក្នុងការអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀន។

ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា

ជាមួយគ្នានេះ ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីគំនិតផ្តួចផ្តើមក្នុងការបង្កើតសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀន ដែលមានគោលដៅក្នុងការផ្តល់ឱកាសឱ្យកុមារគ្រប់រូបទទួលបានអាហារនៅសាលារៀនប្រកបដោយអាហារូបត្ថម្ភនៅត្រឹមបំណាច់ឆ្នាំ២០៣០។ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បន្តថា រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង យកចិត្តទុកដាក់ជាខ្លាំង និងបានវិនិយោគយ៉ាងច្រើនលើការផ្តល់អាហារដែលប្រកបដោយជីវជាតិ និងអាហារូបត្ថម្ភនៅសាលារៀន។

គួរ​ជំរាបជូនដែរថា ដើម្បី​ធានា​បាន​នូវ​ការ​អនុវត្ត​ប្រក្បដោយ​ប្រសិទ្ធភាព និង​និរន្តរភាព នៃការផ្តល់​អាហារ​តាម​សាលា​រៀនស្របតាម​ចក្ខុវិស័យជាតិ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់ចេញនូវគោលនយោបាយ​ជាច្រើន ដូចជា គោលនយោបាយ​ជាតិស្តីពីសុខភាពសិក្សា, យុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ, គោលនយោបាយស្តីពីការផ្តល់អាហារតាមសាលារៀនឆ្នាំ២០២៤-២០៣៥ និងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ ព្រមទាំងការបង្កើតទិវាជាតិអាហារូបត្ថម្ភ​ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *