ភ្នំពេញ- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីពេលថ្មីៗនេះ បានដាក់ឱ្យដំណើរការកម្មវិធីបណ្ណាល័យឌីជីថល D-Library App ជំនាន់ទី១ ក្នុងគោលបំណងផ្ដល់ជាឯកសារជួយសម្រួលដល់ការសិក្សារបស់សិក្សានុសិស្ស និស្សិត និងអ្នកស្រាវជ្រាវ ។

កម្មវិធីបណ្ណាល័យឌីជីថលD-Library App ជំនាន់ទី១ មានឯកសារសំខាន់ៗជាច្រើនដូចជា ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា សេដ្ឋកិច្ច កសិកម្មប្រវត្តិសាស្រ្ត ភូមិសាស្ត្រ នីតិសាស្រ្ត ច្បាប់ រាជកិច្ច គោលនយោបាយ វប្បធម៌សិល្បៈ សន្ទស្សន៍អន្តរជាតិ (Index) និងឯកសារដទៃទៀតដែលមានផលប្រយោជន៍សម្រាប់សិក្សាស្រាវជ្រាវ ជាពិសេសសម្រាប់សិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ អាចចូលអាន និងសិក្សាដោយឥតគិតថ្លៃ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ដើម្បីទាញយកកម្មវិធីនេះ លោកអ្នកចូលទៅកាន់ App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOSនិង Play Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ហើយស្វែងរកពាក្យ “D-Library” រួចទាញយក និងដំឡើងកម្មវិធី ”D-Library” នេះក្នុងទូរសព្ទដៃ ឬតាប្លេត(Tablet) របស់លោកអ្នកជាការស្រេច ។
ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអំពាវនាវដល់ក្រសួង ស្ថាប័ន បណ្ណាល័យ សារមន្ទីរគ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ វិស័យឯកជន និងដៃគូអភិវឌ្ឍ ចូលរួមផ្តល់ឯកសារសំខាន់ៗសម្រាប់បញ្ចូលក្នុងកម្មវិធីបណ្ណាល័យឌីជីថលនេះ ដើម្បីជាប្រយោជន៍ក្នុងការសិក្សា ស្រាវជ្រាវរបស់សិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវ តាមរយៈអឺមែល dlibrary@mptc.gov.kh ឬទូរសព្ទលេខ ០៩៧ ៩១១ ៣៦៣៦៕


កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2023
កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2023
វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅសាលវិទ្យាល័យក្រចេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2025
សម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2023
សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2026
សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2025
បើនិយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/06/2026
នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើកទទួលពាក្យឱ្យចូលសិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































