អ្នកនាំពាក្យ ៖ ក្រសួងអប់រំ ត្រៀមខ្លួនរួចរាល់សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ

សម្រាប់ការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែល​គ្រោងនឹងប្រព្រឹត្តិទៅ​នៅថ្ងៃទី៨ ខែតុលា ខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា បានត្រៀម​ខ្លួន​រួចរាល់ហើយសម្រាប់ដំណើរការប្រឡងដោយនៅតែអនុវត្តតាមគោលការណ៍ “អ្នកចេះគឺជាប់”។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សម្រាប់ដំណើរការនៃការប្រឡងបាក់ឌុបនាប៉ុន្មានសប្តាហ៍​ខាងមុខនេះ ក្រសួងអប់រំ បានរៀបចំមណ្ឌលប្រឡងចំនួន ២៣០មណ្ឌល ហើយ​បច្ចុប្បន្ន​មណ្ឌលប្រឡងទាំងអស់នោះក្រសួងបានចុះពិនិត្យ និងវាយតម្លៃថា អាចដំណើរការប្រឡងបាន ក្រោយ​ពីបានពិនិត្យមើលចំនួនបន្ទប់ ស្ថានភាពបន្ទប់ ក៏ដូចជាស្ថានភាពបរិវេនជុំវិញមណ្ឌលប្រឡង ដើម្បីធានាដំណើរការប្រឡងអាចដំណើរការបានដោយសុវត្ថិភាព។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវ ឃួន វិច្ឆិកា បន្ថែមថា ការប្រឡងបាក់ឌុបឆ្នាំនេះ មណ្ឌលសំណេរមានចំនួន ២៣០មណ្ឌល ក្នុងនោះមណ្ឌលវិទ្យាសាស្ត្រចំនួន ៧៣មណ្ឌល និងមណ្ឌលវិទ្យាសាស្ត្រសង្គមចំនួន ១៥៧មណ្ឌល។ ក្នុងនោះ បន្ទប់ប្រឡង​សរុបមានចំនួន ៥៥៣៤បន្ទប់ ដោយបន្ទប់ថ្នាក់វិទ្យាសាស្ត្រចំនួន ១៦០៣បន្ទប់ និងវិទ្យាសាស្ត្រសង្គម ៣៩៣១បន្ទប់។

សម្រាប់បេក្ខជនដែលបានចុះឈ្មោះប្រឡងបាក់ឌុបឆ្នាំនេះវិញ​មានសរុបចំនួន ១៣៧០៤០នាក់ ស្រី ៧៤៨៨២នាក់ ។ ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន ៣៩៣៥៨នាក់ ស្រី ២៣៧១៥នាក់។ ចំណែក ថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧៦៨២នាក់ ស្រី ៥១១៦៧នាក់។

ដោយឡែកសម្រាប់អ្នកសង្កេតការណ៍នៅ​ឆ្នាំនេះ បើតាម​អង្គភាពប្រឆាំងអំពើពុករលួយ ដែលតែងតែចូលរួមឃ្លាំមើលការប្រឡងបានបញ្ជាក់ថា ខ្លួននឹងដាក់ពង្រាយមន្រ្តីនគរបាលយុត្តិធម៌ និងអ្នក​សង្កេត​ការណ៍​ស្ម័គ្រចិត្ត​ចំនួន ៣៣១៨នាក់ នៅគ្រប់មណ្ឌលប្រឡង​ទូទាំង​ប្រទេស ដើម្បីទប់ស្កាត់បាតុភាពនានា និងធានាថា ការប្រឡងគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ស្របតាមពាក្យស្លោក អ្នកចេះ គឺជាប់។

យ៉ាងណាក៏ដោយក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា លើកទឹកចិត្តដល់ប្អូនៗដែលជាបេក្ខជនប្រឡងបាក់ឌុបខាងមុខ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងថែរក្សាសុខភាពឱ្យបានល្អ ក៏ដូចជាតាមដានរាល់ព័ត៌មានរបស់ក្រសួងអប់រំ ដើម្បីបានដឹងច្បាស់ពីដំណើរការ នៃការប្រឡងបាក់ឌុប ព្រមទាំងបទបញ្ញត្តិនានាដែលក្រសួងបានដាក់ចេញ ដើម្បីជួយឱ្យប្អូនៗចូលរួមដំណើរការប្រឡងបានដោយជោគជ័យ។ ជាពិសេស សូមបេក្ខជនទាំងអស់ទៅពិនិត្យឈ្មោះឱ្យបានមុនមួយថ្ងៃ ដើម្បីដឹងពីទីតាំងមណ្ឌលប្រឡង និងបន្ទប់ប្រឡងរបស់ខ្លួនកុំខាន។ «ក្រសួងអប់រំ ជឿថាការត្រៀមខ្លួនរបស់បេក្ខជនទាំងអស់ នឹងនាំមកនូវទំនុកចិត្ត និងភាពជោគជ័យនៅក្នុងដំណើរការប្រឡងបាក់ឌុបនាពេលខាងមុននេះ»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *