រដ្ឋមន្ត្រីក្រសួងអប់រំចូលរួមបើកកញ្ចប់វិញ្ញាសាប្រឡងបាក់ឌុបនៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ

ភ្នំពេញ – ប្រឡងបាក់ឌុបថ្ងៃទី១ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមបើកហឹបរិញ្ញាសានិងកញ្ចប់វិញ្ញាសាប្រឡង នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ។

ទន្ទឹមគ្នានេះ នៅក្នុងដំណើរការបើកស្រោមវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏មានវត្តមាន ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូនដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ បានពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា។

សូម​បញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​២ថ្ងៃ គឺនៅ​ថ្ងៃទី៥ និង​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២២ ។ ក្នុងនោះសម្រាប់វិញ្ញាសាប្រឡង ថ្នាក់វិទ្យាសាស្រ្ត នៅថ្ងៃទី៥ ខែធ្នូ ពេលព្រឹក ត្រូវប្រឡងលើវិញ្ញាសា ប្រវត្តិវិទ្យា និងជីវវិទ្យា ខណៈពេលរសៀល មានគីមីវិទ្យា និងភាសាបរទេស ហើយនៅថ្ងៃទី៦ ខែធ្នូ ពេលព្រឹក មានវិញ្ញាសា អក្សរសាស្រ្តខ្មែរ និងរូបវិទ្យា ខណៈពេលរសៀល វិញ្ញាសា គណិតវិទ្យា ។

ដោយឡែកសម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម នៅថ្ងៃទី៥ ខែធ្នូ ពេលព្រឹកវិញ្ញាសា ផែនដី បរិស្ថានវិទ្យា និងប្រវត្តិវិទ្យា ខណៈពេលរសៀល វិញ្ញាសាភូមិវិទ្យា និងភាសាបរទេស។ ហើយនៅថ្ងៃទី៦ ខែធ្នូ ពេលព្រឹកវិញ្ញាសា គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិទ្យា ខណៈពេលរសៀលវិញ្ញាសា អក្សរសាស្រ្តខ្មែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...