ក្រសួង​អប់រំ ​ព្រមាន​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​អ្នក​ធ្វើឱ្យ​បែកធ្លាយ​ប្រធាន​វិញ្ញាសា​បាក់ឌុប ​អាច​ឈានដល់​ការ​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​

​នៅសល់​តែ​ ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​ឆ្នាំ​២០២៦​ ​នឹង​ចាប់ផ្តើម​។ ​ឧប​នាយក​រដ្ឋមន្ត្រី​ ​និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ឯកឧត្តម​ ហង់ ​ជួន​ណារ៉ុន ​បាន​ព្រមាន​ថា​ ​បុគ្គល​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​ប្រធាន​វិញ្ញាសា​ប្រឡង​ ​នឹង​ប្រឈមមុខ​នឹង​វិធានការ​វិន័យ​យ៉ាង​តឹងរ៉ឹង​ ​ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ ​អាច​ឈានដល់​ការ​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​រដ្ឋ​។​

​ការ​លើកឡើង​នេះ​ ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​សម័យ​ប្រឡង​ថ្ងៃទី​១០​-​១១​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ដែល​រៀបចំឡើង​នៅ​រសៀល​ថ្ងៃទី​៦​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​នៅ​ទីស្តីការ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​។​

​ឯកឧត្តម​ ហង់ ​ជួន​ណារ៉ុន ​មានប្រសាសន៍​ថា​ ក្រសួង​មិន​អនុញ្ញាតឱ្យ​មាន​ការ​ថត ​ចម្លង​ ​បង្ហោះ​ ​ឬ​ផ្សព្វផ្សាយ​ប្រធាន​វិញ្ញាសា​ប្រឡង​ ​មុន​ ​និង​អំឡុង​ពេល​ដំណើរការ​ប្រឡង​ឡើយ​។ ​ការ​បង្ហោះ​អាច​ធ្វើ​បាន​ ​លុះត្រាតែ​ការ​ប្រឡង​ត្រូវបាន​បញ្ចប់​ជាស្ថាពរ​។ ​អ្នក​ដែល​រំលោភបំពាន​នឹង​ត្រូវ​ទទួលទោស​តាម​វិធានការ​រដ្ឋបាល​ ​ហើយ​បើ​ករណី​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ ក្រសួង​នឹង​ពិចារណា​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​រដ្ឋ​។​

អ្នក​ដែល​រំលោភ​លើ​បទប្បញ្ញត្តិ​នេះ​ ​នឹង​ទទួល​ទោស​យ៉ាង​តឹងរ៉ឹង ​ចាប់ពី​ការ​បញ្ឈប់​ការងារ​ ​ទោស​វិន័យ​ផ្នែក​រដ្ឋបាល​ ​ហើយ​បើ​ធ្ងន់ធ្ងរ ​អាច​ឈានដល់​ការ​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ ​យើង​នឹង​អនុវត្ត​វិធានការ​នេះ​ឱ្យ​បាន​ម៉ឺងម៉ាត់​មិន​ឲ្យ​ដូច​ឆ្នាំ​មុន​ ​ខ្ញុំ​ខឹង​ ​!​

​ឯកឧត្តម​ក៏​បាន​រំលឹក​ថា​ ​កាលពី​ឆ្នាំ​មុន​ ​មាន​ករណី​បង្ហោះ​ប្រធាន​វិញ្ញាសា​នៅលើ​បណ្តាញ​សង្គម​ ​ដែល​ធ្វើឱ្យ​សាធារណជន​មាន​ការ​ភាន់ច្រឡំ​ និង​ប៉ះពាល់​ដល់​ភាព​ជឿជាក់​លើ​ដំណើរការ​ប្រឡង​។ ​

​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ដោយសារតែ​ករណី​នេះ​ ក្រសួង​បាន​ពង្រឹង​ការ​ត្រួតពិនិត្យ​ ​និង​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​(​ACU​) ​ដើម្បី​ធានា​ឱ្យ​ការ​ប្រឡង​ប្រព្រឹត្តទៅ​ដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​គ្មាន​ការ​បែកធ្លាយ​ប្រធាន​វិញ្ញាសា​។​

​ជាមួយគ្នា​នេះ​ លោក​បណ្ឌិត​ ​យ៉ង់ ​ពៅ ​អគ្គ​លេខាធិការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​បាន​ប្រាប់​ ​AMS​ ​ថា​ ​លោក​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ការ​បែកធ្លាយ​ប្រធាន​វិញ្ញាសា​ប្រឡង ​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​កំណែទម្រង់​វិស័យ​អប់រំ ​និង​រក្សា​សុចរិតភាព​នៃ​ការ​ប្រឡង​។​

​សូម​ជម្រាប​ថា​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឆ្នាំ​២០២៦​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០​ ​និង​ទី​១១​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ដោយ​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ ​១៥១,២៣៨​នាក់​។​ ក្រសួង​បាន​រៀបចំ​មណ្ឌល​ប្រឡង​សរុប​ ​២៤៤​មណ្ឌល​ ​ស្មើនឹង​ ​៦,២០៧​បន្ទប់​ប្រឡង​។​

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ក៏​បាន​បញ្ជាក់​ថា​ ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ការ​ហាមឃាត់​ ​ដោយ​ថត ​ចម្លង​ ​បង្ហោះ​ ​ឬ​ផ្សព្វផ្សាយ​ប្រធាន​វិញ្ញាសា ​អត្រា​កំណែ ​សន្លឹក​កិច្ចការ​បេក្ខជន ​ឬ​សន្លឹក​សម្រង់​ពិន្ទុ​នៃ​ការ​ប្រឡង​ ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ វិធានការ​វិន័យ​ និង​បទប្បញ្ញត្តិ​ជាធរមាន​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...