គន្លឹះជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យមិនស្ដាយក្រោយ

ការសម្រេចចិត្តជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យ គឺជារឿងសំខាន់បំផុតសម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្ដការសិក្សា។ តែជាមួយគ្នានេះ ភាពស្រពិចស្រពិលនៃការជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវនៅថ្នាក់មហាវិទ្យាល័យ ឬសាកលវិទ្យាល័យ តែងតែកើតមានចំពោះយុវជនដែលទើបបញ្ចប់ការសិក្សានៅថ្នាក់ទី១២ ឬទើបឈានជើងចូលជីវិតមហាវិទ្យាល័យដំបូងៗ ។ វាមិនមែនមានតែនៅប្រទេសកម្ពុជានោះទេ សូម្បីយុវជននៅប្រទេសអភិវឌ្ឍន៍នានាក៏មានបញ្ហានេះដែរ ។

ភាពមិនច្បាស់លាស់លើការជ្រើសរើសជំនាញនេះ បានបង្ហាញថា ៤៦% សិស្សបញ្ចប់ថ្នាក់វិទ្យាល័យ បានសិក្សាបន្តនៅមហាវិទ្យាល័យ, ៤១% មិនទាន់ប្រាកដប្រជាចំពោះការសម្រេចចិត្តរបស់ខ្លួន , និង ១៣% មិនចាប់អារម្មណ៍សិក្សានៅមហាវិទ្យាល័យទាល់តែសោះ ។ នេះបើតាមការសិក្សាស្ទង់មតិខ្លីមួយរបស់ស្ថាប័នវិភាគទិន្នន័យអប់រំ Inside Higher Ed អំពីការសម្រេចចិត្តជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យជាលក្ខណៈសកល ។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានប្រសាសន៍ថា ការសម្រេចចិត្តជ្រើសរើសជំនាញសិក្សារបស់យុវជន គឺជារឿងសំខាន់។ សំខាន់ត្រង់ថា នៅថ្នាក់ទី៩ សិស្សានុសិស្ស ត្រូវដឹងឱ្យច្បាស់ថា ចង់ធ្វើអ្វីនៅថ្ងៃអនាគត ទើបអាចសម្រួចគោលដៅឆ្ពោះទៅមុខងាយស្រួល ។ អ្នកឧកញ៉ា បន្តថា សាលារៀននៅបរទេសតែងនាំសិស្សានុសិស្សទៅទស្សនកិច្ចសិក្សានៅកន្លែងការងារនីមួយៗតាំងពីក្មេងដូចជា ពេទ្យធ្មេញ ពេទ្យវះកាត់ ការលក់ដូរ ការរកស៊ី ជាដើម ដើម្បីឱ្យសិស្សានុសិស្សដឹងពីរៀបធ្វើការងារទាំងនោះ និងដឹងថា ខ្លួនចង់រៀនអ្វី ហើយចង់ក្លាយជាអ្វី តាំងពីថ្នាក់ទី៩ឡើងទៅ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់ថា ដោយសារសិស្សានុសិស្សបច្ចុប្បន្ន មិនទាន់មានអ្នកណែនាំក្នុងការប្រឹក្សាយោបល់តាំងពីថ្នាក់ក្រោមឱ្យបានទូលំទូលាយអំពីជំនាញសិក្សា ដើម្បីដឹងថាក្រោយប្រឡងបាក់ឌុបចប់ ត្រូវបន្តការសិក្សាទៅសាកលវិទ្យាល័យមួយណា? រៀនជំនាញអ្វី? ដូច្នេះដើម្បីអាចជួយឱ្យការសម្រេចចិត្តបានត្រឹមត្រូវ សិស្សានុសិស្សទាំងអស់ត្រូវសួរខ្លួនឯងថា តើខ្ញុំចូលចិត្តអ្វី ? ខ្ញុំពូកែខាងអ្វី ? លើសពីនេះ រៀនស្វែងយល់ដោយខ្លួនឯង និងស្រាវជ្រាវបន្ថែមអំពីមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារ តាមបណ្ដាញអ៊ីនធឺណិត (Google) និងសួរសិស្សច្បងបន្ថែម ដើម្បីឱ្យដឹងច្បាស់ថា យើងចង់រៀនអ្វី និងចង់ធ្វើអ្វី។

បើតាម អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច ការប្រឹក្សាមហាវិទ្យាល័យ និងការប្រឹក្សារកការងារឱ្យត្រូវជំនាញ នៅតាមសាលារៀន ក៏ដូចជាសាកលវិទ្យាល័យ អាចជួយបំភ្លឺផ្លូវសិស្សឱ្យរើសជំនាញសិក្សាបានត្រឹមត្រូវ។ អ្នកឧកញ៉ា បន្តថា សិស្សនុសិស្សអាចចំណាយពេលវេលា ដើរមើល សាលកលវិទ្យាល័យ ក៏ដូចជាស្វែងយល់អំពីមុខជំនាញនីមួយៗ។ ប្រសិនបើមានឱកាសមកទីក្រុងភ្នំពេញជាមួយឪពុកម្ដាយ ឬមិត្តភក្ដិដែលទុកចិត្ត គឺអាចទៅមើលផ្ទាល់អំពីរបៀបធ្វើការក្នុងវិស័យនីមួយៗ ដើម្បីមានបទពិសោធន៍ និងចំណេះដឹងមួយចំនួន សម្រាប់ជាការសម្រេចិត្ត។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់បន្ថែមថា បើតាមការសិក្សា អ្នករៀនចប់មុខវិជ្ជា A ហើយចេញមកធ្វើការជំនាញ A មានតែ៤៦% កាលពីជំនាន់មុន ប៉ុន្តែឥឡូវនេះ អ្នករៀនជំនាញ A មកធ្វើការលើជំនាញ A មានត្រឹមតែ ២៩% ប៉ុណ្ណោះ។ នេះមានន័យថា ការសម្រេចចិត្តជ្រើសរើសជំនាញបន្តការសិក្សានៅសាកលវិទ្យាល័យពិតជាសំខាន់ ប្រសិនបើយុវជន ចង់រៀនជំនាញមួយដែលខ្លួនស្រឡាញ់ ហើយចាប់យកអាជីពមួយដែលស្រមជាមួយមុខជំនាញនោះ។ យ៉ាងណាមិញ ការចំណាយពេលសិក្សា ៤ឆ្នាំនៅសាកលវិទ្យាល័យ ក៏ផ្ដល់ជាចំណេះដឹង បទពិសោធន៍ និងមេរៀនជិវីតជាច្រើនសម្រាប់យុវជនឱ្យមានភាពឯករាជ្យផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...