ករណី​ជំងឺ​គ្រុន​ឈាម​កំពុង​កើនឡើង​ ក្រសួង​សុខាភិបាល​បង្កើន​ការ​តាមដាន​ ​និង​ឆ្លើយតប​ទូទាំង​ប្រទេស​

​ក្រសួង​សុខាភិបាល​បាន​ដាក់​ជំងឺ​គ្រុន​ឈាម​ឱ្យ​ស្ថិត​ក្រោម​ការ​តាមដាន​ប្រុងប្រយ័ត្ន​ខ្ពស់​ ​និង​ពង្រឹង​ការ​ឆ្លើយតប​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ជំងឺ​នេះ​កំពុង​មាន​និន្នាការ​កើនឡើង​ស្រប​ពេល​រដូវ​វស្សា ​ដោយ​គិត​ត្រឹម​ឆ្នាំ​២០២៤​ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ប្រមាណ​ ​១២,០០០​ករណី​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ ​រ៉េកុល ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ត្រ​ ​និង​បាណក​សាស្ត្រ​ ​នៃ​ក្រសួង​សុខាភិបាល​ ​បាន​ប្រាប់​ ​AMS​ ​ថា​ ​បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​គ្រុន​ឈាម​កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​យ៉ាង​ម៉ត់ចត់​ ​និង​ការ​ឆ្លើយតប​យ៉ាង​សកម្ម​ពី​ក្រសួង​សុខាភិបាល​ ​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​ឱ្យ​បាន​ទាន់​ពេល​វេលា​។​

​លោក​បាន​ឱ្យដឹង​ថា​ ​ទោះបី​ចំនួន​អ្នកជំងឺ​សរុប​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន​ក៏ដោយ​ ករណី​ឆ្លង​កំពុង​កើនឡើង​រាយប៉ាយ​នៅ​តាម​តំបន់​ភូមិសាស្ត្រ​ជាច្រើន​ ​ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ ស្ថាប័ន​សុខាភិបាល​ ​និង​ប្រជាពលរដ្ឋ​ ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ជាពិសេស​ក្នុង​អំឡុង​រដូវ​វស្សា​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ ​រ៉េកុល ​បញ្ជាក់​ថា​ ​កត្តា​សំខាន់​ដែល​ធ្វើឱ្យ​ការ​គ្រប់គ្រង​ជំងឺ​គ្រុន​ឈាម​មាន​ប្រសិទ្ធភាព​ ​រួមមាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល​ និង​រដ្ឋបាល​រាជធានី​-​ខេត្ត​ ​ការ​ផ្គត់ផ្គង់​សេរ៉ូម ​អាបែត ​ថ្នាំ​បាញ់​មូស ​និង​សម្ភារៈ​ចាំបាច់​ឱ្យ​បាន​គ្រប់គ្រាន់​ ​ព្រមទាំង​ប្រព័ន្ធ​តាមដាន​ជំងឺ​ដែល​អាច​រកឃើញ​ និង​ឆ្លើយតប​ចំពោះ​ការ​ផ្ទុះ​ជំងឺ​បាន​យ៉ាង​ឆាប់រហ័ស​។

​លោក​បន្ថែម​ថា​ ​ក្រសួង​ក៏​កំពុង​ពង្រឹង​កិច្ចសហការ​រវាង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​ក្រោម​ជាតិ​ ​ក្នុង​ការ​ស៊ើបអង្កេត​ករណី​ស្លាប់​ ​ការ​តាមដាន​ការ​រាតត្បាត​ ​និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​រោគសញ្ញា​សង្ស័យ​ជំងឺ​គ្រុន​ឈាម​ ​ទៅ​ពិនិត្យ​ ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ឱ្យ​បាន​ក្នុង​រយៈពេល​ ​៤៨​ម៉ោង​ ​បន្ទាប់ពី​ចាប់ផ្តើម​មាន​រោគសញ្ញា ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ផលវិបាក​ធ្ងន់ធ្ងរ​។

​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា​ រដូវ​វស្សា​បង្កឱ្យ​មាន​វត្ថុ​ដក់​ទឹក​កើនឡើង​ ​ដែល​ជា​ប្រភព​បង្កបង្កើត​មូស​ខ្លា ​ខណៈ​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ឥទ្ធិពល​បាតុភូត​ ​El​ ​Ni​ñ​o​ ​ក៏​អាច​ជំរុញ​ឱ្យ​ចំនួន​មូស​ខ្លា ​និង​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​កើនឡើង​ផងដែរ​។​

​ក្រសួង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ ​អាជ្ញាធរ​មូលដ្ឋាន​ សហគមន៍​ ម្ចាស់​ការដ្ឋាន​សំណង់​ ​និង​អាជីវករ​លក់​សំបក​កង់ ​ចូលរួម​លុបបំបាត់​ប្រភព​ដក់​ទឹក​ ​ដោយ​ផ្លាស់ប្តូរ​ទឹក​ក្នុង​ពាង​ ​អាងទឹក​ ​ថូ​ផ្កា​ ​និង​ធុង​ស្តុក​ទឹក​ជាប្រចាំ​ ​បិទ​គម្រប​ធុង​ទឹក​ឱ្យ​ជិត​ ​កម្ចាត់​វត្ថុ​ដែល​អាច​ដក់​ទឹក​ និង​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ក្នុង​ការ​ដាក់​ថ្នាំ​សម្លាប់​ដង្កូវ​ទឹក​។​

​ជាមួយគ្នា​នេះ​ ក្រសួង​បាន​ក្រើន​រំលឹក​ថា​ ​ប្រសិនបើ​មាន​រោគសញ្ញា​គ្រុន​ក្តៅ​ខ្លាំង​ភ្លាម​ៗ​ ចន្លោះ​ពី​ ​៣៩​ ​ដល់​ ​៤០​អង្សា​សេ ​ឬ​សង្ស័យ​ថា​ឆ្លង​ជំងឺ​គ្រុន​ឈាម​ ត្រូវ​ទៅ​ទទួល​ការ​ពិនិត្យ​ ​និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ ​ឬ​មន្ទីរពេទ្យ​ដែល​នៅជិត​បំផុត​ឱ្យ​បាន​ឆាប់​រហ័ស​។

​ក្រសួង​សុខាភិបាល​ក៏​បាន​អំពាវនាវ​ឱ្យ​សាធារណជន​បន្ត​អនុវត្ត​ពាក្យស្លោក​ «​ខ្ញុំ​ ​និង​គ្រួសារ​ខ្ញុំ​ ​ជា​គ្រួសារ​គំរូ ​ព្រោះ​ផ្ទះ​ខ្ញុំ​ ​និង​លំនៅដ្ឋាន​របស់​ខ្ញុំ​ ​គ្មាន​ដង្កូវ​ទឹក​» ​ដើម្បី​រួមគ្នា​កាត់បន្ថយ​ប្រភព​កំណើត​មូស​ខ្លា ​និង​ទប់ស្កាត់​ការ​រីករាលដាល​ ​នៃ​ជំងឺ​គ្រុន​ឈាម​នៅ​ទូទាំង​ប្រទេស​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...