កម្ពុជា ដាក់ឱ្យ​អនុវត្តផ្លូវការ គម្រោង “ការកសាងភាពធន់ទៅនឹង​ការ​ប្រែប្រួលអាកាសធាតុ នៅក្នុងវិស័យអប់រំ របស់កុមារ និង​សហគមន៍”

នៅថ្ងៃពុធ (១៤ មករា) នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡា បានសម្ពោធ​ជាផ្លូវការ នៃគម្រោង “ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ សម្រាប់កុមារ និងសហគមន៍ (BRACE)” ដែលជាគំនិតផ្តួចផ្តើមមួយ ដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុនៅក្នុងវិស័យអប់រំនៅកម្ពុជា។ ក្នុងខណៈពេលដែលប្រទេសកម្ពុជាប្រឈមមុខកាន់តែខ្លាំងនឹងទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងរលកកំដៅ ហើយវិស័យអប់រំស្ថិតនៅជួរមុខ​នៃវិបត្តិអាកាសធាតុ​ទាំងនេះ។

គម្រោង BRACE នឹងនាំមកនូវលទ្ធផលជាវិជ្ជមាន ដល់សាលាបឋមសិក្សាចំនួន២៤០ ក្នុងខេត្តគោលដៅចំនួនបី រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ចាម និងខេត្តកោះកុង តាមរយៈកិច្ចអន្តរាគមន៍ ជួយឱ្យសាលារៀនគោលដៅ រិតតែមានសុវត្ថិភាព ធន់នឹងឥទ្ធិពលនែការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា “ការដាក់ឱ្យអនុវត្តគម្រោង BRACE មានគោលដៅធានាសុវត្ថិភាពសិក្សា និងអនាគតល្អប្រសើរដល់កុមារកម្ពុជា ។ ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បោះជំហានជាប្រវត្តិសាស្ត្រ។ តាមរយៈការបើកដំណើរការគម្រោង BRACE យើងមិនគ្រាន់តែ​ជួយជួស​ជុលអគារប៉ុណ្ណោះទេ យើងបាននិងកំពុងរក្សានូវការសន្យារបស់យើងចំពោះកុមារគ្រប់ៗរូបថា សុវត្ថិភាព និងអនាគតរបស់ពួកគេគឺជាអាទិភាពចម្បង។ គម្រោងនេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ទៅកាន់សង្គម​ដែលមាន​ភាពធន់ និងផ្អែកលើចំណេះដឹង ដែលគ្មានសិស្សណាម្នាក់ត្រូវបានទុកចោល ដោយឥទ្ធិពលពីបរិស្ថាននោះទេ”។

បន្ថែមលើសពីការធ្វើឱ្យប្រសើរឡើងផ្នែករូបវ័ន្ត គម្រោងនេះ មានរួមបញ្ចូលមេរៀនស្តីពីការប្រែប្រួលអាកាស​ធាតុទៅក្នុង​កម្មវិធី​សិក្សាជាតិ និងផ្តល់ឱកាសដល់ក្លឹបដែលដឹកនាំដោយសិស្ស ដើម្បីជំរុញសកម្មភាពបរិស្ថានក្នុងតំបន់។ ម៉្យាងវិញទៀត គម្រោងបង្កើតប្រព័ន្ធប្រកាសឱ្យដឹងមុន ដែលភ្ជាប់សាលារៀនទៅសហគមន៍ ធានាបាននូវការឆ្លើយតបឆាប់រហ័ស ចំពោះគ្រោះអាសន្ន។ លើសពីនេះ គម្រោងនេះនឹងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានអាកាសធាតុ និងលើក​កម្ពស់​ការបង្កើតភស្តុតាង និងការចែករំលែកចំណេះដឹង ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យអប់រំជាសកល។

លោកស្រី Sarah Beardmore មន្ត្រីដឹកនាំក្រុមភាពជាដៃគូយុទ្ធសាស្ត្រ និងសមត្ថភាពរបស់ GPE បានបង្ហាញថា “ការគាំទ្រដល់កុមារ ឱ្យទទួលបានការអប់រំដោយមិនមានការរំខាន គឺមានសារៈសំខាន់ចំពោះការអភិវឌ្ឍ និងភាពជោគជ័យរបស់ពួកគេ ហើយសាលារៀនក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុផងដែរ ។ តាមរយៈការគាំទ្រយ៉ាងសកម្មដល់កុមារឱ្យចូលរួមក្នុងការវាយតម្លៃហានិភ័យ និងលំហាត់សមយុទ្ធនៅតាមសាលារៀន និងសហគមន៍ ស្វែងយល់អំពីការប្រែប្រួលអាកាសធាតុតាមរយៈកម្មវិធីសិក្សា និងកែលម្អលទ្ធភាពទទួលបានប្រព័ន្ធប្រកាសឱ្យដឹងជាមុន។ គម្រោង BRACE នឹងពង្រឹងភាពធន់និងអាកាសធាតុនៅកម្រិតសហគមន៍ ។ ការវិនិយោគលើសមត្ថភាពពីមូលនិធិ Green Climate Fund (GCF) និង Global Partnership for Education (GPE) នឹងគាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នូវប្រព័ន្ធអប់រំដែលធន់នឹងវិបត្តិអាកាសធាតុ ជាមួយនឹងអត្ថប្រយោជន៍ ដ៏ទូលំទូលាយ សម្រាប់ប្រទេសដែលបានគូសបញ្ជាក់នៅក្នុង ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជា (NDC)។”

លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា “ការប្រែប្រួលអាកាសធាតុ បាននឹងកំពុងជះឥទ្ធិពលដល់សាលារៀន សហគមន៍ និងគន្លងអភិវឌ្ឍន៍របស់កម្ពុជារួចទៅហើយ។ ការដាក់ឱ្យអនុវត្តគម្រោង BRACE នៅកម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុតាមរយៈវិស័យអប់រំ។ តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ Save the Children គម្រោង BRACE ជួយប្រែក្លាយអាទិភាពអាកាសធាតុថ្នាក់ជាតិ រួមទាំង ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជា (NDC3.0) និង ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ឱ្យទៅជាសកម្មភាពជាក់ស្តែង ដែលការពារការសិក្សារៀនសូត្រ និងកសាងភាពធន់រយៈពេលវែងសម្រាប់កុមារ និងសហគមន៍។”

លោក ហុង រស្មី នាយកប្រចាំប្រទេសអង្គការ Save the Children នៅកម្ពុជា មានប្រសាសន៍ថា “អស់ រយៈពេលជាយូរមកហើយ ដែលអាកាសធាតុមិនអំណោយផលខ្លាំង បានរំខានដល់ក្តីសុបិន្តរបស់កុមារកម្ពុជា។ ក្រោមជំនួយឧបត្ថម្ភថវិកាពី GCF គម្រោង BRACE ផ្លាស់ប្តូរនិទានកថា ពីភាពងាយរងគ្រោះទៅជាការពង្រឹងសមត្ថភាព។ យើងមានមោទកភាពក្នុងការបំពេញការងារជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាថា សាលារៀនមិនត្រឹមតែមានសុវត្ថិភាពពីខ្យល់ព្យុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាមជ្ឈមណ្ឌលដែលមនុស្សជំនាន់ក្រោយរៀន ដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។ នៅពេលដែលយើងវិនិយោគលើសាលារៀនដែលមានភាពធន់ មានន័យថា យើងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានភាពធន់ផងដែរ។”

គម្រោងដែលមានរយៈពេល ៥ឆ្នាំនេះ សម្រេចទៅបានតាមរយៈកិច្ចសហការរវាង Green Climate Fund (GCF) និង Global Partnership for Education (GPE) រួមជាមួយហិរញ្ញប្បទានបន្ថែមពីអង្គការយូនីសេហ្វ (UNICEF) និងធនាគារពិភពលោក (World Bank)។ ការវិនិយោគទាំងនេះ នឹងធានាបាននូវការអប់រំដែលមិនមានការរំខាន និងអនាគតកាន់តែប្រសើរសម្រាប់កុមារកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...