ក្រសួងអប់រំ ជំរុញ​គ្រូបង្រៀនកម្ពុជា ចូលរួមកម្មវិធី Fulbright TEA ដើម្បីអភិវឌ្ឍជំនាញ​វិជ្ជាជីវៈ

អគ្គនាយកដ្ឋាន​បណ្តុះបណ្តាល និង​វិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមសប្តាហ៍នេះ បានធ្វើការជំរុញ​ដល់គ្រូបង្រៀន​កម្ពុជា អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ កែលម្អ​ការ​បង្រៀន និង​រៀន និង​ពង្រីក​ចំណេះដឹង តាមរយៈការ​ចុះឈ្មោះ​ចូលរួម​កម្មវិធី Fulbright Teaching Excellence and Achievement (TEA) ឆ្នាំ២០២៦-២០២៧។

Fulbright TEA ជាកម្មវិធីបណ្តុះបណ្តាលខ្លី សម្រាប់ពង្រឹងជំនាញបង្រៀន និង​បទពិសោធអន្តរជាតិ មានរយៈពេល៦សប្តាហ៍​របស់សហរដ្ឋអាមេរិក ដែលអ្នក​ចូលរួម​នឹង​ទទួលបានចំណេះដឹងពី វិធីសាស្ត្របង្រៀនថ្មីៗ, ការរៀនផ្អែកលើសិស្សជាគោល, ការបង្រៀនផ្អែកលើមាតិកា, ការរៀបចំកិច្ចតែងការបង្រៀន ក៏​ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀនជាដើម។

កម្មវិធីនេះក៏នឹងរួមបញ្ចូលការអនុវត្តជាក់ស្តែងយ៉ាងហោចណាស់ ៤០ ម៉ោង ជាមួយគ្រូបង្រៀនជនជាតិអាម៉េរិក​នៅសាលាមធ្យមសិក្សា​ដែលនៅជិតសាកលវិទ្យាល័យ​ដែលសិក្ខាកាមទទួលការបណ្តុះបណ្តាល។ ជាមួយ​គ្នានេះ គ្រូបង្រៀន​កម្ពុជា​ក៏​ទទួលបានបទពិសោធការផ្លាស់ប្ដូរវប្បធម៌តាមរយៈការ​ចូលរួមសកម្មភាពនានា​ក្នុងអំឡុងពេលចូល​រួមវគ្គ​បណ្តុះបណ្តាល។

បើតាមអគ្គនាយកដ្ឋាន​បណ្តុះបណ្តាល និង​វិក្រឹតការ ទោះកម្មវិធីនេះមិនផ្តល់វិញ្ញាបនបត្រ ឬសញ្ញាបត្រ តែវាផ្តល់ជូនអ្នកចូលរួមនូវបទពិសោធន៍វិជ្ជាជីវៈដ៏មានតម្លៃ ឱកាសបង្កើតបណ្តាញទំនាក់ទំនងអន្តរជាតិ និងជំនាញបង្រៀនជាក់ស្តែង ដែលអាចអនុវត្តបាននៅក្នុងថ្នាក់រៀនកម្ពុជានៅពេលពួកគេត្រឡប់មកវិញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...