សិស្ស​ពូកែ​កម្ពុជា​​ ​១៥២​នាក់ ​ចេញដំណើរ​ទៅ​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ ​SIMOC​ ​2026​ ​នៅ​ប្រទេស​សិង្ហបុរី​

​នា​ព្រឹក​ថ្ងៃទី​១៧​ ​ខែកក្កដា ​ឆ្នាំ​២០២៦​នេះ​ ​សិស្ស​ពូកែ​កម្ពុជា​ចំនួន​ ​១៥២​នាក់​ ​បាន​ធ្វើដំណើរ​ឆ្ពោះទៅ​ប្រទេស​សិង្ហបុរី ​ដើម្បី​ចូលរួម​កម្មវិធី​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ ​សិង្ហបុរី​-​អាស៊ី ​អន្តរជាតិ​ –​ ​Singapore​ ​International​ ​Math​ ​Olympiad​ ​Challenge​ ​2026​ ​(​SIMOC​ ​2026​) ​។ ​នេះ​ជា​ឱកាស​ដែល​សិស្ស​ពូកែ​កម្ពុជា​ ​អាច​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ​ជាមួយ​សិស្ស​ពូកែ ​២២៨៤​នាក់​ទៀត​មកពី​ ​៤០​ ​ប្រទេស​ជុំវិញ​ពិភពលោក​។​

​លោក​ ​សាន ​គឹម​ស័ង​ នាយក​សាលា​មេ​គុណ​ ​និង​ជា​នាយក​រង​នៃ​មជ្ឈមណ្ឌល​ ​ដឺ ​ប្រ៊េននី​អេក​ ហ្វេក​ធើរី ​ប្រាប់​ ​AMS​ ​ថា​ ​សម្រាប់​ឆ្នាំ​នេះ​ មជ្ឈមណ្ឌល​ ​ដឺ ​ប្រ៊េននី​អេក​ ហ្វេក​ធើរី ​សហការ​ជាមួយ​ ​SMCC​ ​សិង្ហបុរី ​បាន​ដឹកនាំ​កូនសិស្ស​ពូកែ​កម្ពុជា​ចំនួន​ ​១៥២​នាក់​ ​ទៅ​ចូលរួម​ប្រកួត​ ​SIMOC​ ​2026​ ​នៅ​ប្រទេស​សិង្ហបុរី​។ ​ការ​ដឹកនាំ​សិស្ស​ទៅ​ប្រកួត​ក្នុង​កម្មវិធី​នេះ​ ​គឺ​មាន​គោលបំណង​ឱ្យ​សិស្ស​ខំ​រៀន​ ​និង​ប្រកួតប្រជែង​លើ​មុខវិជ្ជា​គណិតវិទ្យា ​ដោយសារ​គណិតវិទ្យា​មាន​សារៈសំខាន់​សម្រាប់​ការ​លូតលាស់​ ​និង​ការ​គិត​របស់​ក្មេង​ ​ក៏​ដូចជា​ការ​ប្រឡង​យក​អាហារូបករណ៍​ ​ឬ​ធ្វើតេស្ត​សមត្ថភាព​ផ្សេង​ៗ​ ​គឺ​គណិតវិទ្យា​ជា​មុខវិជ្ជា​គោល​។ ​ទន្ទឹម​គ្នា​ការ​ចូលរួម​ប្រកួត​នេះ​ ​ក៏​ជួយ​ឱ្យ​សិស្ស​អាច​មាន​ភាព​ក្លាហាន ​អាច​អនុវត្ត​នូវ​ចំណេះ​ជំនាញ​គណិតវិទ្យា ​ក៏​ដូចជា​ការ​ប្រាស្រ័យទាក់ទង​ផ្សេង​ៗ​ ​ក្នុង​ការ​ធ្វើការ ​ឬ​ប្រឡង​ប្រកួតប្រជែង​ជាមួយ​សិស្ស​បរទេស​ផ្សេង​ៗ​ទៀត​ផងដែរ​។​

លោក សាន គឹមស័ង នាយកសាលាមេគុណ និងជានាយករងនៃមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី

​នាយក​រង ​នៃ​មជ្ឈមណ្ឌល​ ​ដឺ ​ប្រ៊េននី​អេក​ ហ្វេក​ធើរី ​បញ្ជាក់​ថា​ ​ការ​ប្រឡង​ ​SIMOC​ ​2026​ ​មាន​សិស្ស​ចូលរួម​ពី​ជាង​ ​៤០​ប្រទេស​មកពី​ជុំវិញ​ពិភពលោក​, ​លោក​យល់​ថា​ ​នេះ​ជា​ឱកាស​មួយ​ដែល​សិស្ស​កម្ពុជា​ឡើង​ទៅ​ប្រកួត​យក​ជ័យជម្នះ​ជាមួយ​សិស្ស​មកពី​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​។​

យើង​អាច​ធ្វើ​ការ​វាស់ស្ទង់​សមត្ថភាព​កូន​ខ្មែរ​បច្ចុប្បន្ន​នៅ​កម្រិត​ណា ​កូនសិស្ស​ប្រទេស​គេ​នៅ​កម្រិត​ណា ​ដើម្បី​ប្រៀបធៀប​ខ្លួនឯង​និង​ពិភពលោក​ ​ហើយ​យើង​ដើរ​ទាន់សម័យកាល​

​លោក​ ​សាន ​គឹម​ស័ង​ ​មាន​ជំនឿ​ជាក់​ថា​ ​តាមរយៈ​សន្ទុះ​នៃ​ការ​ខិតខំប្រឹងប្រែង​របស់​សិស្ស​កម្ពុជា​ ​ភាព​ពូកែ ​ភាព​ឈ្លាសវៃ​របស់​ពួកគេ​ ​លោក​រំពឹង​ខ្ពស់​ថា​ ​សិស្ស​កម្ពុជា​នឹង​ទទួលបាន​មេដាយ​ច្រើន​ ​ចាប់ពី​ ​១៣០​ ​ឬ​១៤០​មេដាយ​ ​នៅក្នុង​ការ​ប្រកួត​ ​SIMOC​ ​2026​ ​នៅ​ប្រទេស​សិង្ហបុរី​។​

​កុមារា ​ហ៊ុន គុណ​វឌ្ឍន៍ ​ជា​សិស្ស​ថ្នាក់​ទី​៦​ ​និយាយ​ថា​ ​រូប​គេ​សប្បាយចិត្ត​ដែល​បាន​ទៅ​ប្រកួត​ ​SIMOC​ ​2026​ ​នៅ​ប្រទេស​សិង្ហបុរី​។ ​គុណ​វឌ្ឍន៍ ​បន្ត​ថា​ ​រូប​គេ​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ទៅ​ប្រកួត​លើក​នេះ​ ​ដោយ​សង្ឃឹម​ថា​ ​នឹង​ទទួលបាន​លទ្ធផល​ល្អ​ ​ហើយ​ចង់បាន​មេដាយ​មាស​ត្រឡប់មក​កម្ពុជា​វិញ​។​

​ជាមួយគ្នា​នេះ​ កុមារា ​វឌ្ឍនៈ​ មង្គល​ចេស្ដា ​ជា​សិស្ស​ថ្នាក់​ទី​៦​ ​ដូចគ្នា​ ​ក៏​បាន​ប្រាប់​ដែរ​ថា​ ​រូប​គេ​មាន​អារម្មណ៍​រំភើប​ និង​សប្បាយរីករាយ​ដែល​បាន​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី​។ ​មង្គល​ចេស្ដា ​បន្ត​ថា​ ​សម្រាប់​ការ​ប្រកួត​នេះ​ រូប​គេ​បាន​ហ្វឹកហាត់​ធ្វើ​លំហាត់​នៅ​សាលា​ ​និង​យល់​ច្បាស់​ពី​ការ​ប្រកួត​រួចហើយ​។ ​មង្គល​ចេស្ដា ​ប្ដេជ្ញាចិត្ត​ថា​ ​នឹង​យក​មេដាយ​ជូន​ឪពុក​ម្ដាយ​ពេល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

​សម្រាប់​យុវសិស្ស​ វឌ្ឍនៈ​ មង្គល​វិវឌ្ឍន៍​ ជា​សិស្ស​ថ្នាក់​ទី​១០​ ​លើកឡើង​ថា​ ​រូប​គេ​មាន​អារម្មណ៍​រំភើប​ដែល​បាន​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី ​ដោយសារ​វា​ជា​ការ​ប្រឡង​មួយ​ដ៏​ធំ​នៅលើ​ពិភពលោក​។ ​មង្គលវិ​វឌ្ឍន៍ ​មាន​ក្ដីរំពឹងទុក​ថា​ ​នឹង​យក​មេដាយ​មាស​ និង​មេដាយ​ប្រាក់​ ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

​អ្នកស្រី​ ​សេរី ​ជា​ម្ដាយ​កុមារា ​ហ៊ុន គុណ​វឌ្ឍន៍​ ​ដែល​ជូន​កូន​ទៅ​ប្រកួត​ ​SIMOC​ ​2026​ ​នៅ​ប្រទេស​សិង្ហបុរី​ ​លើកឡើង​ថា​ ​អ្នកស្រី​មាន​អារម្មណ៍​រំភើប​ និង​មាន​កិត្តិយស​ដែល​បាន​នាំ​កូន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ​ហើយ​នេះ​ក៏​ជា​ឆ្នាំ​ទី​២​របស់​កូន​ដែល​ចូលរួម​ប្រកួត​ផងដែរ​។​

​អ្នកស្រី​បន្ថែម​ថា​ ​នៅពេល​សិស្ស​កម្ពុជា​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ​អ្វី​ដែល​ទទួលបាន​ធំ​បំផុត​ ​គឺ​កិត្តិយស ​និង​លើក​មុខមាត់​ដល់​ប្រទេសជាតិ​ ​ហើយក៏​ជា​ការ​រួមចំណែក​មួយ​ ​ដើម្បី​លើកទឹកចិត្ត​ដល់​ក្មេង​ជំនាន់​ក្រោយ​ ​មាន​កម្លាំងចិត្ត​ ​និង​ចង់​ទៅ​ចូលរួម​ប្រកួត​ ​ដើម្បី​លើក​មុខមាត់​ប្រទេសជាតិ​។​

​គួរ​ជម្រាប​ជូន​ថា​ ​គិត​ត្រឹម​ឆ្នាំ​២០២៦​នេះ​ ​កម្មវិធី​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ ​សិង្ហបុរី​-​អាស៊ី ​អន្តរជាតិ​ ​(​SIMOC​) ​ធ្វើឡើង​ចំនួន​ ​១១​លើក​ហើយ​ ​ដោយ​កម្ពុជា​ចូលរួម​បាន​ចំនួន​ ​៨​លើក​។ ​កាលពី​ឆ្នាំ​២០២៥​កន្លងទៅ​ ​មាន​សិស្ស​ពូកែ​កម្ពុជា​ចំនួន​ ​១៥៩​នាក់​ ​បាន​ចូលរួម​កម្មវិធី​ប្រកួត​ ​SIMOC​ ​នៅ​ប្រទេស​សិង្ហបុរី ​ដោយ​ដណ្ដើម​បាន​មេដាយ​ចំនួន​ ​១២៣​មេដាយ​ ​និង​ពាន​ចំនួន​ ​៤​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​