ភ្នំពេញ៖ ព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប មានដីកាថា គ្រប់ចំណេះវិជ្ជាទាំងអស់ត្រូវរៀនពីសាលារៀនត្រឹមត្រូវ ហើយសាលាជាទីកន្លែងបណ្ដុះបណ្ដាលមនុស្សគ្រប់គ្នាឱ្យក្លាយជាបញ្ញវន្ត ។ ការលើកឡើងនេះនៅក្នុងសិក្ខាសាលាស្តីពីការរៀបចំខ្លួនឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១ កាលថ្ងៃអាទិត្យកន្លងទៅ រៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម ។
ព្រះមហាវិមលធម្ម ពិន សែម មានដីកាបញ្ជាក់ថា សាលារៀនជាទីតាំងបង្ហាត់វិជ្ជាច្បាស់លាស់ត្រឹមត្រូវតាមក្បួនដោយសេចក្ដីពិត មានហេតុផល មិនមែនចេះតែបង្រៀនតាមដែលនឹកឃើញនោះទេ ។ សាលារៀនជាផ្នែកមួយសំខាន់ផ្តល់ចំណេះដឹងដែលអាចដឹកនាំបញ្ញវន្តគ្រប់រូបឱ្យប្រើប្រាស់ចំណេះវិជ្ជារបស់ខ្លួនជួយដល់សង្គមជាតិ ។
« វិជ្ជាជាទ្រព្យដែលអាចប្រើបានគ្រប់សព្វលើសទ្រព្យនានា អ្នកមានទ្រព្យស្រាប់អាប់ឥតវិជ្ជា មិត្តភក្តិផងគ្នាគេច្រើនមើលងាយ»
ព្រះមហាវិមលធម្ម ពិន សែម
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ បានបន្ថែមថា ដោយសារតែកសាងចំណេះវិជ្ជាដល់មនុស្ស រដ្ឋាភិបាលនៅទូទាំងពិភពលោកបង្កើតឱ្យមានសាលារៀនថ្នាក់បឋម ថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យជាដើម ។ សាលារៀនជាកន្លែងអប់រំគ្រប់កម្រិតថ្នាក់ឱ្យមនុស្សក្លាយជាបញ្ញវន្តជួយទៅដល់សង្គម និងប្រទេសជាតិទៅថ្ងៃមុខ ។
ព្រះអង្គមានដីកាបញ្ជាក់បន្ថែមទៀតថា ពាក្យបញ្ញ ប្រែថាអ្នកដែលមានវិជ្ជាខ្ពង់ខ្ពង់បានសិក្សារៀនសូត្របានយ៉ាងទូលំទូលាយ ។ ចំណែកឯពាក្យថា វន្ត មានន័យថាមាន ។ ដូចនេះបញ្ញវន្តមានន័យថា អ្នកដែលមានប្រាជ្ញា ព្រមទាំងចេះប្រើប្រាស់ចំណេះដឹង ចំណេះធ្វើ និងសមត្ថភាពខាងផ្នែកបញ្ញា ។
ព្រះមហាវិមលធម្ម ពិន សែម បានពន្យល់បន្តថា បណ្ឌិតនិងបញ្ញវន្តត្រូវផ្ដើមចេញការសិក្សាពីសាលារៀន មិនមែនចេះតែហៅឈ្មោះបណ្ឌិតនោះឡើយ ។ ទៀតសោត បណ្ឌិតជាអ្នកមានអប់រំកាយ វាចា ចិត្តរបស់ខ្លួនល្អ និងត្រូវមានសីល សមាធិ និងចំណេះវិជ្ជា ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អតីតពលករវិលត្រឡប់មកពីប្រទេសថៃ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2026
ជាឱកាសសម្រាប់បងប្អូនអតីតពលករវិលត្រឡប់មកពីប្រទេសថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាគ្រឹះស្ថានសាធារណៈស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាឥតគិតថ្លៃ ៖ សាលាមធ្យមវិចិត្រសិល្បៈ ប្រកាសជ្រើសរើសសិស្សចូលរៀន សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2026
សាលាមធ្យមវិចិត្រសិល្បៈ ដែលជាគ្រឹះស្ថានសិក្សាអប់រំចំណេះទូទៅ និងបច្ចេកទេសជំនាញវិជ្ជាជីវៈសិល្បៈ ស្ថិតក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការប្រឡងជ្រើសរើសសិស្សានុសិស្សទាំងពីរភេទ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2023
អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ឱកាសសម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2025
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសប្រឡងជ្រើសរើសមន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញការងារនៅរដ្ឋសភាជាតិ។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2026
សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































