ឯកឧត្តម ហឿន សំនៀង ៖ បញ្ញវន្តជាពន្លឺ និងជាទីសង្ឃឹមនៃសង្គមជាតិ

ភ្នំពេញ៖ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា បញ្ញវន្តជាពន្លឺ និងជាទីសង្ឃឹមនៃសង្គមជាតិ ហើយទីណាមានបញ្ញវន្តច្រើន ទីនោះរីកចម្រើនជឿនលឿន ។ ការលើកឡើងនេះនៅក្នុងកម្មវិធីបិទសិក្ខាសាលាស្តីពី «ការរៀប​ចំខ្លួន​ឱ្យក្លាយ​ជាបញ្ញ​វន្ត​សត​វត្ស​ទី២១» កាលថ្ងៃអាទិត្យកន្លងទៅ រៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម ។

ឯកឧត្តម ហឿន សំនៀង បានលើកឡើងថា បញ្ញាវន្ត ជារាជទូត ឬជាទូតតំណាងឱ្យជាតិសាសន៍ ប្រទេសរបស់ខ្លួន និងជាមុខមាត់របស់ប្រទេសជាតិ។ ជាក់​ស្តែ​ង​​​ពេលបញ្ញវន្តខ្មែរទៅរៀនឯបរទេស ប្រសិនបើគេដឹងថាជាខ្មែរ គេកោតសរសើរ នៅពេលគេស្គាល់ប្រវត្តិនិងវប្បធម៌ខ្មែរ ហើយនេះ​​ជា​​ទូត​​តំ​ណា​ង​​ឱ្យអ្នកចេះដឹង ទូត​តំណាងឱ្យប្រពៃណី វប្បធម៌ សាសនា និងអ្វីៗផ្សេងទៀតរបស់ជាតិសាសន៍។

ទន្ទឹមគ្នានេះ ឯកឧត្តម បានបញ្ជាក់ថា បញ្ញវន្តជាសញ្ញានៃក្តីសង្ឃឹម និងជាកូនសោរឈានទៅបើកយកសក្តានុពលរបស់ប្រទេស មានន័យថា ទីណា​មាន​បញ្ញ​វន្ត​ច្រើន​ ទីនោះមានការរីកចម្រើនជឿនលឿន ។ សង្គមជាតិមួយមិនអាចរីកចម្រើនដោយខ្វះធនធានបញ្ញវន្តនោះឡើយ បញ្ញវន្តកាន់តែច្រើន សង្គមជាតិទាំ​ងមូ​ល​កា​ន់​តែ​ភ្លឺស្វាង រីកចម្រើន និងរឹងមាំសមដូចបុរាណពោលថា អ្នកមានបញ្ញាឈ្មោះថាជាបុគ្គលមានពន្លឺទាំងយប់ទាំងថ្ងៃ ហើយបញ្ញវន្តជាពន្លឺ និ​ង​ជាទី​សង្ឃឹម​នៃ​សង្គ​ម​ជាតិ ។

ឯកឧត្តម ហឿន សំនៀង មានប្រសាសន៍បញ្ជាក់បន្តទៀតថា បញ្ញវន្ត​ជារាជទូតតំណាងជាតិផង និងជាទីសង្ឃឹមរបស់សង្គមជាតិ ។ ដូច្នេះក្រៅពីមានជំនាញ និ​ង​ចំណេះដឹងជ្រៅជ្រះប្រកបដោយចក្ខុវិស័យវែងឆ្ងាយ បញ្ញ​វន្ត​ក៏​ត្រូវ​មាន​សីលធម៌ និងគុណធម៌ដ៏រឹងមាំ ដើម្បីជួយទ្រទ្រង់ចរន្តសង្គម ឱ្យមានការ​រីក​ច​ម្រើន​ជឿន​លឿ​ន​ មិនឃ្លេងឃ្លោងបាត់បង់តម្លៃសីលធម៌ គុណធម៌ វប្បធម៌ សាសនា ប្រពៃណី និងអត្តសញ្ញាណជាតិពូជសាសន៍របស់ខ្លួន ។

ប្រសិនបើបញ្ញវន្តមានតែវិជ្ជា និងខ្វះសីលធម៌ វាអាចជាគ្រោះសម្រាប់សង្គមជាតិវិញក៏ថាបាន ព្រោះថាចំណេះវិជ្ជាប្រៀបដូចជាកាំបិត អាចជា​ប្រយោជ​ន៍​ ឬជា ទោ​​ស​ ។ យ៉ាងណាមិញ ចំណេះវិជ្ជារបស់បញ្ញវន្តក៏ដូច្នោះដែរ បើបញ្ញវន្តមានសីលធម៌ និងគុណធម៌ ប្រៀបដូចមានកាំបិតយកទៅបម្រើដល់ប្រយោជន៍ល្អ តែ​បើ​បញ្ញ​វន្តមិនមានសីលធម៌ គុណធម៌ទេ ប្រៀបដូចមានកាំបិតសម្រាប់លួចប្លន់សង្គមជាតិដូច្នោះដែរ ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ហឿន សំ​នៀ​ង​ ។

“វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានគោលការណ៍គុណតម្លៃច្បាស់លាស់ និស្សិតត្រូវជំនាញច្បាស់លាស់ និស្សិតត្រូវមានចំណេះដឹង ទូលំ​ទូ​លាយ ហើយនិស្សិតត្រូវមានសីលធម៌ គុណធម៌ អត្តចរិត ចរិយាមារយាទ និងគុណតម្លៃត្រឹមត្រូវក្នុងនាមជាកូនខ្មែរ សាកសមជាអ្នកបន្តវេន និង​ជា​ប្រតិ​ភូ​តំណា​ង​ជាតិលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់កម្ពុជានាពេលអនាគត” ឯកឧត្តម ហឿន សំ​នៀ​ង

បន្ថែមលើការលើកឡើងខាងលើនេះ ឯកឧត្តម ហឿន សំ​នៀ​ង មានប្រសាសន៍បន្តថា ទោះបីបញ្ញវន្តចេញពីប្រភពណា សាលាណា ឬពីសាសនាណាក៏ដោយ ជាទស្សន:ផ្ទាល់ខ្លួន បញ្ញវន្តគួរយកចំណេះដឹងនិងសមត្ថភាពទៅបម្រើឱ្យបុគ្គល បម្រើឱ្យគ្រួសារ បម្រើជាតិឱ្យសាកសមឈ្មោះជាបញ្ញវន្ត ។ បើបញ្ញ​វន្ត​យក​ចំណេះ​នោះ​ទៅបម្រើជាតិ ជាតិនឹងបានផលល្អច្រើនពីអ្នក ហើយជាតិនឹងចងចាំអ្នក និងចាត់ទុកអ្នកជាអ្នកមានគុណសម្រាប់ជាតិ ។

សូមបញ្ជាក់ថា សិក្ខាសាលាការរៀបចំខ្លួនឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១ បានរៀបចំឡើងពេញមួយព្រឹក និមន្តនិងអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស រួមមាន ព្រះ​​តេជគុណ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ​ព្រះគ្រូចៅ​អធិ​ការ​វត្តរាជ​បូណ៌​ ក្រុងសៀមរាប លោក ហ្សង់ ហ្រ្វង់ស័រ តាន់ នាយ​ក​ការ​ផ្សា​យ​ជា​ភា​សា​ខ្មែរ​នៃវិទ្យុបារាំងអន្តរជាតិ (RFI) និងលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...