ភ្នំពេញ – ដោយសារតែប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះមានការសាងសង់នូវសំណង់អគារ រោងចក្រ សហគ្រាស ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលវាត្រូវការចាំបាច់ខ្លាំងនូវអ្នកជំនាញផ្នែកសំណង់ស៊ីវិល។ នេះបើតាមការលើកឡើងរបស់ លោកសាស្រ្តាចារ្យ ឯក ផាន់ណារ៉ាន់ ប្រធានដេប៉ាតឺម៉ង់សំណង់ស៊ីវិល នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។
តាមការបញ្ជាក់របស់សាស្រ្តាចារ្យ ផាន់ណារ៉ាន់ បច្ចុប្បន្ន អ្នកដែលចេះនូវជំនាញសំណង់ស៊ីវិល គឺពិតជាតម្រូវការសម្រាប់ក្រុមហ៊ុនធ្វើការងារផ្នែកសំណង់ មិនថាក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកនោះទេ ។
“នៅប្រទេសយើងកំពុងអភិវឌ្ឍន៍ គឺត្រូវការណាស់ជំនាញសំណង់ស៊ីវិលហ្នឹង ដូចសព្វថ្ងៃសាលាបណ្តុះបណ្តាលសិស្សហើយចប់ ឥឡូវរកសិស្សឱ្យគេទៅក្រុមហ៊ុននីមួយៗអត់គ្រប់ផង“
តើសំណង់ស៊ីវិលគេរៀនលើអ្វីខ្លះ?
ប្រធានដេប៉ាតឺម៉ង់សំណង់ស៊ីវិល នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានបញ្ជាក់ថា សំណង់ស៊ីវិល គឺចង់ផ្តោតទៅលើការសាងសង់អគារជាបេតុង ស្ពានបេតុង អគារខុនដូជាដើម។ ដូច្នេះជំនាញនេះ គេនឹងសិក្សា ទី១.អំពីភោគសាស្រ្ត ដូចជាថ្ម ខ្សាច់ ដី, ទី២.គេសិក្សាផងដែរអំពីសម្ភារៈសម្រាប់ការសាងសង់ដូចជា ស៊ីម៉ង់ត៌ ដែកជាដើម, ទី៣ គេសិក្សាអំពីបេតុង ដូចជាបេតុងអាមេ និងបេតុងប្រើខ្សែកាបជាដើម។

បន្ទាប់មកទៀត គេនឹងសិក្សាទៅលើការគណនាគម្រោងក្នុងការសាងសង់ ដូចជាតួរសំណង់ ឆ្អឹងសំណង់ សរសរ ធ្នឹម គ្រឹះ ព្រមទាំងស្រទាប់ដីកន្លែងសាងសង់ជាដើម។
តើនរណាអាចរៀនជំនាញនេះបាន?
ឆ្លើយនឹងសំណួរខាងលើនេះ លោកសាស្រ្តាចារ្យបានបញ្ជាក់ថា ជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារនេះ សិស្សគ្រប់គ្នាដែលប្រឡងជាប់ ឬធ្លាក់បាក់ឌុប គឺអាចចូលរៀនបាន ដោយសិស្សធ្លាក់បាក់ឌុប អាចរៀនយកបញ្ញាបត្ររងរយៈពេល ២ឆ្នាំកន្លះ ហើយសិស្សដែលប្រឡងជាប់បាក់ឌុប អាចរៀនយកបរិញ្ញាបត្រ ឬវិស្វករ ។
សម្រាប់ជំនាញសំណង់ស៊ីវិលនេះ មុខវិជ្ជាគ្រឹះដែលសិស្សគួរតែចេះនោះ គឺមុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យា ដោយប្រសិនបើសិស្សមានចំណេះដឹងលើមុខវិជ្ជាទាំង២នេះរឹងមាំ គឺប្រាកដណាស់ថា ពួកគេនឹងជោគជ័យលោកជំនាញមួយនេះ ហើយនឹងមានសមត្ថភាពក្លាយជាវិស្វករដ៏ចំណានម្នាក់នាពេលអនាគត។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ ឯក ផាន់ណារ៉ាន់ ក៏បានផ្តាំផ្ញើទៅដល់ប្អូនៗដែលរៀនចប់ថ្នាក់ទី១២ ពិសេសប្អូនៗដែលធ្លាក់បាក់ឌុប សូមកុំអន់ចិត្ត ហើយគួរចូលមករៀនជំនាញវិជ្ជាជីវៈ (TVET) ដូចជាជំនាញបច្ចេកទេសសំណង់ស៊ីវិលជាដើម ដោយថា ក្រោយពីរៀនចប់ជំនាញបច្ចេកទេសរយៈពេល២ឆ្នាំរួច ប្អូនៗក៏អាចបន្តទៅរៀនថ្នាក់វិស្វករបានដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...
ឱកាសសម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្មនៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2024
ដើម្បីចូលរួមអបអរសាទរឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ASCS)...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2023
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...
អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2023
ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សាជំនាញឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលចង់ទទួលបានជំនាញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងធ្វើការងារនៅតាមសហគ្រាសឧស្សាហកម្មនានា។
ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យChulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...






























