ភ្នំពេញ – បើតាមអ្នកជំនាញ ចំណីអាហារដែលមានសុវត្ថិភាពរាប់ចាប់តាំងពីទីតាំងផលិតរហូតដល់តុអាហារ ។ ចំណីអាហារមានសុវត្ថិភាពរាប់ទាំងការជ្រើសរើសវត្ថុធាតុដើម ការផលិត ឬដាំដុះ ការវេចខ្ចប់ ការដឹកជញ្ចូន ការរក្សាទុក និងការប្រើប្រាស់ឧបករណ៍គ្មានមេរោគនិងធាតុផ្សំផ្សេងៗទៀត ។ លោកឱសថការី អាង ហ៊ុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាល មានប្រសាសន៍ដូចនេះ នៅក្នុងវេទិការយុវជនស្ដីពីសុវត្ថិភាពចំណីអាហារ កាលពីថ្ងៃអង្គារ៍កន្លងទៅ ។

លោកឱសថការី អាង ហ៊ុកស្រ៊ុន បាននិយាយថា ៖ “ការបរិភោគអាហារដែលគ្មានសុវត្ថិភាពធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបង្កឱ្យមានជំងឺរាគរួសធ្ងន់ធ្ងរ ហើយសមាជិកឯទៀតនឹងរងផលប៉ះពាល់ដូចគ្នា ត្រូវចំណាយថវិកានិងពេលវេលាថែរអ្នកជំងឺ មានបញ្ហាផ្លូវចិត្ត កើតដោយសារតែមិនបានគិតគួរពីសុវត្ថិភាពចំណីអាហារតាំងពីគ្រាដំបូង”។
ទន្ទឹមគ្នានេះ អ្នកជំនាញបានបញ្ជាក់ថា កង្វះការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ ប៉ះពាល់យ៉ាងខ្លាំងដល់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ ។ សុវត្ថិភាពចំណីអាហារ អាចជួយកាត់បន្ថយការពុលចំណីអាហារ, ការពារសុខភាពអ្នកប្រើប្រាស់, បង្កើនសេដ្ឋកិច្ចគ្រួសារ, លើកស្ទួយកិត្តិយសអាជីវកម្មក្នុងស្រុក, ពង្រីកទីផ្សារដោយបង្កើនការនាំចេញផលិតផលចំណីអាហារ, បង្កើនការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយចំណាកស្រុក, ព្រមទាំងចូលរួមបង្កើនសេដ្ឋកិច្ចជាតិ ។

សូមជម្រាបថា បើតាមអ្នកជំនាញសុខភាពសាធារណៈ ទឹកនឹងគិតគូរដល់សុវត្ថិភាពចំណីអាហារ ការរក្សាទម្លាប់រស់នៅឱ្យមានអនាម័យ លាងសម្អាតដៃ ប្រើប្រាស់ទឹកស្អាត និងផឹកទឹកដែលមានសុវត្ថិភាព ទើបធានាថា មនុស្សម្នាក់នៅក្នុងគ្រួសារមានសុខភាពល្អ ។ សុវត្ថិភាពចំណីអាហារត្រូវគិតចាប់តាំងពីរូបភាពដាំដុះនៅកសិដ្ឋានរហូតដល់តុអាហារ ។ ប្រសិនផលិតផលចំណីអាហារមានស្ដង់ដា នោះនឹងកាត់បន្ថយហានិភ័យសុខភាពសាធារណៈ។

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2024
ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែងសម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2024
ជាឱកាសសម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ប្រកាសផ្តល់អាហារូបករណ៍ចំនួន២៥០កន្លែងសម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2024
ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2023
កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2025
វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។



































































