ភ្នំពេញ – សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍សរសើរប្រជាពលរដ្ឋកម្ពុជានាឱកាសដើរកម្សាន្តតាមតំបន់រមណីដ្ឋានទេសចរណ៍នានា ចេះគ្រប់គ្រងសំរាម និងការបោះចោលសំរាមបានត្រឹមត្រូវ ។ ការគ្រប់គ្រងសំរាមបានល្អនេះ បង្ហាញពីការចូលរួមលើកម្ពស់អនាម័យបរិស្ថាន និងទម្លាប់រស់នៅល្អរបស់ប្រជាជនកម្ពុជា ។ សម្តេចបានថ្លែងនាព្រឹកថ្ងៃអង្គារ៍នេះ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បន្ថែមថា បញ្ហាសំរាមឆ្នាំនេះខុសប្លែកពីឆ្នាំមុន ដោយសារនៅគ្រប់ទីកន្លែងទាំងអស់ប្រជាជនយល់ដឹងពីផលប៉ះពាល់នៃសំរាម គ្រប់គ្រងសំរាមបានប្រសើរ និងការបោះចោលសំរាមបានត្រឹមត្រូវ។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន
“ឥឡូវនិយាយអំពីបញ្ហាសំរាមឆ្នាំនេះ ខុសប្លែកពីឆ្នាំមុនៗ មិនថាទីក្រុងភ្នំពេញ គ្រប់ទីកន្លែងទាំងអស់ សំរាម គឺមានការគ្រប់គ្រងប្រសើរជាងមុន… ប្រជាជនមានការភ្ញាក់រលឹក ដោយគាត់អៀនខ្លួនដែរ កាលពីមុនធុងនៅក្បែរហ្នឹងអត់ដាក់ទៅបោះក្រៅធុង តែឥឡូវប្រជាពលរដ្ឋរបស់យើងចាស់ទុំជាងមុន”
ទន្ទឹមគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បន្ថែមថា អាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ក៏បានយកបញ្ហាអនាម័យបរិស្ថាន ដែលនេះជាគោលដៅមួយក្នុងចំណោមគោលដៅដែលត្រូវធ្វើជាថ្នាក់ខេត្ត ថ្នាក់ក្រុង ថ្នាក់ភូមិ និងថ្នាក់មូលដ្ឋាន។ សម្តេចតេជោបានបន្តថា ក្រុមហ៊ុនប្រមូលសំរាមបានបង្កើនការយកចិត្តទុកដាក់ប្រមូលសំរាមក្នុងពេលមានពិធីបុណ្យទានម្តងៗ។

តាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសំរាមអ្វីដែលសំខាន់ គឺការបង្កើតឡើងនៅសហគមន៍ទេសចរណ៍នានា តាមរយៈការយកចិត្តទុកដាក់ពីក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ។ ពាក្យថា “ទេសចរណ៍ផ្សារភ្ជាប់ជាមួយទឹកដី” ជាចំណុចដែលគួរពង្រឹង និងពង្រីកគ្រប់ទីកន្លែងទាំងអស់ ធ្វើយ៉ាងណាឱ្យអនាគតប្រជាពលរដ្ឋធ្វើដំណើរទេសចរណ៍ផ្សារភ្ជាប់ជាមួយទឹកដី។ ទន្ទឹមគ្នានេះ ការស្រឡាញ់បរិស្ថាន និងប្រើប្រាស់បរិស្ថាន ដើម្បីទាក់ទាញយកថវិកាពីភ្ញៀវទេសចរណ៍ជាចំណុចអភិវឌ្ឍន៍ល្អប្រសើរជាងកាប់ឈើ បាញ់សត្វ ដែលធ្វើឱ្យហិនហោចទៅដល់បរិស្ថាន ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2024
សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បានប្រកាសដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2023
អាហារូបករណ៍អូស្ដ្រាលីសម្រាប់ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់ការស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2025
SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/08/2026
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards គួរដឹងក្នុងពេលដាក់ពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2025
នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2024
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2023
សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































