៣វិធី ជួយអ្នក​គ្រប់គ្រងពេលវេលាធ្វើការងារប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ – មនុស្សភាគច្រើនតែងមានអារម្មណ៍តានតឹងក្នុង​ចិត្តនៅពេលដែលធ្វើកិច្ចការងារមិនទាន់រួចរាល់ ហើយការងារថ្មីក៏ចូលមក រហូតពេលខ្លះធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកលក្ខណៈ សុខភាព និងទម្លាប់នៃការគេងផងដែរ។ បញ្ហាទាំងនេះ អាចបណ្ដាលមកពីការគ្រប់ពេលវាលាមិនបានល្អក្នុងការធ្វើកិច្ចការងារសំខាន់ៗ និងចំណាយពេលច្រើនទៅលើរឿងដែលមិនចាំបាច់។

ខាងក្រោមនេះ ជាគន្លឹះមួយចំនួនជួយយុវជនគ្រប់គ្រងពេលវេលាធ្វើការងារប្រកបដោយប្រសិទ្ធភាព រួមមាន៖

ទី១.មានវិន័យក្នុងការប្រើប្រាស់បណ្ដាញសង្គម ៖ មនុស្សគ្រប់រូបសុទ្ធតែដឹងថា ពេលវេលាពិតជាមានតម្លៃណាស់ ប៉ុន្តែមានពេលខ្លះពួកគេបានចំណាយពេលវេលាជាច្រើនទៅលើបណ្ដាញសង្គម និងនៅលើអ៊ីនធឺណិត។ ទន្ទឹមគ្នានេះ ដើម្បីអាចគ្រប់គ្រងពេលវេលាបាន ទាមទារឱ្យអ្នកដាក់វិន័យខ្លួនឯងក្នុងការប្រើប្រាស់បណ្ដាញសង្គម ដូចជា ឈប់ទទួលព័ត៌មានដែលមិនចាំបាច់តាមបណ្ដាញសង្គមហ្វេសប៊ុក TikTok ឬអ៊ីម៉ែល​ជាដើម និងត្រូវកំណត់ប្រព័ន្ធឆ្លើយតបដោយស្វ័យប្រវត្តិថា នឹងឆ្លើយតបឱ្យលឿនបំផុតតាមដែលអាចធ្វើបាន ឬបើមានរឿងបន្ទាន់អាចទូរសព្ទមកលេខនេះបាន។ ធ្វើបែបនេះ អ្នកនឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រមូលអារម្មណ៍ធ្វើការងារបានយ៉ាងល្អប្រសើរ។

ទី២.ផ្ដោតលើការបំពេញការងារ ៖ ការផ្ដោតពិតជាសំខាន់ណាស់នៅពេលដែលយើងចង់សម្រេចកិច្ចការងារអ្វីមួយតាមកាលកំណត់។ ទន្ទឹមគ្នានេះ រាល់ការបំពេញការងារក្នុងមួយថ្ងៃៗ អ្នកត្រូវតែរៀបចំកន្លែងស្ងប់ស្ងាត់មិនមានសំឡេងទូរសព្ទដៃរំខានរយៈពេលមួយម៉ោងនៅពេលព្រឹក និងមួយម៉ោងទៀតនៅពេលរសៀល។ នៅពេលអ្នកធ្វើដូច្នេះ អ្នកនឹងអាចផ្ដោតធ្វើកិច្ចការសំខាន់នោះរហូតបានសម្រេច ដោយមិនមានកិច្ចការដទៃទៀតមករំខាន ហើយនៅថ្ងៃនោះអ្នកនឹងភ្ញាក់ផ្អើលនឹងរឿងដែលកើតឡើង គឺអ្នកភាពស្ងប់ក្នុងចិត្តក្នុងការបំពេញការងារ។

ទី៣. កំណត់មិនប្រើប្រាស់បច្ចេកវិទ្យាមួយថ្ងៃក្នុងមួយសប្ដាហ៍៖ ពិតណាស់ ការងារមួយចំនួនដែលស្ថិតក្នុងបរិបទឌីជីថល តម្រូវឱ្យប្រើប្រាស់បច្ចេកវិទ្យា។ ហេតុនេះ អ្នកចាំបាច់ត្រូវរក្សាទំនាក់ទំនងទាំងនេះ ដោយរៀបចំផែនការធ្វើការងារឱ្យបានច្បាស់លាស់ ហើយអនុវត្តឱ្យបានរួចរាល់។ នៅពេលអ្នកអាចសម្រេចកិច្ចការងារទាំងនោះបាន នោះអ្នកនឹងអាចប្រើពេលវេលាឈប់សម្រាកពិតប្រាកដពេញមួយថ្ងៃដោយមិនចាំបាច់ប្រើប្រាស់បណ្ដាញសង្គម ព្រមទាំងជួយអ្នកមានគំនិតល្អៗ និងអាចទៅធ្វើអ្វីដែលអ្នកចង់ធ្វើ ដូចជា ស្រោចផ្កា ដាំបន្លែជុំវិញផ្ទះ និងជូនកូនៗដើរកម្សាន្តជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...