អក្ខរកម្មព័ត៌មាន ជួយយើង​ឱ្យ​ចេះ​ស្វែង​រក​មាតិកា​ដែល​អាច​ជឿទុក​ចិត្ត​បាន

បច្ចុប្បន្ននេះមានការចុះផ្សាយចម្រុះព័ត៌មាននៅតាមបណ្តាញសង្គម ក៏​ដូចជា​ប្រព័ន្ធផ្សព្វផ្សាយ​ផ្សេងៗ ដោយ​ព័ត៌មានទាំងនោះមិនមែនសុទ្ធតែអាចប្រើប្រាស់បានទាំងអស់នោះទេ។ ដូច​គ្រប់គ្នាបានដឹងរួចមកហើយថា ការទទួលបានព័ត៌មានពិតនាំឱ្យការសម្រេចចិត្តបានត្រឹមត្រូវ ហេតុដូច្នេះហើយទើបអក្ខរកម្មព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាទាំងនោះ។

យោងតាមសៀវភៅ Academic Research Information Literacy បង្ហាញថា អក្ខរកម្មព័ត៌មានជាការសិក្សាអំពីការវិភាគថ្លឹងថ្លែង របៀបនៃការប្រើប្រាស់ព័ត៌មាន, ផ្ទៀងផ្ទាត់, ការបង្កើតមាតិកាដែលមានការគិតគួរអំពីផលប៉ះពាល់ទៅកាន់ខ្លួនឯងនិងសង្គមទាំមូល។ អក្ខរកម្មព័ត៌មានក៏​ជួយសិស្សឱ្យដឹងពីទីន្លែងដើម្បីរកព័ត៌មានពិត និងចំគោលដៅ។ បន្ថែមពីនោះសិស្សបានដឹងអំពីថា តើស្ថាប័នផ្សព្វផ្សាយប្រភេទណាដែលគួរឱ្យទុកចិត្តនិងប្រភេទណាដែលមិនគួរឱ្យទុកចិត្ត?

ចំណែកគេហទំព័រ Mount ALLiSon university research បានឱ្យដឹងថា មនុស្សដែលយល់ដឹងអំពីអក្ខរកម្មព័ត៌មាន គេអាចមានសមត្ថភាពចេះកំណត់ប្រភេទព័ត៌មានដែលខ្លួនត្រូវការ, ស្គាល់អត្ថបទដែលមានគុណភាព និងប្រសិទ្ធភាព, ចេះវិភាគទាំងខ្លឹមសារអត្ថន័យ និងប្រភពព័ត៌មាន, យល់ដឹងអំពីស្ថានភាពសេដ្ឋកិច្ច ច្បាប់ ស្ថានភាពសង្គមជុំវិញការប្រើប្រាស់ព័ត៌មាន និងអាចមានសមត្ថភាពប្រើប្រាស់បណ្ដាញសង្គមប្រកបដោយក្រមសីលធម៌ និងស្របទៅតាមផ្លូវច្បាប់។

គួរជំរាបជូនថា  របៀបនៃការចាប់ផ្តើមឈ្វេងយល់ និងអនុវត្តន៍ជំនាញអក្ខរកម្មព័តមាន គឺមុននឹងយកអត្ថន័យក្នុងខ្លឹមសារណាមួយមកប្រើប្រាស់ ឬជឿទុកចិត្តគឺ ផ្តើមពីការរៀនវិភាគព័ត៌មាន និងចោទជាសំណួរដូចជា ការសរសេរនិងផ្សាយក្នុងគោលបំណងអ្វី? ហើយស្ថាប័ននោះមាននិន្នាការបែបណា? អ្នកនិពន្ធជានរណានិងមានប្រវត្តិយ៉ាងដូចម្តេច? ឬថាគេហទំព័រដែលចេញផ្សាយនោះមានចុះបញ្ជីនៅក្រសួងព័ត៌មានត្រឹមត្រូវដែរឬទេ? និងមានការទទួលស្គាល់ពីមហាជនក្នុងកម្រិតណា? មួយវិញទៀតព្យាយាមផ្ទៀងផ្ទាត់រវាងព័ត៌មានមួយទៅព័ត៌មានមួយទៀតដើម្បីវិភាគពីភាពប្រាកដនិយមនៃដំណឹងនោះ។ ឬយកព័ត៌មាននោះទៅផ្ទៀងផ្ទាត់ជាមួយអ្នកដែលពាក់ព័ន្ធ ឧទាហរណ៍ថា ថ្ងៃនេះព័ត៌មានប្រកាសថាមានការកើនឡើងនៃជំងឺរាតត្បាតសាកល ត្រង់ចំណុចនេះត្រូវទៅមើលក្រសួងសុខាភិបាលដែលជាតួអង្គពាក់ព័ន្ធថា តើពិតជាដូច្នេះមែនឬទេ? ការផ្ទៀងផ្ទាត់ និងវិភាគព័ត៌មានសុទ្ធសឹងតែជាចំណុចសំខាន់ក្នុងការបង្កើនចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...