ការស្រាវជ្រាវ ៖ មនុស្ស​ម្នាក់ ក្នុង​ចំណោម ១២៧នាក់ មាន​បញ្ហា​អូទីហ្សឹម នៅ​ទូទាំង​ពិភពលោក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មនុស្សម្នាក់​ក្នុង​ចំណោម ១២៧នាក់ ដែល​ស្មើនឹង​ប្រមាណ ៦១,៨ លាន​នាក់​ទូទាំង​ពិភពលោក កំពុង​មាន​បញ្ហា​អូទីហ្សឹម, នេះបើ​យោង​តាម​ការ​សិក្សា​ចុងក្រោយ​បំផុត ដែល​បាន​ពិនិត្យ និង​បោះពុម្ពផ្សាយ​ដោយ Lancet Psychiatry។

ក្នុង​ការ​សិក្សា​នេះ អ្នក​និពន្ធ​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់ នៃការ​រកឃើញ​បញ្ហា​នេះ នៅ​កម្រិត​ដំបូង និង​ការ​គាំទ្រ​ដល់​មនុស្ស​វ័យក្មេង ដែល​កំពុង​មាន​បញ្ហា​អូទីហ្សឹម និង​អ្នកថែទាំ​ពួកគេ។

ការ​សិក្សា​បាន​រក​ឃើញ​ថា អត្រា​ប្រេវ៉ាឡង់​នៃ​បញ្ហា​អូទីហ្សឹម (Autism spectrum Disorder) ភេទប្រុស​គឺមាន​អត្រា​ខ្ពស់​ជាង​ភេទស្រី​២ដង។ ខណៈ​គម្លាត​នៃការធ្វើ​រោគវិនិច្ឆ័យ ដោយ​ក្មេងស្រី​បានទទួល​ការធ្វើ​រោគ​វិនិច្ឆ័យ​យឺតយ៉ាវ ឬមិន​បាន​ធ្វើរោគ​វិនិច្ឆ័យ​ទាល់តែ​សោះ ដោយ​សារ​រោគសញ្ញា​ខុសៗគ្នា ត្រូវ​បាន​គេ​រកឃើញ​ថា ទំនងជា​កត្តាដែល​នាំឱ្យមាន​ភាពខុសគ្នា​នៃប្រេវ៉ាឡង់​នេះ។

សារព័ត៌មាន The Transmitter បានឱ្យដឹងថា ក្មេងស្រី​អាចមាន​ហានិភ័យ​ប្រឈម​នឹងបញ្ហា​នេះ​ទាប​ជាង​ក្មេង​ប្រុស​ដោយ​សារ​កត្តា​ហ្សែន។

ការសិក្សា​ចុងក្រោយ​បង្អស់ ដែល​មាន​ការចូលរួម​ពីស្ថាប័ន​ចំនួន ១០ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី រួម​ទាំង​សាកលវិទ្យាល័យ Queensland, សាកលវិទ្យាល័យ Adelaide និង​សាកលវិទ្យាល័យ Sydney ផង បាន​រកឃើញ​ថា បញ្ហា​អូទីហ្សឹម ជា​ញឹកញាប់​កើត​លើ​មនុស្ស​អាយុ​ក្រោម ២០ឆ្នាំ។

ក្នុង​អំឡុង​ពេល​វាយ​តម្លៃ​ចុងក្រោយ ដែល​ធ្វើឡើង​លើ​ទិន្នន័យ​ឆ្នាំ២០១៩ អត្រា​ប្រេវ៉ាឡង់គឺ ១នាក់​ក្នុង​ចំណោម ២៧១នាក់ ឬ៣៦៩ ក្នុង​ចំណោម ១០ម៉ឺននាក់។ តួលេខ​នេះ ស្រប​ទៅនឹង​អត្រា​ប្រេវ៉ាឡង់​របស់អង្គការ​សុខភាពពិភពលោក (WHO) ដែល​បាន​ប៉ាន់​ប្រមាណ​ថា មួយ​ភាគរយ​នៃកុមារ​ទូទាំង​ពិភពលោក មាន​បញ្ហា​អូទីហ្សឹម។

សារៈសំខាន់នៃការធ្វើរោគវិនិច្ឆ័យកម្រិតដំបូង

បញ្ហា Autism ឬ Autism Spectrum Disorder (ASD) គឺ​ជា​ស្ថានភាព នៃ​ការអភិវឌ្ឍ​ប្រព័ន្ធប្រសាទ​ស្មុគស្មាញ ដែល​បង្ហាញ​ឱ្យ​ឃើញ​ក្នុង​វ័យកុមារ ហើយ​បន្ត​កើត​មាន​ពេញ​មួយជីវិត។

លក្ខណៈ​នៃ​បញ្ហា​អូទីហ្សឹម គឺមាន​ភាពខុសប្លែក​គ្នាទៅ​តាម​បុគ្គលម្នាក់ៗ ហើយ​លក្ខណៈ​ទាំងនោះ​មាន​ដូចជា ការ​លំបាក​ក្នុង​ការ​ទំនាក់ទំនង​ក្នុង​សង្គម បញ្ហា​ប្រឈម​ទាក់ទង​នឹង​អារម្មណ៍ អាកប្បកិរិយា ចំណាប់​អារម្មណ៍ និង​សកម្មភាព​ដែល​ពួកគេធ្វើ​ដដែលៗ និង​ករណី​ខ្លះមាន​បញ្ហា​ពិការភាព​ផ្នែក​បញ្ញា ដែល​កើត​ឡើង​ទៅតាម​កម្រិត​ខុសៗគ្នា។

សមាគម​អ្នកចិត្តសាស្ត្រ​អាមេរិក បានលើកឡើង​លើគេហទំព័រ​របស់​ខ្លួន​ថា សញ្ញា​នៃជំងឺ​អាច​ស្ដែង​ឡើង និងធ្វើ​រោគវិនិច្ឆ័យ​ឃើញនៅ​ចន្លោះ​អាយុចាប់ពី ១ ទៅ៣ឆ្នាំ។

នៅក្នុង​អត្ថបទ​បោះពុម្ព​ដោយ Lancet Psychiatry បាន​បញ្ជាក់​ថា មនុស្ស​ដែល​មាន​បញ្ហា​អូទីហ្សឹម មាន​ហានិភ័យ​ខ្ពស់ ក្នុង​ការ​ប្រឈម​នឹង​ភាព​ឯកា​ក្នុង​សង្គម លំបាក​ក្នុងការ​សិក្សា និង​បំពេញ​ការងារ ហើយ​អាច​ត្រូវការ​ជំនួយ​ផ្នែកចិត្តសាស្ត្រ​រហូត​ដល់​ពួក​គេ​ពេញវ័យ។ ហេតុនេះ ការ​រកឃើញ​បញ្ហានៅ​ដំណាក់​កាល​ដំបូង នឹង​ធ្វើឱ្យ​លទ្ធផល​កាន់​តែ​ប្រសើរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...