រដ្ឋបាលខេត្តប៉ៃលិន​រៀបចំរថយន្ត​ក្រុង​ពីរគ្រឿង ជួយ​ដឹកជញ្ជូនសិស្ស​ពីច្រកព្រំដែន​មក​សាលា​រៀន​ដោយ​ឥតគិតថ្លៃ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

រដ្ឋបាល​ខេត្តប៉ៃលិន កាលពីពេលថ្មីៗនេះ បានរៀបចំរថយន្តក្រុងចំនួន២គ្រឿង ដើម្បីដឹកជញ្ជូនសិស្សានុសិស្សដែលឆ្លងដែនជាប្រចាំថ្ងៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ មកសិក្សារៀនសូត្រតាមបណ្តាសាលារៀននានាក្នុងខេត្តប៉ៃលិន ដោយឥតគិតថ្លៃ។

ការផ្តល់ជូនមធ្យោបាយធ្វើដំណើរដល់សិស្សានុសិស្សដោយឥតគិតថ្លៃនេះ ដើម្បីលើកកម្ពស់ដល់វិស័យអប់រំ ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ និងដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបរបររកស៊ី ក្នុងខេត្តចាន់ថៈបុរី នៃព្រះរាជាណាចក្រថៃ ជាប់ព្រំដែនភូមិសាស្ត្រខេត្តប៉ៃលិន។

លោក សែត្រ វិចិត្រ នាយករដ្ឋបាលសាលាខេត្តប៉ៃលិន បានឱ្យដឹងថា ដើម្បីសម្រួលដល់ការលំបាករបស់អាណាព្យាបាល និងសិស្សានុសិស្ស ដែលស្នាក់នៅបណ្តោះអាសន្ន ប្រកបរបររកស៊ីទទួលទាន នៅខេត្តចាន់ថៈបុរី ព្រះរាជាណាចក្រថៃ ជាប់នឹងច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ហើយត្រូវមកសិក្សារៀនសូត្រជាប្រចាំថ្ងៃ ក្នុងខេត្តប៉ៃលិន, លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ ផ្តល់នូវរថយន្តក្រុងចំនួន២គ្រឿង ដើម្បីដឹកជញ្ជូនសិស្សានុសិស្សទាំងទៅ ទាំងមក ចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ តទៅដោយឥតគិតថ្លៃ។

បើតាមលោក សែត្រ វិចិត្រ ការផ្ដល់ជូនមធ្យោបាយធ្វើ​ដំណើរដោយរថយន្តក្រុងនេះ ធ្វើឡើងនៅពេលព្រឹកចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ (ទទួលយកទៅសាលារៀន) ទីកន្លែងទទួលនៅច្រកទ្វាអន្តរជាតិព្រំ ពេលវេលាចេញដំណើរ នៅម៉ោង ៦ព្រឹក និងពេលរសៀល ចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ (ទទួលយកពីសាលារៀនមកវិញ) ទីកន្លែងទទួល នៅក្នុងបរិវេណសាលាអនុវិទ្យាល័យផ្សារព្រំ ពេលវេលាចេញដំណើរ នៅម៉ោង៥ល្ងាច។

លោកបណ្ឌិត យង់ ពៅ អ្នកវិភាគ​បញ្ហា​សង្គម និង​ជាអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា នេះជាជំនួយដ៏ថ្លៃថ្លាសម្រាប់ឱ្យកុមារបានសិក្សារៀនសូត្រ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ព្រោះការធ្វើដំណើរប្រកបដោយសុវត្ថិភាពនេះ គឺជារឿងចាំបាច់ណាស់ដែលយើងត្រូវគិតគូរ ជាពិសេសអាជ្ញាធរដែនដី។ លោកបណ្ឌិតបន្តថា កន្លងទៅ ក៏ធ្លាប់ឃើញមានកុមារឆ្លងទឹកទៅរៀនមានបញ្ហាជាហូរហែរ ប៉ុន្តែបើយើងងាកមកជួយជាមធ្យោបាយដឹកជញ្ជូន​ ជាសម្ភារៈសិក្សាដល់កុមារខ្វះលទ្ធភាពរៀនសូត្រ ខ្វះលទ្ធភាពធ្វើដំណើរនេះ គឺជារឿងមួយល្អបំផុត ព្រោះពួកគេសុទ្ធតែជាអនាគតនៃប្រទេសជាតិរបស់យើង។

លោកបណ្ឌិត យង់ ពៅ បន្ថែមថា ការផ្ដល់ជូនមធ្យោបាយធ្វើដំណើរដោយឥតគិតថ្លៃនេះ បានផ្ដល់អត្ថប្រយោជន៍ដ៏ធំធេញណាស់ ទី១.សិស្សានុសិស្សអាចធ្វើដំណើរដោយសុវត្ថិភាព ទី២.ជួយដោះបន្ទុកចំណាយរបស់អាណាព្យាបាល ទី៣. ជំរុញលើកទឹកចិត្តសិស្សឱ្យទៅរៀន ផ្ដល់ជំនឿចិត្តដល់ឪពុកម្ដាយទៅធ្វើការហើយកូនបានទៅរៀនដោយសុវត្ថិភាព ទី៤. កុមារបានទៅរៀនជាប្រចាំថ្ងៃ និងទី៥. ជារូបភាពដ៏ល្អមួយសម្រាប់តំបន់ ឬខេត្តផ្សេងទៀត។

សម្រាប់ លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងដែរថា នេះជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដែលជួយឱ្យសិស្សានុសិស្សធ្វើដំណើរដោយសុវត្ថិភាព ជៀសផុតពីគ្រោះថ្នាក់ និងហានិភ័យផ្សេងៗក្នុងការធ្វើដំណើរ និងបន្តការសិក្សាដោយគ្មានការអាក់ខាន។ លោកបណ្ឌិតបន្តថា ចំពោះខេត្តដទៃទៀត ប្រសិនបើមានករណីដូចគ្នា ដែលមានសិស្សតូចៗនៅកម្រិតបឋមសិក្សា​ ត្រូវទៅរស់នៅជាមួយឪពុកម្ដាយរកស៊ីនៅជាប់ព្រំដែន ហើយត្រូវមករៀនក្នុងខេត្តនៃប្រទេសកម្ពុជាវិញ ក៏ត្រូវជួយសម្រួលមធ្យោបាយធ្វើដំណើរតាមលទ្ធភាពផងដែរ។

គួររំលឹកជូនថា ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានឡើងចំពោះសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅមក ដោយទោចក្រយាន ក្នុងគោលបំណងបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង រយៈពេលជាង១ឆ្នាំមកនេះ អភិបាលខេត្តប៉ៃលិន ក៏​បានឧបត្ថម្ភ និងផ្តល់រថយន្តក្រុងជាច្រើនគ្រឿង សម្រាប់ធ្វើការដឹកជញ្ជូនសិស្សនិស្សិតជារៀងរាល់សប្តាហ៍ដោយឥតគិតថ្លៃ ដោយថ្ងៃសុក្រ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥ល្ងាច ចំណតរថយន្ត នៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន និងថ្ងៃអាទិត្យ ចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦ល្ងាច ចំណតរថយន្ត នៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *