Rhodes អាហារូបករណ៍​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​លើ​ពិភពលោក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

បើនិយាយ​អំពី​ការ​សិក្សា​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ Oxford នៃ​ចក្រភព​អង់គ្លេស សម្រាប់​សិស្ស-និស្សិត​អន្តរជាតិ គេនឹង​នឹក​ឃើញមុន​គេដល់កម្មវិធី​អាហារូបករណ៍ Rhodes (Rhodes Scholarship) ដែល​ជា​អាហារូបករណ៍​មាន​អាយុចំណាស់​ជាងគេ​លើ​ពិភពលោក ពោល​គឺ​តាំង​ពីឆ្នាំ១៩០៣។

តើ​អាហារូបករណ៍ Rhodes ជាអ្វី?

យោងតាម​គេហទំព័រ Rhodes Trust បាន​បង្ហាញ​ថា Rhodes ជា​អាហារូបករណ៍​ដែល​ផ្ដល់ជូន​ការសិក្សា​សម្រាប់​ថ្នាក់ក្រោយ​ឧត្ដមសិក្សា ដែល​មានរយៈពេល​សិក្សា​ចាប់ពី ២​ ទៅ ៣ឆ្នាំ ហើយ​តែងតែ​ផ្ដល់ឱកាសសិក្សា​ច្រើន​ជាង១០០នាក់​ក្នុង​មួយឆ្នាំ និង​គាំទ្រ​លើការ​សិក្សា និង​ស្នាក់នៅ​កំឡុង​ពេល​សិក្សា​ជាច្រើន​ដូចជា តម្លៃ​សិក្សា កន្លែង​ស្នាក់​នៅ ប្រាក់​ឧបត្ដម្ភ​ប្រចាំខែ និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត។

តាម​គេហទំព័រ​ដដែល​បាន​លើក​ឡើង​ថា លក្ខណៈ​វិនិច្ឆ័យ​នៃ​ការ​ជ្រើសរើស​សិស្ស-និស្សិត របស់​អាហារូបករណ៍ Rhodes គឺ​តម្រូវ​ទៅតាម​លក្ខខណ្ឌ​របស់បុគ្គល ដែល​ទាក់ទង​ទៅតាម​ជំនាញ​ផ្សេងៗគ្នា​ដែល​និស្សិតចង់​ស្នើទៅ​សិក្សា។ អាហារូបករណ៍ Rhodes ផ្ដល់ជូន​មូលនិធិ​នេះទៅ​កាន់សិស្ស-និស្សិត​ទូទាំង​ពិភពលោក​ឱ្យទទួល​បាន​ឱកាស​សិក្សា​ជំនាញ​ផ្សេងៗ នៅ​ក្រោម​មហាវិទ្យាល័យ​ចំនួន​៣៩ នៃ​សាកលវិទ្យាល័យ Oxford។ ក្រៅ​ពី​សិស្ស និស្សិត អាហារូបករណ៍​ក៏ផ្ដល់​ឱ្យ មន្ត្រីរាជការ​ក្នុង​ជួរ​រដ្ឋាភិបាល អ្នក​នៅក្នុង​ផ្នែកអប់រំ អ្នក​សិល្បៈ អ្នក​បម្រើ​ការងារ​នៅអង្គការ​ក្រៅ​រដ្ឋាភិបាល អ្នកជំនួញ​ពាណិជ្ជកម្ម អ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន អ្នក​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ និង​វិស័យ​ផ្សេងៗ​ជាច្រើនទៀត។

រូបភាពពី Facebook Page: Univeristy of Oxford

បើ​តាម​គេហទំព័រ Arizona State University ក៏បាន​បង្ហាញពី​លក្ខខណ្ឌ​នៃការ​ស្នើពាក្យ​អាហារូបករណ៍ Rhodes ដោយ​បេក្ខជន​ត្រូវ​មាន​អាយុ​ចន្លោះពី​១៨ឆ្នាំ ដល់​២៤ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែតុលា រៀងរាល់ឆ្នាំ) ត្រូវមាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ ឬ​សញ្ញាបត្រ​មាន​តម្លៃស្មើ និង​លក្ខខណ្ឌ​ផ្សេងៗ​ដែល​អាចនឹង​មាន​ការប្រែប្រួល​ទៅ​តាម​ឆ្នាំ។ ជា​មួយគ្នា​នេះ បេក្ខជន​ដែលមាន​ជំនាញ​ផ្នែក​អក្សរសាស្ត្រ មាន​ចំណេះដឹង​ភាសាអង់គ្លេស មានឆន្ទៈ​ក្នុងការ​សិក្សា មាន​គំនិត​ច្នៃប្រឌិត មាន​ភាព​ជាអ្នក​ដឹកនាំ និង​មាន​ឆន្ទៈ​ក្នុងការជួយ​សង្គម​ក្រោយ​បញ្ចប់ការសិក្សា ក៏ជា​បេក្ខជន​ដែលមាន​អាទិភាពក្នុងការ​ស្នើពាក្យទៅសិក្សាផងដែរ។

រូបភាពពី Facebook Page: Univeristy of Oxford

គួរបញ្ជាក់​ថា Rhodes Scholarship ជា​អាហារូបករណ៍​ដែល​ផ្ដល់​ជូន​មូលនិធិ​សិក្សា​ពេញ​លេញ ការ​សិក្សាពេញ​ម៉ោង​នៅ​សាកលវិទ្យាល័យ និង​ផ្ដល់ឱកាស​ជាច្រើន​សម្រាប់​បេក្ខជន​ក្នុង​កំឡុង​ពេលស្នាក់​នៅ​ និង​សិក្សា។ ក្រៅពី​សាកលវិទ្យាល័យ Oxford អាហារូបករណ៍ Rhodes ក៏ផ្ដល់​ឱ្យសិក្សា​នៅសាកលវិទ្យាល័យ​ល្បីៗ​ជាច្រើន​ដូចជា សាកលវិទ្យាល័យ Harvard សាកលវិទ្យាល័យ Yale, សាកលវិទ្យាល័យ Princeton, សាកលវិទ្យាល័យ Standford, សាកលវិទ្យាល័យ Chicago និង​សាកលវិទ្យាល័យ​ផ្សេងៗជាច្រើនទៀត។ នេះបើតាម​ការ​ផ្សាយ​របស់​គេហទំព័រ Collegevine។

ជាមួយ​គ្នា​នេះ ប្រសិនបើ​បេក្ខជន​មាន​ចំណាប់អារម្មណ៍​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍ Rhodes 2025 បេក្ខជន​អាច​រងចាំ តាមដាន ព័ត៌មាន​នៃអាហារូបករណ៍​ដែលតែង​តែ​ប្រកាស​បើកទទួល​ពាក្យនៅ​ក្នុង​ខែកក្កដា រៀង​រាល់ឆ្នាំ និងអាច​ចូលទៅ​កាន់​តំណរភ្ជាប់ https://rhodes.embark.com/login/apply?target=2025 ដើម្បី​ស្នើពាក្យ​ឆ្នាំសិក្សា​២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...