កញ្ញា ជាតិ ចាន់សូលីនដា បង្កើតមាតិកា “នារី – Neary” លើកតម្លៃផ្នត់គំនិតវិជ្ជមានក្នុងសង្គម

ភ្នំពេញ – នៅក្នុងសង្គមមួយដែលស្តង់ដារត្រូវបានកំណត់គ្រប់រូបភាព ទាំងសម្ភស្ស ទាំងសិទ្ធិ ទាំងបេះដូង ទាំងការស្រឡាញ់ ទាំងការស្លៀកពាក់ អាចនាំឱ្យមនុស្សកែប្រែខ្លួនសម្របទៅនឹងអ្វីដែលមិនមែនជារបស់ខ្លួនទាំងខ្លួនមិនពេញចិត្ត និងរងការឈឺចាប់ទៅតាមអ្វីដែលជាស្តង់ដាររបស់សង្គម ។ ដោយហេតុនេះ កញ្ញា ជាតិ ចាន់សូលីនដា បង្កើតមាតិកាលើបណ្តាញសង្គមឈ្មោះ នារី-Neary ក្នុងគោលបំណងឆ្លើយតបទៅនឹងផ្នត់គំនិតអវិជ្ជមានទៅដល់សិទ្ធិស្រ្តី និងចង់លុបបំបាត់ចោលគំនិតអវិជ្ជមានដែលប៉ះពាល់ទៅដល់មនុស្ស ព្រមទាំងជំរុញឱ្យមានសមភាពយេនឌ័រនៅក្នុងសង្គម ។

កញ្ញា ជាតិ ចាន់សូលីនដា ជាស្ថាបនិករបស់មាតិកា នារី-Neary បានលើកឡើងថា មនុស្សមួយចំនួនតែងតែដាក់បន្ទុកនិងមានគំនិតធ្វើបែបនេះល្អ ធ្វើបែបនោះល្អ ហាក់មិនឱ្យតម្លៃដល់ស្ត្រី ។

“មនុស្សស្រីទាល់តែរាងស្លីម សម្បុរស ច្រមុះស្រួច បានគេហៅថាស្រីស្អាត ហើយគួរឱ្យទាក់ទាញ ! សម័យហ្នឹងមុខវីបានស្អាត ! សម្បុរខ្មៅចឹង គ្មានអ្នកណាចាប់អារម្មណ៍ទេ! ខ្លួនធាត់មើលជ្រូក មិនព្រមសម្រកទម្ងន់តែអញ្ចឹង ចូលគេម៉េចចុះ? ស្រីសោះ កាត់សក់ខ្លី ធ្វើមើលតែប្រុស! នេះជាពាក្យដែលខ្ញុំតែតែងលឺ​ដាក់បន្ទុកមកលើស្ត្រី ”

កញ្ញា ជាតិ ចាន់សូលីនដា

ស្ថាបនិករូបនេះ បន្តថា កន្លងមកឃើញមនុស្សមួយចំនួននិយាយប៉ះពាល់ទៅដល់សិទ្ធិរបស់បុរស អ្នកស្រឡាញ់ភេទដូចគ្នា ពិសេសប្រើពាក្យពេចន៍មិនផ្តល់តម្លៃដល់ស្រ្តី ហើយរូបភាពទាំងនេះបានជំរុញចិត្តកញ្ញា ចាន់សូលីនដា បង្កើតទំព័រហ្វេសប៊ុកមួយលើកឡើងនិងប្រឆាំងគំនិតអវិជ្ជមានទាំងអស់នោះ។

ស្ថាបនិកវ័យ ២៧ឆ្នាំ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យខេមរៈ និយាយថា ពាក្យសំដីមួយចំនួនធ្វើឱ្យប៉ះពាល់ទៅដល់បញ្ហាផ្លូវចិត្តស្រ្តីជាខ្លាំង ដូចជាពាក្យពេចន៍បន្ទោសទៅជនរងគ្រោះ ការនិយាយអំពីព្រហ្មចារីយ និងស្តង់ដារនៃភាពស្អាតជាដើម ។ កញ្ញាបន្តថា នារីចង់បង្កើតនៅបទបរិយាយថ្មីមួយដើម្បីជាការឆ្លើយតបទៅនឹងផ្នត់គំនិតអវិជ្ជមាននៅក្នុងសង្គម ។

កញ្ញា ជាតិ ចាន់សូលីនដា បានបន្ថែមដូច្នេះថា ៖

“ផ្នត់គំនិតសង្គមធ្វើឱ្យមនុស្សប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ ធ្វើឱ្យមនុស្សព្យាយាមកែប្រែខ្លួនឯងស្របត្រូវជាមួយស្តង់ដារសង្គម និងជាពិសេសពួកគាត់មិនអាចដឹកនាំ សម្រេចចិត្តទៅលើជីវិតខ្លួនឯង”

កញ្ញា លីនដា បញ្ជាក់ថា ពាក្យថាមនុស្សស្រីមុជមិនជ្រៅទៅមិនឆ្ងាយ អាចប្ដូរមកជា មនុស្សស្រីមុជជ្រៅទៅឆ្ងាយ ប្តូរពីស្រី្តវិលចង្គ្រានមិនជុំ ទៅជាស្រ្តីត្រូវវិលចង្គ្រានជុំបាន ហើយចាំផ្តើមចាត់ទុកថាការងារផ្ទះជាការងាររបស់មនុស្សទាំងអស់គ្នា មិនតែសម្រាប់ស្រ្តីម្នាក់នោះទេ ។

ស្ថាបនិកទំព័រនារីរូបនេះ បានបន្ថែមថា ទំព័របណ្តាញសង្គមនារី-Neary ជាវេទិកាមួយដែលអនុញ្ញាតឱ្យមនុស្សជាច្រើនអាចចែករំលែកក្តីស្រឡាញ់ពីគ្នាទៅវិញទៅមក បង្ហាញពីការគាំទ្រ ការបញ្ចេញភាពកែប្រែផ្នត់គំនិតអវិជ្ជមានមួយចំនួន ហើយជឿជាក់ថាមាតិកាទាំងនេះ អាចលើកទឹកចិត្ត និងគាំទ្រការគិតវិជ្ជមានគាំទ្រយុវជន ។

គួរបញ្ជាក់ផងដែរថា មាតិកាផ្សព្វផ្សាយចំណេះដឹងនារី-Neary បង្កើតឡើងនៅចុងឆ្នាំ២០១៩ ហើយបច្ចុប្បន្នមានសមាជិកបួននាក់កំពុងធ្វើការ ។ នៅក្នុងនាថ្ងៃមុខនារី-Neary តាំងចិត្តយ៉ាងមុតមាំដើម្បីបង្កើនការឆ្លើយតប ឬក៏ប្រឆាំងផ្នត់គំនិតអវិជ្ជមានទៅលើបុរស្ត្រី និងអ្នកស្រឡាញ់ភេទដូចគ្នា ហើយមនុស្សគ្រប់គ្នាអាចអនុវត្តសិទ្ធិ ហ៊ានសម្រេចចិត្ត និងស្រឡាញ់ខ្លួនឯងតាមរយៈយុទ្ធនាការផ្សេងៗរបស់មាតិកានារី ឱ្យកាន់តែទូលំទូលាយ និងលើកម្ពស់សមភាពយេនឌ័រ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន